ខេត្តកំពង់ធំ= គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តបុកនឹងម៉ូតូនៅលើផ្លូវលំក្រាលកៅស៊ូលេខ២៧១៨ ក្នុងទិសដៅច្រាសទិសគ្នាពីកេីតទៅលិច បណ្ដាលឲ្យមនុស្សម្នាក់ស្លាប់នៅហ្នឹងកន្លែងកើតហេតុ ពីរនាក់ទៀតរងរបួសធ្ងន់និងស្រាលម្នាក់ ព្រមទាំង ខូចខាតរថយន្តមួយគ្រឿងនិងម៉ូតូមួយគ្រឿងហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១:៥០នាទីថ្ងៃទី០៨ខែតុលា ឆ្នាំ២០២៤ នៅត្រង់ចំណុចភូមិយាយទៀង ឃុំ បល្ល័ង្ក ស្រុកបារាយណ៍ ខេត្តកំពង់ធំ។




យោងតាមរបាយការណ៍របស់ សមត្ថកិច្ចបានអោយដឹងថាអ្នកបើកបររថយន្តcamryបាឡែន ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ2I-7098បើកបរពីកើតទៅលិច មិនស្គាល់អត្តសញ្ញាណបានរត់គេចខ្លួនបាត់ បន្សល់ទុករថយន្តនៅកន្លែងកេីតហេតុ។ ចំណែកឯម៉ូតូម៉ាកហង់ដាឌ្រីម០១៩ ពណ៌ខ្មៅ ពាក់ផ្លាកលេខកំពង់ធំ1M-3564 បើកបរដោយឈ្មោះ យ៉ោក វណ្ណនី ភេទស្រីអាយុ ៣៧ឆ្នាំ រស់នៅភូមិបឹង ឃុំចេីងដេីង ស្រុកបារាយណ៍ ខេត្តកំពង់ធំ បើកពីលិចទៅកេីត បាន(ស្លាប់ភ្លាមៗនៅកន្លែងកេីតហេតុ) ពាក់មួកសុវត្ថិភាព។
អ្នករួមដំណេីទី១ឈ្មោះ គុណស៊ីណែត ភេទប្រុស អាយុ១៥ឆ្នាំ ត្រូវជាកូនអ្នកបេីកបរ(របួសស្រាល) ពាក់មួកសុវត្ថិភាព។


អ្នករួមដំណេីទី២ឈ្មោះ គុណ ឧត្តមភេទប្រុស អាយុ០៨ឆ្នាំ ត្រូវជាកូនអ្នកបេីកបរ (របួសធ្ងន់) ពាក់មួកសុវត្ថិភាព។
មូលហេតុ: បង្ករឡេីងដោយអ្នកបេីកបររថយន្ត ឡេីងជែងក្នុងស្ថានភាពគ្រោះថ្នាក់គ្មានការប្រុងប្រយ័ត្ន ។
ក្រោយកើតហេតុសមត្ថកិច្ចបានចុះវាស់វែងធ្វើកំណត់ហេតុបញ្ជូនជនរងគ្រោះទៅមន្ទីរពេទ្យនិងធ្វើកោសល្យវិច្ច័យលើសាកសពរួចប្រគល់ជូនក្រុមគ្រួសារចាត់ចែងធ្វើបុណ្យតាមប្រពៃណី។
ចំណែកអ្នកបើកបររថយន្តបង្ករត្រូវបានកំណត់មកសញ្ញាជាស្គាល់ឈ្មោញច្បាស់លាស់ហើយគឺជាមន្ត្រីរដ្ឋបាលព្រៃឈើម្នាក់….។





