ខេត្តស្វាយរៀង=ល្បែងស៊ីសងតាមប្រព័ន្ធអនឡាញកំពុងតែពង្វក់ស្មារតីពលរដ្ឋអោយវក់វង្វេងស្ទើរភ្លេចបាយភ្លេចទឹកនិងធ្វើឲ្យភូមិឃុំគ្មានសុវត្ថិភាពទៀតផង។
យោងតាមសម្ដីរបស់ពលរដ្ឋបានប្រាប់ថាល្បែងស៊ីសងជល់មាន់ខុសច្បាប់តាមប្រព័ន្ធអនឡាញកំពុងបើកលេងយ៉ាងរលូននៅក្នុងភូមិខ្នងជ្រួក ឃុំត្រពាំងស្ដៅ ស្រុករមាសហែក  ខេត្តស្វាយរៀង ។


ពលរដ្ឋបានរឹះគន់ថា តើល្បីស៊ីសងជល់មាន់ខុសច្បាប់តាមប្រពន្ធអនឡាញជាប្រភពចំណូលរបស់មន្ត្រីប៉ុស្តិ៍រដ្ឋបាលនិងមន្ត្រីមានសមត្ថកិច្ចនៅក្នុងមូលដ្ឋានមែនដែរឬទេ? បានជាមិនឃើញចុះបង្ក្រាបទាល់តែសោះទុកឲ្យល្បែងស៊ីសងរីករាលដាលស្ទើរគ្រប់ភូមិឃុំដូច្នោះ។


ទោះបីកន្លងទៅថ្មីៗសារាចរណ៍ណែនាំពី សម្ដេច បវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ឲ្យធ្វើយ៉ាងណាត្រូវបង្រ្កាបល្បែងស៊ី សងនេះ ដេីម្បីពង្រឹងនូវគោលនយោបាយ ភូមិឃុំ សង្កាត់ មានសុវត្ថិភាព ទាំង៧ ចំណុចជូនប្រជាពលរដ្ឋ តែផ្ទុយទៅវិញល្បែងស៊ីសងតាមអនឡាញដែលមានទីតាំងក្នុងភូមិខ្នងជ្រួក ឃុំត្រពាំងស្ដៅ ស្រុករមាសហែក  ខេត្ដស្វាយរៀង បានបើកដំណើរការលេងយ៉ាងរលួនទៅវិញ ៕ព័ត៌មានបឋម