ខេត្តសៀមរាប=យោងតាមរបាយការណ៍របស់មន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តសៀមរាបបានបញ្ជាក់យ៉ាងច្បាស់ថា នៅយប់ថ្ងៃទី ២៩ ខែតុលា ឆ្នាំ ២០២៤ សង្កាត់រដ្ឋបាលជលផលសូទ្រនិគម សហការជាមួយសហគមន៍នេសាទកំពង់ឃ្លាំង ចុះទប់ស្កាត់ និងបង្ក្រាបបទល្មើសនេសាទខុសច្បាប់ក្នុងដែននេសាទសហគមន៍កំពង់ឃ្លាំង បានចំនួន ០១ ករណី គឺនេសាទដោយឧបករណ៍ឈ្នក់រួមផ្សំភ្លើងពណ៍ ដោយបានកាប់បំផ្លាញចោលនៅនឹងកន្លែងរួមមាន៖
-អាគុយ៥០អំពែរ ចំនួន០៣គ្រឿង
-កាប់បង្គោលចំនួន០៧កន្លែង បង្គោលចំនួន ២៨ បង្គោល។

ជុំវិញការបង្ក្រាបបទល្មើសនេសាទខាងលើប្រជាពលរដ្ឋក៏ដូចជាអ្នកឃ្លាំមើលបទល្មើសនេសាទ សំណូមពរឲ្យលោកទាគឹមសុទ្ធ ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទ ខេត្តសៀមរាប មេត្តាដាក់កម្លាំងចុះបង្ក្រាបបទល្មើសឈ្នុក បន្តទៀតនៅចំណុច វាលហា ផ្លូវទូក ប៉ាណាក់ និងប្រាំបីមុំ នៅក្នុងភូមិសាស្ត្រសហគមន៍ ឃុំអន្លង់សំណរ ក្រុមអ្នកចេញទៅដាក់បទល្មើសនេសាទខុសច្បាប់មាន២ភូមិ ភូមិស្ទឹងជ្រៅ និងភូមិថ្មីក្នុងដែនគ្រប់គ្រងរបស់លោក ស៊ន់ និងលោក លាភ ធាង ជាមន្ត្រីជំនាញជលផល និងលោក ស៊ីន គក់ មន្ត្រីបរិស្ថានឃុំអន្លង់សំណរ ស្រុកជីក្រែង ខេត្តសៀមរាប! ការដាក់បទល្មើសឈ្នុកចាប់យកត្រីធម្មជាតិគ្រប់ប្រភេទទៅធ្វើនុយត្រីឆ្ដោរគឺជាការបំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរ៕