គណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំបាននាំយកថវិកាបេឡាមរណៈសង្គ្រោះចំនួន៤លានរៀលជូនគ្រួសារសពលោក មែន ទីម អតីតយុទ្ធជន

កំពង់ធំ= ដើម្បីដឹងគុណដល់អតីតយុទ្ធជនដែលធ្លាប់មានគុណបំណាច់ចំពោះជាតិនិងមាតុភូមិ។


ថ្ងៃនេះឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ អមដំណើរដោយលោក លី សុភា ប្រធានមន្ទីរសង្គមកិច្ចនិងអតីតយុទ្ធជនខេត្ត និងលោក ម៉ាក់ ប៊ុនហុង អភិបាលក្រុង និងជាប្រធានកិត្តិយសសមាគមអតីតយុទ្ធជនកម្ពុជា ក្រុងស្ទឹងសែន ខេត្តកំពង់ធំ បានដឹកនាំសហការីទៅចូលរួមរំលែកទុក្ខក្នុងពិធីបុណ្យសពលោក មែន ទីម អតីតយុទ្ធជនពិការ ដែលបានទទួលមរណភាពកាលពីថ្ងៃទី ៣០ ខែឧសភា ឆ្នាំ២០២១ ម្សិលមិញនេះ ក្នុង ជន្មាយុ ៨១ឆ្នាំ ដោយ រោគាពាធ នៅ គេហដ្ឋាន នៃសព ស្ថិតនៅ ភូមិ ក្រចាប់ សង្កាត់ អាចារ្យ លាក់ ក្រុង ស្ទឹង សែន ខេត្ត កំពង់ធំ ។


គណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ បាននាំយកនូវថវិកាបេឡាមរណៈសង្គ្រោះចំនួន ៤លានរៀល និងគ្រឿងឧបភោគបរិភោគមួយចំនួន ដែលជាជំនួយឧបត្ថម្ភរបស់ឯកឧត្តមបណ្ឌិតហ៊ុនម៉ាណែត និងលោកជំទាវពេជ ចន្ទមុន្នី ទៅឧបត្ថម្ភជូនក្រុមគ្រួសារសពដែលកំពុងធ្វើបុណ្យនេះផងដែរ ថ្ងៃចន្ទ ៥រោច ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី៣១ ខែឧសភាឆ្នាំ២០២១ ។