ខេត្តបន្ទាយមានជ័យ÷ បែកធ្លាយរឿងមិនប្រក្រតីចេញពីច្រកព្រំដែនអន្តរជាតិប៉ោយប៉ែតពាក់ព័ន្ធនឹងក្រុមសមត្ថកិច្ចមួយចំនួនដែលកាន់ច្រកនេះកៀបស៊ីលុយអ្នករត់ម៉ូតូឌុបឬ pass app ដោយតម្រូវឲ្យពួកគេបង់លុយក្នុងមួយខែ 3000បាតជាថ្នូរទៅនឹងការធ្វើអាជីវកម្មរត់ម៉ូតូឌុបឬ pass app ពីច្រកព្រំដែនអន្តរជាតិប៉ោយប៉ែត។


ការរិះគន់ខាងលើពលរដ្ឋផ្សេងទៀតបានបញ្ជាក់ថាអ្នកដែលមិនបានបង់លុយគឺពុំមានសិទ្ធិចូលដឹកម៉ូយពីច្រកអន្តរជាតិប៉ោយប៉ែតនោះឡើយគឺបានត្រឹមតែដើរចាប់មូយនៅខាងក្នុងក្រុងប៉ោយប៉ែតតែប៉ុណ្ណោះ។
ពលរដ្ឋក៏បានរិះគន់ទៅលើលោក អ៉ី ចំរើន មេប៉ុស្តិ៍ច្រកអន្តរជាតិប៉ោយប៉ែតនិងបក្សពួក ដែលបានគេងប្រវ័ញ្ញញើសឈាមពលរដ្ឋអ្នករត់ម៉ូតូឌុបនិង pass app ជាច្រើនឆ្នាំមកហើយ ព្រោះតែចង់មានចង់បានមិនគិតពីការបាបបុណ្យនោះឡើយ។


ពាក់ព័ន្ធនឹងការរិះគន់ពីអ្នក pass up ឬម៉ូតូឌុប អង្គភាពសារព័ត៌មានរិទ្ធីដាវដែកបានទំនាក់ទំនងតាមទូរសព្ទទៅលោក អ៉ីចំរើន ប្រធានច្រកអន្តរជាតិប៉ោយប៉ែតលោកបានឆ្លើយតបតាមទូរសព្ទថាគោលការណ៍របស់លោកមិនឲ្យបង់លុយទេ គឺឲ្យរត់ឌុបធម្មតាដោយរក្សាសណ្ដាបធ្នាប់អោយបានត្រឹមត្រូវ !លោកថា
សូមឱ្យរាយការណ៍ឲ្យច្បាស់អ្នកណាយកលុយពីរអ្នករត់pass up ឬម៉ូតូឌុប ?
លោកបានបញ្ជាក់ថានៅច្រកអន្តរជាតិប៉ោយប៉ែតនេះមានអង្គភាពជាច្រើន គឺមានប៉ូលីសអន្តោប្រវេសន៍ ,ប៉ូលីសទេសចរណ៍ក្រុង ,ប៉ូលីសទេសចរណ៍,ទាហាន ,អាវុធហត្ថ ក្រុមហ៊ុនអានកូ និងអង្គភាពជាច្រើនទៀត ដូច្នេះសូមឱ្យបញ្ជាក់ឲ្យច្បាស់អ្នកណាដែលយកលុយពីម៉ូតូឌុបឬ pass up។


ពលរដ្ឋស្នើឲ្យឯកឧត្តម អ៊ុំ រាត្រីអភិបាលខេត្តបន្ទាយមានជ័យបង្កើតក្រុមស៊ើបបង្កេតចុះពិនិត្យលុបបំបាត់ចោលការរើសអើង និងធ្វើអោយស្មើរភាពគ្នា កុំឱ្យមានអំពើពុករលួយគៀបសង្កត់ជិះជាន់កេងប្រវ័ញ្ចញើសឈាមរបស់ពលរដ្ឋតទៅទៀត៕ព័ត៌មានបឋម