កម្លាំងជំនាញការិយាលយ័ប្រឆាំងគ្រឿងញៀនឃាត់ ខ្លួនជនសង្ស័យ២នាក់ពាក់ព័ន្ធករណីរក្សាទុក ជួញដូរ សមគំនិតនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន

កំពង់ឆ្នាំង៖ ដើម្បីអនុវត្តតាមបទបញ្ជា របស់លោកឧត្តម សេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្ត និងមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត នៅថ្ងៃទី០៧ ខែមិថុនា ឆ្នាំ  ២០២១ វេលាម៉ោង១៣និង ២៥នាទី កម្លាំងជំនាញការិយាលយ័ប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុករលាប្អៀរចុះបង្ក្រាបករណីរក្សាទុក ជួញដូរ សមគំនិត និងប្រើប្រាស់ ដោយខុសច្បាប់នូវសារធាតុញៀន ឃាត់ខ្លួនជន សង្ស័យ២នាក់ នៅចំណុចភូមិស្ពករាជ ឃុំអណ្ដូង ស្នាយ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។

   លោកវរសេនីយ៍ឯក ហ៊ុល វាសនា ស្នងការរង ទទួល ផែនប្រឆាំងគ្រឿងញៀន បានឲ្យដឹងថាក្នុងការបង្ក្រាប ខាងលើនេះ សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់ ឈ្មោះ ញ៉ែម គឹមឡេង ភេទប្រុស អាយុ ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាងជួសជុលទូរស័ព្ទ រស់នៅភូមិស្ពងរាជ ឃុំអណ្ដូងស្នាយ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ពាក់ព័ន្ធករណីរក្សារទុក ជួញដូរ ដោយខុស ច្បាប់នូវសារធាតុញៀន។

ឈ្មោះ សេន ចន្ថា  ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរៈ កម្មករ រស់នៅភូមិអណ្ដូងជ្រៃ ឃុំជ្រៃបាក់ ស្រុករលាប្អៀរ ខេត្ត កំពង់ឆ្នាំង ពាក់ព័ន្ធករណីសមគំនិតជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន។ ជាមួយគ្នានេះដកហូតវត្ថុតាង ថ្នាំញៀនចំនួន០២កញ្ចប់, ទូរស័ព្ទ ០២គ្រឿង, ជញ្ជីងសម្រាប់ថ្លឹងថ្នាំញៀនចំនួន ០២គ្រឿង, ដាវចំនួន០១ដើម, កាំបិតចុងស្រួចចំនួន ០៣ដើម, កាំភ្លើងកែឆ្នៃ ចំនួន០៣ដើម និងសម្ភារៈវេចខ្ចប់និងឧបករណ៍ប្រើប្រាស់ថ្នាំញៀនមួយចំនួន។   

   បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចជំនាញកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តកំបង់ឆ្នាំងចាត់ការតាមនីតិវិធី៕