ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ឆ្នាំងឧបត្ថម្ភអង្ករចំនួន១,០០០គីឡូក្រាម

ឯកឧត្តម អិត សុធា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ឆ្នាំងនៅរសៀលថ្ងៃព្រហស្បតិ៍ ១រោច ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២១ បានឧបត្ថម្ភអង្ករចំនួន១,០០០ គីឡូក្រាម (មួយតោន) ដល់បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំសម្រាប់បម្រើវិស័យមនុស្សធម៌ជួយដល់ព្រះសង្ឃ អតីតយុទ្ធជន និងប្រជាជននៅខេត្តកំពង់ធំ ដែលមានជីវភាពលំបាកខ្វះខាត ។

ឧត្តមសេនីយ៍ទោ សោម ស៊ុនមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ សូមគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុតចំពោះ
សូមគោរពជូនពរឯកឧត្តម លោកជំទាវ បុត្រា បុត្រី សូមមានសុខភាពល្អ និងជោគជ័យគ្រប់ភារកិច្ចក្នុងការបម្រើជាតិនិងប្រជាជន ។