ខេត្តសៀមរាប = លោក សរ ម៉ាប់ នាយផ្នែករដ្នបាលជលផល គ្រប់គ្រងបួនស្រុក សូទ្រនិគម ស្វាយលើ បន្ទាយស្រី និង ស្រុកជីក្រែង នៅថ្ងៃសុក្រទី១១ ខែតុលា ឆ្នាំ២០២៤ បានដឹកនាំកម្លាំងចម្រុះចេញប្រតិបត្តិការត្រួតពិនិត្យ និងបង្រ្កាបបទល្មើសដែលប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់ ត្រង់ចំណុចអាងទឹកទំនប់៧ភូមិ ចំណុចទំនប់ចក និងចំណុចសេកដេក ក្នុងឃុំអន្លង់សំណរ ស្រុកជីក្រែង ខេត្តសៀមរាប ដោយបានសហការណ៍ជាមួយកម្លាំងចូលរួម មាន សង្កាត់រដ្ឋបាលជលផលអន្លង់សំណរ ,សង្កាត់រដ្ឋបាលជលផលកំពង់ក្តី ,សហគមន៍នេសាទអន្លង់សំណរ, សហគមន៍ឃុំជីក្រែង ដោយប្រើប្រាស់មធ្យោបាយធ្វើដំណើរ មានកាណូត ៤គ្រឿងនិងកម្លាំងចំនួន ១៩នាក់។


ជាលទ្ធផលបានបង្រ្កាប់ឧបករណ៍នេសាទខុសច្បាប់ ស្បៃមុងចំនួន០១ករណី និងដកហូតយកមកកាប់បំផ្លាញចោលនៅនឹងកន្លែងរួមមាន៖ ឧបករណ៍នស្បៃមុង , ក្បាលស្បៃមុងចំនួន៦៥គ្រឿង, របាំងស្បៃមុង ប្រវែង១៦០០ម៉ែត្រ,ចម្រឹង ចំនួន២០០ដើម,លែងកូនត្រីចម្រុះ ចំនួន១០០គីឡូក្រាម។

លោកអ៊ុយសុវណ្ណី បានណែនាំប្រជានេសាទទាំងអស់មិនឲ្យដាក់ឧបករណ៍ស្បែកមុងចាប់យកត្រីតទៅទៀតទេ ព្រោះជាឧបករណ៍ខុសច្បាប់ត្រូវមានទោសដូច្នេះសូមបងប្អូនបញ្ឈប់ជាបន្ទាន់។