សៀមរាប =រកឃើញឈើល្មើសច្បាប់ជាង២០ម៉ែត្រគូប
ក្រោមការយកចិត្តទុកដាក់ជាប្រចាំពីសំណាក់ លោកឧត្តមសេនីយ៍ទោ ហ៊ួត សុធី ស្នងការនគរបាលខេត្តសៀមរាប និង មានកិច្ចសម្របសម្រួល ឯកឧត្តម មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តសៀមរាប លោកវរ:សេនីយ៍ឯក នួន សារ៉ុន ស្នងការរង ទទួលការងារ ការិយាល័យ ប្រឆាំងបទល្មើសសេដ្ឋកិច្ច សហការ ជាមួយ លោក អុឹង វុទ្ធារ៉ា នាយផ្នែករដ្ឋបាលព្រៃឈើព្រះដាក់ ស្រុកបន្ទាយស្រី បានដឹកនាំកម្លាំងចុះបង្ក្រាប ទីតាំងស្តុបឈើដុះស្លែចំនួន២កន្លែង នៅកណ្តាលក្រុងសៀមរាប បានរកឃើញឈើល្មើសច្បាប់ជាង២០ម៉ែត្រគូប កាលពីថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៥ ។

ទីតាំងទី០១ ម្ចាស់ឈ្មោះ នួន ជុន ភេទប្រុស អាយុ ៣៥ឆ្នាំ សញ្ជាតិខ្មែរ ស្ថិតនៅភូមិត្រពាំងត្រែង សង្កាត់សាលាកំរើក ក្រុង/ខេត្តសៀមរាប បានដកហូតវត្ថុតាង.រួមមានម៉ាសុីរ៉ៃបញ្ឈរ ចំនួន០១ គ្រឿង.ផ្លែរណាចំនួន០១ខ្សែរ.រថយន្តម៉ាក KIA ចំណុះ ១តោនកន្លះពាក់ស្លាកលេខភ្នំពេញ 2S 3164.ដុំកាមេរ៉ាសុវត្តិភាពចំនួន០១ ។



ទីតាំងទី០២ ស្ថិតនៅភូមិខ្នា សង្កាត់ជ្រាវ ក្រុង/ខេត្តសៀមរាប ម្ចាស់ឈ្មោះ វិន សុហេង ភេទប្រុស អាយុ១៩ឆ្នាំ សញ្ជាតិខ្មែរ មានស្តុបឈើ សរុបចំនួន៦១,៧២៣ម៉ែត្រគូប ក្នុងនោះរកឃើញឈើល្មើសច្បាប់មានចំនួន២២,០៥ម៉ែត្រគូប ចំពោះវត្ថុតាងរួមទាំងឈើល្មើសច្បាប់ ត្រូវបានកម្លាំងជំនាញដកហូតដឹកយកទៅរក្សាទុកនៅផ្នែករដ្ឋបាលព្រៃឈើព្រះដាក់ ស្រុបន្ទាយស្រី និងបន្តចាត់ការ ទៅតាមនិតិវិធីច្បាប់ ៕






