ខេត្តសៀមរាបស្រុកជីក្រែង=អេស្កាវ៉ាទ័រ អត់ច្បាប់ មួយគ្រឿងកំពុងជីករណ្ដៅកកាយយកអាចម៍ដីនៅក្នុងបាតអូរ លក់យ៉ាងរំភើយដែលមានទីតាំងនៅចំណុចស្ពានថ្មី ស្ថិតនៅក្នុងភូមិរូង, ឃុំល្វែងឬស្សី ត្រូវបានគេស្គាល់ម្ចាស់ឈ្មោះរិន  ហៅសំរឿម រស់នៅភូមិក្នុង ឃុំល្វែងឬស្សី ស្រុកជីក្រែងខេត្តសៀមរាប ។

ជាក់ស្ដែងនៅថ្ងៃសៅរ៍ទី១៧ខែឧសភាឆ្នាំ២០២៥នេះពលរដ្ឋនៅភូមិរូង និងភូមិល្វែងឬស្សី ឃុំល្វែងឬស្សី ស្រុកជីក្រែងបានអោយដឹងថា ក្រុមឈ្មួញបានដាក់គ្រឿងចក្រធ្វើសកម្មភាពជីកកកាយយកអាចម៍ដីនៅក្នុងបាតអូរលក់យ៉ាងគគ្រឹកគគ្រេងជាច្រើនថ្ងៃមកហើយមិនឃើញមានអាជ្ញាធរណាចុះទប់ស្កាត់នៅឡើយ។
ពាក់ព័ន្ធនិងជីកកាយអាចធម៌ដីខាងលើនេះអ្នកសារព័ត៌មានយើងបានទំនាក់ទំនងទូរស័ព្ធទៅ លោក យុនប្រុស មេឃុំល្វែងឬស្សី ជាច្រើនលើកតែលោក មិនលើកទូរស័ព្ទ ! ចំណែកលោក ម៉ូវ ជា អភិបាលរងស្រុកជីក្រែង បានឆ្លើយតបតាមទូរស័ព្ទថាតើគ្រឿងចក្រនោះជីកកាយចំណុចទីតាំងណាលោកនិងឲ្យក្រុមការងាររដ្ធបាលឃុំចុះត្រួតពិនិត្យមើល  ។

ឯលោក សារិន មេភូមិរូង លោកបានប្រាប់តាមទូរស័ព្ធថា រឿងជីកកាយដីក្នុងបាតអូរនោះលោកអត់បានដឹងទេ ព្រោះគ្មានអ្នកណាទាក់ទងមកលោកទេ ចាំមើលលោកសួរទៅមេឃុំសិន ។
បើចំពោះលោកសំ រិន ហៅសំរឿម ម្ចាស់គ្រឿងចក្រ អ្នកសារព័ត៌មានយើងបានខលទាក់ទងជាច្រើនលើកតែលោកមិនលើកទូរស័ព្ធ ប៉ុន្តែក្រុមអ្នកជីកអាចម៍ដីបានឆ្លើយតបថាពួកគាត់មានច្បាប់ពីភូមិឃុំស្រុករួចហើយ តែមិនបង្ហាញច្បាប់ឲ្យឃើញនោះឡើយ។
ចំណែក លោក សោម ធត់ ប្រធានប្រជាសហគមន៍ ធនធានទឹក ស្រុកជីក្រែង បានប្រាប់អ្នកសារព័ត៌មានយើងថាគ្រឿងចក្រជីកកាយដីនោះគ្មានច្បាប់ណាអនុញ្ញាតឲ្យជីកការទេចាំលោកទាកទងទៅភូមិឃុំ ឲ្យចុះត្រួតពិនិត្យការជាក់ស្ដែង,តែរឿងការជីកកាយនោះគេមិនបានទាក់ទងមកលោកទេ។
ឯលោក សិទ្ធ ភូមិបាលស្រុកជីក្រែងវិញអ្នកសារព័ត៌មានបានទំនាក់ទំនងតាមទូរសព្ទជាច្រើនលើកតែលោកមិនលើកទូរសព្ទ ។
  ប្រជាពលរដ្ឋរង់ចាំមើល តើអាជ្ញាធរឃុំលោក យុន ប្រុស មានចាត់វិធានការណ៍បែបណាបើលោក រិន ម្ចាស់គ្រឿងចក្រជីក កកាយយកអាចម៍ដីគ្មានច្បាប់នេះ ? តើលោកហ៊ានបញ្ឈប់សកម្មភាពរបស់ក្រុមឈ្មួញដែលកំពុងជីកកាយយកអាចម៍ដីយ៉ាងអាណាធិបតេយ្យនេះដែរឬយ៉ាងណា?៕រាយការណ៍ដោយខៀវសុថាត