តំណាងពលរដ្ឋជាង១០០នាក់សំណូមពរដល់លោក សុខ លូ អភិបាលខេត្តកំពង់ធំ មេត្តាជួយអន្តរាគមន៍ដោះស្រាយទឹកដាក់ស្រែខណះស្រូវកំពុងស្ងួតស្វិត

កំពង់ធំ= តំណាងពលរដ្ឋជាង១០០នាក់មកពី៦ភូមិស្មើនឹងជាង ១០០០ គ្រួសាររស់នៅក្នុងឃុំ សំព្រោជ ស្រុកស្ទោង ខេត្តកំពង់ធំ ផ្ទុះការតវ៉ាជាមួយលោក ពេញ ពូល មេឃុំសំព្រោជ ដែលបានយកឈ្មោះប្រជាពលរដ្ឋទាំងអស់ទៅស្នើសុំទឹកពីទំនប់ ៣០ កញ្ញា បង្ហូរចូលតាមប្រឡាយចិនទៅស្រោចស្របលើផ្ទៃដីស្រែរបស់ខ្លួនឯង ដោយមិនអោយពលរដ្នអ្នកមានស្រែនៅជិតៗនោះបើកប្រើប្រាស់ទឹកបញ្ចូលស្រែនោះទេ ធ្វើអោយស្រូវពួកគាត់ងាប់ជាហូរហែរ! ការតវ៉ានេះបានផ្ទុះឡើងតាំងពីល្ងាចថ្ងៃទី ៥ខែមិថុនា ឆ្នាំ ២០២១ រហូតមកដល់ព្រឹកថ្ងៃទី ៦ ខែមិថុនាឆ្នាំ ២០២១ ពួកគាត់បានអះអាងថាលោកមេឃុំ ពេញ ពូល ធ្វើបែបនេះជារៀងរាល់ឆ្នាំមកហើយ ។

   លោក  ពេញ ពូល មេឃុំ សំព្រោច បានផ្ដល់បទសម្ភាសន៍តាមទូរស័ព្ទថាលោកពិតជាបានស្នើរសុំទឹកមែន ប៉ុន្ដែនៅពេលដែលលោកបើកទឹកពេញស្រែរបស់លោកនិងប្រជាពលរដ្ឋ១០០គ្រួសារទៀតដែលកំពុងតែដេកយាមទឹកតាមមាត់ប្រឡាយចិននោះពេញហើយ​ លោកនិងប្រគល់ទឹកនោះឲ្យប្រជាពលរដ្ឋដែលមកតវ៉ានេះហើយ។

  ពលរដ្នសួរថា​ តើលោកពេញ ពូល មេឃុំ សំព្រោធ រងចាំអោយស្រូវពលរដ្នងាប់អស់សិនទើបលោកព្រមផ្ដល់ទឹកអោយពលរដ្នឬ ?ចុះបើស្រូវពលរដ្នងាប់មុនពេលលោក មេឃុំផ្ដល់ទឹកអោយតើលោក មេឃុំ ហ៊ានទទួលខុសត្រូវសងពលរដ្នដែរទេ?។

  ពាក់ព័ន្ធនិងការខ្វះទឹកបញ្ចូលស្រែរបស់ពលរដ្នយើងបានទំនាក់ទំនងតាមទូស័ព្ទទៅ  លោក កាង សុផាន់ណា ​ប្រធានការិយាល័យកសិកម្មធនធានធម្មជាតិនិងបរិស្ថានស្រុកស្ទោង ជាច្រើនដង​តែលោកមិនលើកទូស័ព្ទ មិនដឹងថាលោក រវល់ ឬមិនហ៊ានលើកទូស័ព្ទនោះទេ!  ដោយសារអង្គភាពយើងគ្រាន់តែចងដឹងថា ពេលដែលពលរដ្នមានបញ្ហារឿងទឹក ហេតុអីបានជាបាត់ វត្តមាន លោក កាង សុផាន់ណា ប្រធានការិយាល័យកសិកម្មធនធានធម្មជាតិនិងបរិស្ថានស្រុកស្ទោង ឈឹងតែម្ដង បើនេះជាតួនាទីរបស់លោកក្នុងការដោះស្រាយជូនពលរដ្ន បែរជាសង្ងំឈឹង មិនឃើញ ចុះដោះស្រាយជូនពលរដ្នសោះ ? ក្នុងនោះក៏មានមន្រ្ដីរាជការនិងពលរដ្នស្រុកស្ទោងមិនតិចទេដែលរឹះគន់ថា លោកជាមនុស្សចេះគ្រប់រឿង ។ល។ទោះយ៉ាងណាអង្គភាពយើងរងចាំការបំភ្លឺពីលោកគ្រប់ម៉ោងធ្វើការ។

  ពលរដ្នសំណូមពរដល់លោក សុខ លូ អភិបាលខេត្តកំពង់ធំ មេត្តាជួយអន្តរាគមន៍ឲ្យប្រជាពលរដ្ឋទាំង៦ ភូមិបានទឹកប្រើប្រាស់បញ្ចូលស្រែផងទានបើមិនដូច្នោះទេស្រូវរបស់យើងខ្ញុំបានងាប់អស់បណ្ដើរៗហើយទាន៕ព័ត៏មាន បឋម