ខេត្តសៀមរាប= នៅថ្ងៃទី០២ ខែតុលា ឆ្នាំ២១០២៤ នៅក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ដែលជាបុណ្យមួយដ៏ធំនៃប្រពៃណីទំនៀមទម្លាប់របស់ប្រជាជនខ្មែរ ដែលកាន់សាសនាព្រះពុទ្ធ គោរពប្រតិបត្តិតាំងពីដូនតាតរៀងមក ។ ម្យ៉ាងទៀតពិធីបុណ្យភ្ជុំបិណ្ឌនេះ ពុទ្ធសាសនិកខ្មែរយើងបានប្រារព្ធបដិបត្តិធ្វើឡើងចាប់ពីថ្ងៃ១រោជ ខែភទ្របទ ដល់ថ្ងៃ១៥ រោជ ខែភទ្របទ ត្រូវជាថ្ងៃបុណ្យភ្ជុំបិណ្ឌធំ ដែលបងប្អូនជាមន្ត្រីរាជការ អ្នកមុខអ្នកការ ពុទ្ធបរិស័ទ ប្រជាពលរដ្ឋជិតឆ្ងាយបានឈប់សម្រាកពីការងារមកជួបជុំគ្នានាំយកនូវចង្ហាន់ ចំណីអាហារ ទៀនធូក បច្ច័យទៅប្រគេនដល់ព្រះសង្ឃគង់នៅចាំព្រះវស្សានៅតាមទីវត្តអារាមនានា ក្នុងព្រះរា ជាណាចក្រកម្ពុជា ។ ទោះបីនៅលើពិភពលោកបានជួបនូវវិបត្តិសេដ្ឋកិច្ចក៏ពិតមែន តែការគោរពប្រពៃណី ទំនៀមទម្លាប់របស់ប្រជាពុទ្ធបរិស័ទខ្មែរយើងកាន់ព្រះពុទ្ធសាសនា គឺនៅតែគោរពប្រតិបត្តិទៅតាមធនធាន ដែលខ្លួនធ្វើទៅបានរៀងៗខ្លួន ។ ការគោរពធ្វើបុណ្យភ្ជុំបិណ្ឌនេះឡើង គឺដើម្បីឧទ្ទិសកុសលផលបុណ្យជូនដល់វិញ្ញាណក្ខ័ន្ត មាតា បិតា ជីដូន ជីតា ញ្ញាតិការទាំងប្រាំពីរសណ្តាន និង បុព្វការីជន ដែលលោកបានចែកឋានទីកាន់បរលោកខាងមុខ ។

និយាយដោយឡែកនៅខេត្តសៀមរាបឯណេះវិញ យើងបានសង្កេតឃើញថា សកម្មភាពក្នុងក្រុង និងស្រុក នាព្រឹកថ្ងៃទី០២ ខែ តុលានេះ ដែលជាថ្ងៃបុណ្យភ្ជុំបិណ្ឌធំ បងប្អូនប្រជាពុទ្ធបរិស័ទ ទាំងចាស់ ទាំងក្មេង យុវជនយុវនារី ដែលលម្អទៅដោយសម្លៀកបំពាក់ចម្រុះពណ៌សមរម្យជាលក្ខណៈប្រពៃណីខ្មែរ មានសម្ពត់ហួល ផាមួង អាវប៉ាក់ ពិតជានារីស្ត្រីខ្មែរ រីឯលោកយាយ លោកតា មានសម្ពត់ចងក្បិន អាវ.ស និងអាវកត្រង់ ខោចែវ បានធ្វើដំណើរដោយប្រកបដោយភាពញញឹមស្រស់ស្រាយ ដោយនាំយកចង្ហាន់ទៅកាន់ទីវត្តនានាក្នុងក្រុង និង ក្រៅក្រុង តាមរថយន្តតូចធំ រ៉ឺម៉ក់ម៉ូតូ ផាស្អាប់ឆ្ពោះទៅកាន់ទីវត្តដែលជីដូនជីតា មាតាបិតា ញ្ញាតិការទាំងប្រាំពីរសណ្តាន តម្កល់ទុកនៅទីនោះ ដើម្បីនិមន្តព្រះសង្ឃ តាអាចារ្យធ្វើពិធីបង្សុកូល ឧទិ្ទសកុសលផលបុណ្យជូនដល់វិញ្ញាណក្ខ័ន្ត ជូនដល់លោកអ្នកមានគុណដែលបានចែកឋានទៅកាន់លោកខាងមុខ ។ យើងក៏សង្កេតឃើញបងប្អូនពុទ្ធបរិស័ទ មុនពេលដែលប្រគេនចង្ហាន់ដល់ព្រះសង្ឃ ក្នុងនោះបងប្អូនពុទ្ធបរិស័ទយើងបានធ្វើការបូជាផ្កាទៀនធូក ថ្វាយចំពោះព្រះពុទ្ធរូប ព្រះសម្មាសម្ពុទ្ធ ព្រះបរមគ្រូនៃយើងផងដែរ ។ ម្យ៉ាងទៀត យើងក៏សង្កេតទៅតាមទីវត្តនីមួយៗ ឮសូរស័ព្ទតែ




សម្លេងព្រះធម៌ ដែលព្រះសង្ឃផ្តល់ពរជ័យ និងបង្សុកូល ក្នុងការឧទិ្ទសកុសលផលបុណ្យជូនដល់វិញ្ញាណក្ខ័ន្តលោកអ្នកមានគុណ ដែលបានចែកឋានទៅកាន់លោកខាងមុខ សូមឲ្យបានទទួលនូវមគ្គផលកុសលផលបុណ្យ ដែលកើតចេញឡើងពីបងប្អូន កូនចៅ ញ្ញាតិមិត្ត បានឧទ្ទិសជូនទៅតាមរយៈព្រះសង្ឃដែលជាស្រែបុណ្យ នៅក្នុងឱកាសដែលប្រជាពុទ្ធបរិស័ទខ្មែរ គោរពធ្វើបុណ្យភ្ជុំបិណ្ឌនាពេលនេះ ដើម្បីឧទ្ទិសមហាកុសលជូនដល់ លោកអ្នកមានគុណ មានមាតាបិតា ជីដូន ជីតា ញាតិកាលទាំង៧សណ្តានដែលបានបាក់បែកចែកឋាន ទៅកាន់បរលោកទៅហើយនោះ និងជួយរំដោះឲ្យរួចចាកផុតពីទុក្ខទោសទាំងឡាយ ឧបាយភូមិណាមួយ និងឲ្យបានទៅកាន់សុគតិភពថ្មី ហើយងាកក្រោយមកជួយបីបាច់ថែរក្សាកូនចៅ ឲ្យមានសេចក្តីសុខសប្បាយ ក្នុងក្រុមគ្រួសារ សង្គមជាតិផងដែរ ។




ចំពោះការងារសន្តិសុខ សណ្តាប់ធ្នាប់ កម្លាំងសមត្ថកិច្ច និង ប្រជាការពារភូមិ បានយកចិត្តទុកដាក់ខ្ពស់ នៅតាមទីវត្តអារាម ដើមី្បរក្សាថែទាំទ្រព្យសម្បត្តិរបស់ប្រជា ពុទ្ធបរិស័ទ ដែលបាននាំយកចង្ហានមកកាន់ទីវត្ត ដែលធ្វើឲ្យប្រជាពលរដ្ឋមានការជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាល កម្ពុជាផងដែរ ។ ក្នុងពិធិបុណ្យភ្ជុំបិណ្ឌនេះដែរ ក៏បានធ្វើការបង្ហាញពីសេដ្ឋកិច្ចនៃប្រទេសកម្ពុជា ក៏ដូចជីវភាពប្រជាជនកម្ពុជាពីមួយឆ្នាំទៅមួយឆ្នាំកាន់តែឈានឡើង ក្រោមម្លប់សន្តិភាព ដែលធ្វើឲ្យពលរដ្ឋយើងគ្រប់រូប បានធ្វើបុណ្យទានទៅតាមសទ្ធាជ្រះថ្លា ទៅតាមធនធានរបស់ខ្លួនផងដែរ ។ នៅរសៀលថ្ងៃទី០២ តុលានេះដែរ នៅវត្តប្រាសាទគោកចក ក៏មានរៀបចំពិធីបង្សុកូលរួម ដើមី្បឧទ្ទិសកុសលផលបុណ្យថ្វាយជូនដល់ព្រះវិញ្ញាណក្ខ័ន្ត





ព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ សម្ដេចព្រះសង្ឃរាជ ជួន ណាត និង សម្តេចព្រះមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស ព្រមទាំងព្រះគ្រូចៅអធិការ អាចារ្យ គណៈកម្មការវត្ត រួមទាំងញ្ញាតិមិត្ត ដែលបានចូលរួមកសាងទីវត្តប្រាសាទគោកចក ជួយរំដោះឲ្យរួចចាកផុតពីទុក្ខទោសទាំងឡាយ ឧបាយភូមិណាមួយ និងឲ្យបានទៅកាន់សុគតិភពថ្មី ។ ក្នុងនោះដែរព្រះគ្រូវិចិត្រវង្សា ហែម គឹមសាន ញាតិធម្មោ ព្រះគ្រូចៅអធិការវត្តប្រាសាទគោកចក បានធ្វើទានជូនដល់តាជីយាយជី ក្នុងឱកាសភ្ជុំបិណ្ឌនេះផ