ការពិតនៅពីក្រោយការឈូសឆាយដីព្រៃលិចក្នុងភូមិសាស្រ្ដស្រុកពួក

សៀមរាប=​ លោក គង់ព្រី បានបកស្រាយបំភ្លឺការពិតក្រោយពីមានការចុះផ្សាយរឹះគន់រូបលោកថា បានប្រើអំណាច​និងឃុបឃឹតគ្នាជាមួយអាជ្ញាធរ យកគ្រឿងចក្រចូលឈូសឆាយដីព្រៃលិចទឹកតំបន់៣ កាលពីថ្ងៃទី១៣ ខែ មិថុនា ឆ្នាំ២០២១ អស់ដីព្រៃរាប់សិបហិចតា ស្ថិតនៅចំណុច ឃ្លាំងទឹកកញ្ជូន ក្នុងឃុំសំរោងយា ស្រុកពួក ខេត្តសៀមរាប ។

 លោក គង់ព្រី បានបកស្រាយបំភ្លឺថា លោកសោកស្ដាយដោយឃើញព័ត៏មានចុះផ្សាយបង្ខូចកេរ្ដិ៍ឈ្មោះធ្វើអោយខូចកិត្តិយសរបស់លោក ទោះបីរលោកបានធ្វើការបំរើជាតិជាង៤០ឆ្នាំមកហើយក៏ដោយក៏លោកមិនដែលមានរឿងអាស្រូវដូច្នេះទេ ហើយលោកក៏មិនដែល ប្រើអំណាច រំលោភបំពាន់ចង់បានទ្រព្យសម្បត្តិរបស់អ្នកដ៏ទៃ ឬធ្វើអំពើខុសឆ្គងលើពលរដ្នណានោះដែរ។

 លោកបន្ដថាដីនៅចំនុចខាងលើនេះគឺជាដីស្រែប្រាំងនិងមានអាងទឹកដែលលោកទិញបានផ្ដាច់មុខកាលពីឆ្នាំ២០០៥ មានជម្រៅ៧០០ម៉ែត្រ កន្លងមកលោកបានគ្រប់គ្រងធ្វើស្រែគ្រប់ជម្រៅ៧០០ម៉ែត្រតែដោយសារខ្វះទឹក លោកក៏បានផ្អាកមកធ្វើត្រឹមតែជម្រៅ៥០០ម៉ែត្រវិញ ក្រោយពីផ្អាក់មួយរយះធ្វើអោយដីនៅខាងចុងស្រែមានកូនឈើខ្លះដុះសារឡើងវិញ !  មកដល់ពេលបច្ចុប្បន្នមានទឹកគ្រប់គ្រាន់ គាប់ជួនដែលប្រជាពលរដ្នធ្វើស្រែនៅតំបន់នោះមើលឃើញថាទំនប់ទប់ទឹកទាបពេកក៏សំណូមពរគ្នាអោយដាក់គ្រឿងចក្រ លើកទំនប់អោយខ្ពស់ដើម្បីទប់ទឹកអោយបានច្រើនផងនិងជាផ្លូវសំរាប់ពលរដ្នដឹកកសិផលផ្សេងៗផង ខណះពេលដែលគេដាក់គ្រឿងចក្រចូលកាយលើកទំនប់ លោកក៏បានសុំច្បាប់មន្រ្ដីជំនាញនិងអាជ្ញាធរពាក់ព័ន្ធសុំសំអាតដីនៅចុងស្រែជម្រៅ២០០ម៉ែត្រ ប្រមាណជា១០ហិចតា ដើម្បីបង្រ្គប់ដីធ្វើស្រែឡើងវិញតែប៉ុណ្ណោះ ​! ប៉ុន្ដែហេតុផលដែលធ្វើអោយមានការប្ដឹងផ្ដល់គ្នាគឺដោយសាមានគេចង់រំលោភយកដីស្រែ ប៉ែកខាងក្រោមយកធ្វើជាឃ្លាំងទឹកកម្មសិទ្ធរបស់គេ ។

 លោក គង់ ព្រី បានមានប្រសាសន៍ថា លោកមិនបានឆ្លៀតឱកាសខណះពេលដែលរដ្ឋាភិបាលកម្ពុជាកំពុងប្រឈមមុខនិងការដោះស្រាយវិបត្តិកូវីត១៩ជូនប្រជាពលរដ្នដូចការចុះផ្សាយបំពុលព័ត៏មានខុសពីការពិតនោះទេ ហើយលោកក៏បានសុំការយោគយល់អធ្យាស្រ័យពីស្ថាបប័ណ្ណជំនាញនិងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ដោយសារតែមានផលរំខានពីព័ត៏មានបំពុលខុសពីការពិតនេះផង។

  លោក ស៊ីន ចាន់ថុល អភិបាលស្រុកពួក បានផ្ដល់បទសម្ភាសតាមទូស័ព្ទថា ដោយសារតែអ្នកចុះផ្សាយយករូបភាពច្របូកច្របល ច្រលំយករូបពិតខ្លះនិងរូបមិនពិតខ្លះមកធ្វើការចុះផ្សាយធ្វើអោយមហាជនយល់ច្រលំ ! លោកបន្ដថា រឿងទី១ លោកបានចុះទៅដេក១យប់ដើម្បីអង្កេតមើលរឿងរបស់លោក គង់ព្រី  លោកបញ្ចាក់ថាកន្លងមកម្ចាស់អាងទឹកនិងសហគមន៍ឃុំសំរោងយា បានសំរេចមួយប៉ែកគេរក្សាទុកអាងទឹក មួយប៉ែកទៀតគេអោយពលរដ្នធ្វើស្រែ ក្រោយមកក៏មានការដោះដូរលក់ដីអាងទឹកនោះមកអោយ លោក គង់ព្រី ដោយសណ្ថានដីមានដើមរាំងធំៗ កាលនោះលោក គង់ព្រី មិនបានបោសសំអាតដីនោះទេទុកដល់បច្ចុប្បន្នមានច្បាប់តឹងរឹងទើបបោសសំអាតធ្វើអោយកើតរឿងនេះកើតឡើង។

 រឿងទី២ ឃ្លាំងទឹកទំនប់៧៨ រវាងឃុំសំរោងយា និងឃុំកែវពណ៍ កាលពីឆ្នាំមុនបានដាក់លិខិតទៅខេត្តតាមរយះស្រុកដោយខេត្តអោយដឹកអាចម៍ដីចាក់ធ្វើទំនប់ តែដោយសារតែភ្លៀងធ្លាក់មិនអាចដឹកដីបានក៏សំរេចដាក់គ្រឿងចក្រកាយយកអាចម៍ដីខាងៗមកដាក់ពីលើធ្វើអោយប៉ះចំដើមអញ្ចាញតូចៗដែលនៅខាងៗ លុះអ្នកសារព័ត៏មានឃើញក៏ថតយករូបភាពផ្ញើរទៅខេត្តដោយយកទាំងច្របូកច្របល់។

 លោកបន្ដថារឿងនេះលោកបានបំភ្លឺជាមួយខេត្តរួចហើយ ខេត្តសំរេចថាបើមិនប៉ះពាលដីព្រៃលិចទឹកទេអោយគាត់ធ្វើទៅ ព្រោះករណីនេះបានសំណូមពរក្នុងវិធិការសាធារណះច្រើនលើកហើយ ។

  រឿងទី៣ ប្រឡាយ ឃុំពួក ក្បែរទំនប់៧៨ ដោយពលរដ្នបានរីលុយគ្នាជួលគ្រឿងចក្រកាយស្ដារប្រឡាយ ដោយមានការឯកភាពគ្នាក្នុងការប្រជុំក្រុមប្រឹក្សាឃុំ។

 លោក ស៊ីន ចាន់ថុល អភិបាលស្រុកពួក បានបន្ដថា ប្រសិនបើលោក គង់ព្រី ពិតជាបានទិញដីនោះមែន គឺសុំអោយលោកធ្វើលិខិតសុំការអនុញាតិធ្វើការឈូសឆាយដីព្រៃនោះ ប្រសិនបើមិនប៉ះពាលដីព្រៃលិចទឹក! តែបើសិនប៉ះពាលដីព្រៃលិចទឹកគឺសុំអោយរក្សាទុកព្រៃទាំងនោះវិញ៕ប៊ុនរិទ្ធី