ភ្នំពេញ÷ ច្បាស់ចែស ! អញ្ចឹងតើបានមិនឲ្យអ្នកសារព័ត៌មានចូលយកព័ត៌មាន ក្រសួងមហាផ្ទៃរកឃើញភាពមិនប្រក្រតីជុំវិញការអនុវត្តគម្រោងអភិវឌ្ឍន៍ឃុំ-សង្កាត់ និងព្រមានចាត់វិធានការមិនអត់ឱនចំពោះណាដែលមន្ត្រីពាក់ព័ន្ធ ! ឯកឧត្តមសន្តិបណ្ឌិត ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានថ្លែងការកត់សម្គាល់ពាក់ព័ន្ធ និងការអនុវត្តគម្រោងមូលនិធិឃុំ សង្កាត់ ។




តាមរយៈលិខិតចុះថ្ងៃទី ១៦ ខែ ឧសភា២០២៥ នេះ ផ្ញើរទៅកាន់អភិបាលខេត្តក្រុងថា ខេត្តមួយចំនួន ដើម្បីជួយធ្វើអន្តរាគមន៍លើការងារពាក់ព័ន្ធនឹង ការអនុវត្តគម្រោងមូលនិធិឃុំ សង្កាត់ ក្នុងនោះរួមមាន ការរៀបចំបញ្ជីឈ្មោះអ្នកទទួលការប្រចាំឆ្នាំមិនមាន តម្លាភាព ការដេញថ្លៃមិនបានប្រកាសជូនដំណឹងជាសាធារណៈ ការចុះអនុវត្តគម្រោងមុនការដេញថ្លៃ ការពន្យារការដេញថ្លៃដោយមិនបានកំណត់នូវកាលបរិច្ឆេទនិងពេលវេលាច្បាស់លាស់នៃការដេញថ្លៃបន្ទាប់ និងការអនុវត្តគម្រោងរបស់អ្នកទទួលការមិនស្របតាមបទដ្ឋានបច្ចេកទេសជាដើម។
លើសពីនេះ ស្ថានីយ៍ ទូរទស្សន៍ គេហទំព័រ កាសែត និងបណ្តាញសង្គមជាច្រើន ក៏បានចុះផ្សាយជាបន្តបន្ទាប់អំពីភាពមិនប្រក្រតី នៃការអនុវត្តគម្រោងមូលនិធិឃុំ សង្កាត់ និងភាពរញ៉េរញ៉ៃ ច្រងេងច្រងាង គ្មានសណ្តាប់ធ្នាប់នៅក្នុងកិច្ចប្រជុំ ។





សូមបញ្ជាក់ដែរថា ÷សារនេះបានធ្វើឡើងបន្ទាប់ពីមានបាតុភាពមួយផ្ទុះឡើង រវាងមន្ត្រីឃុំល្ងៀង ស្រុកត្បូង ឃ្មុំខេត្តត្បូងឃ្មុំ និងអ្នកកាសែត កាលពីថ្ងៃទី ១៤ ឧសភា ពាក់ព័ន្ធការដាក់ឲ្យដេញថ្លៃអនុវត្តគម្រោង ។
ទោះជាយ៉ាងណា លោករដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានព្រមានចាត់វិធាន ការច្បាប់ដោយមិនអត់ឱនឡើយ ចំពោះក្រុមមន្ត្រីឃុំដែលប្រព្រឹត្តភាពមិនប្រក្រតី ពុករលួយពាក់ព័ន្ធការអនុវត្តគម្រោងដែលបានពីមូលនិធិអភិវឌ្ឍន៍ឃុំ-សង្កាត់នេះ ៕