ខេត្តសៀមរាប=ដោយមានការចង្អុលបង្ហាញពីលោក ធឹននីសុទ្ធី នាយ ខណ្ឌរដ្ឋបាលជលផលខេត្តសៀមរាប នៅថ្ងៃទី២១ នឹង២២ខែតុលា ឆ្នាំ២០២៤ ផ្នែករដ្ឋបាលជលផលដំដែក និងសង្កាត់រដ្ឋបាលជលផលកំពង់ក្តី សហការជាមួយឧទ្យានុរក្សបរិស្ថានប្រើប្រាស់ច្រើនយ៉ាងស្នាក់ការអន្លង់សំណរ និងហគមន៍នេសាទជីក្រែង ចុះទប់ស្កាត់ និងបង្រ្កាបបទល្មើសនេសាទនៅដែននេសាទសហគមន៍ជីក្រែងចំណុចប្រអប់អ្នកល្វា និងកក់ប្រាំងជាប់ព្រំប្រទល់ខេត្តកំពង់ធំ ដោយបង្ក្រាបឧបករណ៍ស្បៃមុងចំនួន០១ករណី ដកហូតយកមកកាប់បំផ្លាញចោលឧបករណ៍នេសាទខុសច្បាប់នៅនឹងកន្លែងមាន៖ ឧបករណ៍នស្បៃមុង


ក្បាលស្បៃមុងចំនួន១៥គ្រឿង របាំងស្បៃមុងប្រវែង៧០០ម៉ែត្រ ចម្រឹងចំនួន២០០ដើម លែងត្រីចំរុះចំនួន៥០គីឡូក្រាម ប្រើប្រាស់កាណូតចំនួន២គ្រឿងកម្លាំងសរុប១២នាក់។
នៅយប់ថ្ងៃទី២១ និងឈានចូលថ្ងៃទី ២២ខែតុលាឆ្នាំ ២០២៤ ផ្នែករដ្ឋបាលជលផលដំដែក និងសង្កាត់រដ្ឋបាលជលផលកំពង់ក្តី សហការជាមួយសហគមន៍នេសាទជីក្រែង នៅដែននេសាទសហគមន៍អន្លង់សំណរ និងស្ទឹងជ្រៅ បានចុះបង្រ្កាបបទល្មើសនេសាទខុស

ច្បាប់ ដោយឧបករណ៍ឈ្នក់រួមផ្សំភ្លើងពណ៍ នៅចំណុចព្រែកតាមាស និងប្រាំបីមុំ បានចំនួន ០១ ករណី ដោយកាប់បំផ្លាញចោលនៅនឹងកន្លែងមាន៖ សាច់ឈ្នក់ទំហំបណ្តោយ១៥ម ទទឹង១៥ម៉ែត្រជម្រៅ៤ម៉ែត្រ ក្រឡា០.៨សង់ទីម៉ែត្រចំនួន០២គ្រឿង អាគុយ៧០អំពែរ ចំនួន០១គ្រឿង អំពូលម៉ែត្រពណ៌ចំនួន០២គ្រឿង កាប់បង្គោល ០៦កន្លែង បង្គោលចំនួន ២៤ ដើម ។


ជុំវិញមូលហេតុដែលប្រជានេសាទប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់ចាប់យកកូនត្រីបណ្ដាលមកពីការចិញ្ចឹមកូនត្រីឆ្ដោ ដោយយកកូនត្រីគ្រប់ប្រភេទទៅឲ្យកូនត្រីឆ្ដោស៊ីធ្វើឲ្យបាត់បង់កូនមច្ឆាជាតិជាមួយឆ្នាំៗរាប់លានក្បាល ! ប្រជាពលរដ្ឋក៏ដូចជាមន្ត្រីរាជការសំណូមពរទៅរាជរដ្ឋាភិបាលចេញច្បាប់បញ្ឈប់ការចិញ្ចឹមត្រីឆ្នោតដោយប្រើនុយកូនត្រីគ្រប់ប្រភេទនេះតទៅទៀតទៅបើមិនដូច្នោះទេនឹងបាត់បង់ពូជត្រីជាមិនខាន។