ខេត្តឧត្ដរមានជ័យ៖ ទីតាំងបនល្បែងស៊ីសងតាមប្រព័ន្ធអនឡាញមួយកន្លែង កំពុងបើកលេងយ៉ាងរលូនស្ថិតនៅចំនុចជិតផ្សារទំនប់ខ្នុរ ភូមិទំនប់ខ្នុរ ឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្ដរមានជ័យ អាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋាន ហាក់សម្ងំស្ងៀមមិនបង្ក្រាបទាល់់តែសោះ ខណៈអ្នកសារព័ត៌មានបានចុះទៅថតផ្ដិតយករូបភាពទីតាំងនោះផ្ទាល់ ហើយខលរាយការណ៍ទៅសមត្ថកិច្ចជាច្រើនលើកច្រើនសារ ឲ្យធ្វើការទប់ស្កាត់បង្ក្រាប ក៏សមត្ថកិច្ចគ្មានចំណាត់ការបង្ក្រាបដែរ។

ពលរដ្ឋបានលើកឡើងថា សមត្ថកិច្ចនិងអាជ្ញាធរមិនចុះបង្ក្រាបឬមួយសង្ស័យត្រូវថ្នាំសណ្ដំមេបនល្បែងសុីសងតាមប្រព័ន្ធអនឡាញហើយមើលទៅ?បានជាសម្ងំរក្សាភាពស្ងៀមស្ងាត់ធ្វើមិនដឹងមិនឮបែបនេះ។

ប្រជាពលរដ្ឋជាច្រើបានសំណូមពរដល់ ឯកឧត្ដម មាន ចាន់យ៉ាដា អភិបាលនៃគណៈអភិបាលខេត្តឧត្ដរមានជ័យ និងលោកឧត្តមសេនីយ៍ទោ ខូវ ឆាយ ស្នងការដ្ឋាននគរបាលខេត្តឧត្ដរមានជ័យ សូមជួយចាត់វិធានការទៅលើល្បែងស៊ីសង តាមប្រព័ន្ធអនឡាញខាងលើនេះផងទាន ដើម្បីស្របតាមគោលនយោបាយ ភូមិ ឃុំ មានសុវត្តិភាព ហើយបើសង្ឃឹមលើមន្ដ្រីក្នុងមូលដ្ឋានឲ្យធ្វើការបង្ក្រាបនោះគឺមិនងាយទេ អសកម្មខ្លាំងណាស់៕