យោធិនចំណុះទីបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងវរសេនាតូចទាំង២បានលះបង់ ថវិកាផ្ទាល់ខ្លួនដោយស្ម័គ្រចិត្ត ចូលរួមចំណែកជាមួយ សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ ធំ


កំពង់ធំ= យោធិនចំណុះទីបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងវរសេនាតូចទាំង២បានលះបង់ ថវិកាផ្ទាល់ខ្លួនដោយស្ម័គ្រចិត្ត ចូលរួមចំណែកជាមួយ សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ ធំ។

យោធិន ចំណុះទីបញ្ជាការដ្ឋានតំបន់ ប្រតិបត្តិការ សឹក រង កំពង់ ធំ និង វរសេនាតូចទាំង២ (មិន គិត ផ្នែក សឹក រង ទាំង ៩ ) នៅព្រឹកថ្ងៃចន្ទ ៥រោច ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី៣១ ខែឧសភាឆ្នាំ២០២១បាន លះបង់ ថវិកា ផ្ទាល់ ខ្លួន ដោយ ស្ម័គ្រចិត្ត ចូល រួម ចំណែក ជាមួយ សាខាកាកបាទក្រហម កម្ពុជា ខេត្ត កំពង់ ធំ សម្រាប់បម្រេីសកម្មភាព មនុស្សធម៌ ប្រចាំ ឆ្នាំ ២០២១ មាន ចំនួន ៤,៦៧៥,០០០ រៀល (បួន លាន ប្រាំ មួយ រយ ចិតសិបប្រាំពាន់រៀល ) ។