ក្រុមកម្មករធ្វើផ្លូវបេតុង១ខ្សែក្នុងគំរោង(៣៨)ខ្សែ ប្រមាណជាង៧០នាក់តវ៉ារឿងអ្នកម៉ៅការពន្យាពេលការបើកប្រាក់ខែ

សៀមរាប៖ នៅរសៀលថ្ងៃទី ១១ ខែមិថុនា ឆ្នាំ២០២១ ក្រុមកម្មករធ្វើផ្លូវប្រុសស្រីប្រមាណជាង៧០នាក់ដែលធ្វើផ្លូវបេតុង១ខ្សែក្នុងគំរោង(៣៨)ខ្សែក្នុងសង្កាត់គោកចក ឈ្មោះថាផ្លូវលេខ០៧ ដែលគេនិយមហៅថា ផ្លូវពេទ្យ (រ៉ាក់)បាននាំគ្នាតវ៉ារឿងអ្នកម៉ៅការពន្យាពេលការបើកប្រាក់ខែ។

   យោងតាមសេចក្ដីរាយការណ៍ពី ក្រុមកម្មករដែលបានទៅប្រមូលផ្តុំគ្នានៅទីតាំងស្នាក់នៅរបស់អ្នកម៉ៅការ ក្នុងភូមិគោកចក សង្កាត់គោកចក ក្រុងសៀមរាប បញ្ចាក់ថាពួកគាត់អ្នកខ្លះអត់ទាន់បើកប្រាក់តាំងខែ៣និង អ្នកខ្លះទៀតតាំងខែ៤មកម្លេះ។ ខណះពេលផ្ទុះការតវ៉ាខ្លាំងសមត្ថកិច្ចនគរបាល ក៏បាននាំអ្នកម៉ៅការផ្លូវនោះទៅកាន់សាលាសង្កាត់ បញ្ជៀសការផ្ទុះហឹង្សាកុំឲ្យកើតមាន។

  ប៉ុន្ដែរនៅរសៀលថ្ងៃទី១១ ខែមិថុនាឆ្នាំ២០២១នេះ អ្នកម៉ៅការសន្យាលើកចុងក្រោយថា និងបើកប្រាក់ខែអោយ ព្រោះធ្លាប់សន្យាច្រើនដងហើយលុះពេលមកបើក បែរជាឆ្លើយថាអត់ទាន់មានលុយ ទើបពួកគាត់តវ៉ាបែបនេះ។

  សេចក្ដីរាយការណ៍បានបន្ថែមថា នៅអំឡុងពេល២ម៉ោងក្រោយ ក្រុមកម្មករក៏បាននាំគ្នាត្រឡប់ទៅផ្ទះរៀងៗខ្លួនវិញ បន្ទាប់ពីសមត្ថកិច្ច ប្រាប់ថា ថ្ងៃទី១២ ខែមិថុនា ស្អែកនេះ ម៉ោង៣រសៀលនឹងបើកប្រាក់ខែឲ្យ។ តែក្រុមកម្មករបញ្ជាក់ថា បើថ្ងៃស្អែកទី១២ ខែមិថុនាឆ្នាំ២០២១ មិនបើកឲ្យពួកគេទេ ពួកគេនឹងតវ៉ាហើយបិទផ្លូវ។

  ទោះជាយ៉ាងណា ឆ្លងកាត់ការសម្របសម្រួល លោក ទិត ឌីរ៉ា ចៅ សង្កាត់គោកចក បានឲ្យដឹងថា អ្នកម៉ៅការនេះដាក់កិច្ចសន្យាថា រសៀលថ្ងៃទី១២ ខែមិថុនា ស្អែកនឹងបើកប្រាក់ខែអោយកម្មករ។ តែបើអ្នកម៉ៅការរូបនេះមិនគោរពកិច្ចសន្យា លោកនិងរាយការណ៍ទៅក្រុង ដើម្បីបន្តនិតិវិធីជាក់ស្តែង។

   លោកចៅសង្កាត់បញ្ជាក់ថា តាមការអះអាង អ្នកមៅការនេះ មិនមានប្រាក់បើកឲ្យនោះទេ ព្រោះម៉ៅការខាត តែយ៉ាងណានោះ រងចាំថ្ងៃទី១២ទើបដឹងពីលទ្ធផល។