ខេត្តសៀមរាប= បទល្មើសនេសាទឆ្នុកនៅតែបន្តកើតមានយ៉ាងព្រោងព្រាត នៅក្នុងភូមិសាស្ត្រ ឃុំអន្លង់សំណរ និងឃុំកំពងឃ្លាំងក្នុង ស្រុកជីក្រែងខេត្តសៀមរាប បទល្មើសនេសាទទាំងនេះមិនទាន់ឃើញមានមន្ត្រីជំនាញឬសមត្ថកិច្ចពាក់ព័ន្ធចុះបង្ក្រាបនៅឡើយទេ។




ជាក់ស្ដែងនៅយប់វេលាម៉ោង 8:00 នាទីថ្ងៃទី 3 ខែមករាឆ្នាំ 2025 អ្នកឃ្លាំមើលបទល្មើសបានពិនិត្យឃើញថា មានបទល្មើសឆ្នុក រាប់រយអំពូលកំពុងតែដាក់ត្រង់ចំណុច កងមាស់ វាលដំរីឈរ ក្រពើរស្គម កោះគគី ខ្វែងចក ក្នុងឃុំចំនួន២ គឺ ឃុំកំពង់ឃ្លាំងនិង ឃុំអន្លង់សំណរ ភ្លើងពណ៌ទាំងនោះប្រៀបបីដូចជាទីក្រុងផ្លាយរណបដែលពោរពេញទៅដោយភ្លើងពណ៌ពេញផ្ទៃទឹក។



តាមការពិនិត្យជាក់ស្ដែងមូលហេតុដែលពលរដ្ឋដាក់ឆ្នុកគឺមកពីពួកគាត់ចិញ្ចឹមត្រីឆ្ដោរហើយដាក់បទល្មើសនេសាទ ឆ្នុក ចាប់យកមច្ឆាជាតិ ទាំងតូចទាំងធំ រាប់លានក្បាលដែលធ្វើឲ្យបាត់បង់ពូជត្រីស្ទើរតែអស់ពីទន្លេសាប ដោយសារតែយកត្រីធម្មជាតិទៅធ្វើនុយឲ្យកូនត្រីឆ្ដោរស៊ី ។
ដូច្នេះគួរតែក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទរឹតបន្តឹងច្បាប់និងផ្សព្វផ្សាយច្បាប់ឲ្យទូលំទូលាយកុំឲ្យយកត្រីធម្មជាតិទៅធ្វើនុយត្រីឆ្ដោរ! បើមិនដូច្នោះទេពូជត្រីនិងរលាយបាត់បង់អស់ជាមិនខាន។
ការបំផ្លាញមច្ឆាជាតិមិនខុសពីបំផ្លាញខ្លួនឯងនោះឡើយ។


