ខេត្តសៀមរាប÷កាលពីវេលាម៉ោងប្រមាណជា១៦ រសៀលថ្ងៃទី១៦ ខែឧាសភា ឆ្នាំ២០២៥ មានភ្លៀងធ្លាក់មួយមេលាយឡំទៅដោយផ្គរន្ទះ និង បានបាញ់នៅបរិវេណប្រាសាទអង្គរវត្ត នៅជិតទីកន្លែងលោកតារាជ បណ្ដាលឲ្យស្លាប់មនុស្ស៣នាក់ ស្រី២នាក់និងរងរបួស ២៩នាក់ តែមិនបានប៉ះពាល់ដល់ភ្ញៀវទេសចរបរទេស នោះឡើយ ។ នៅក្នុងហេតុការណ៍នេះ អាជ្ញាធរខេត្តសៀមរាប បានចុះទៅពិនិត្យ និង សួរសុខទុក្ខជនរងគ្រោះដោយ សាររន្ទះបាញ់នៅប្រាសាទអង្គរវត្ត ត្រូវនាមបញ្ជូនទៅសង្រ្គោះនៅ មន្ទីរពេទ្យបង្អែកខេត្តសៀមរាប និង មន្ទីរពេទ្យជ័យវរ្ម័នទី៧ (មន្ទីរពេទ្យគន្ធបុប្ផា) ។


តាមការបញ្ជាក់របស់លោក ឡុង កុសល អគ្គនាយករង និង ជាអ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា បានឲ្យដឹងថា នៅពេលវេលាបានបញ្ជាក់ខាងលើ មានករណីបាតុភូតគ្រោះធម្មជាតិ រន្ទះបាញ់ បានបណ្ដាលឲ្យមនុស្សស្លាប់នឹងរងរបួស ពិតប្រាកដមែន ។ លោកបន្តទៀតថា អ្នកស្លាប់ជាប្រជាពលរដ្ឋរស់នៅភូមិនគរក្រៅ សង្កាត់គោកចក ក្រុង សៀមរាប ខេត្តសៀមរាប ប្រកបរបបជាអ្នកថតរូប ប្រចាំនៅអង្គរវត្ត និង អ្នកមកកម្សាន្តស្រី២នាក់មកពីខេត្តកំពត ម្នាក់ និង រាជធានី ភ្នំពេញ ម្នាក់ ។ ចំពោះអ្នករងបួសទាំងនោះ ក៏ត្រូវបានសមត្ថកិច្ចបញ្ជូនទៅសង្គ្រោះមន្ទីរពេទ្យបង្អែកខេត្តនិង មន្ទីរពេទ្យជ័យវរ្ម័នទី៧ (មន្ទីរពេទ្យគន្ធបុប្ផា) ផងដែរ ។


ក្នុងពេលបញ្ជូនជនរងគ្រោះមកដល់មន្ទីរពេទ្យបង្អែកខេត្ត ក៏មានវត្តមានរបស់លោក នាក់ ណេរ៉ុន អភិបាលរង ខេត្ត និង លោក លី វណ្ណៈ នាយករដ្ឋបាលសាលាខេត្ត បានចុះសួសុខទុក្ខបងប្អូនរងរបួសដោយរន្ទះបាញ់ផងដែរ ។ ក្នុង នោះលោកអភិបាលរងខេត្ត បានសំណូមពរដល់ជនរួមជាតិទាំងអស់ នៅពេលមានភ្លៀង ផ្គរន្ទះ សូមមេត្តាកុំប្រើប្រាស់ ទូរស័ព្ទ ឬ មានស៊ីនថត ដែលជាចរន្តចម្លង ដែលបណ្តាលឲ្យយើងគ្រោះថ្នាក់ដល់ជីវិត ឬ ក៏ទៅរកទីកន្លែងដែលមានសុវត្ថិ ភាពផងដែរ ៕