ខេត្តកំពង់ធំ÷ ព្រៃសហគមន៍ក្បាលតាគង់  ២០ទៅ៣០ហិចតាស្ថិតនៅ ភូមិស្រែវាលខាងកើត ឃុំដងកាំបិត ស្រុកសណ្ដាន់ខេត្តកំពង់ធំ ត្រូវបុគ្គលមានលុយនិងជាខ្សែស្រឡៃមន្ត្រីគ្រាបល្ពៅដែលគ្រប់គ្រងក្នុងតំបន់នោះ យកគ្រឿងចក្រទៅឈូសឆាយដាំដំណាំស្វាយចន្ទី យ៉ាងរំភើយមិនខ្លាចញញើតនិងច្បាប់ឡើយ។
យោងតាមប្រភពព័ត៌មានពីទីតាំងដីខាងលើបានឲ្យដឹងថា ក្រុមគ្រួសាររបស់លោក នួនសៀង និងប្រពន្ធឈ្មោះណាំណាង និង២នាក់ឈ្មោះ ជឹមណាំ និង ធាង ធី បានយកគ្រឿងចក្រឈូសឆាយដាំកូនស្វាយចន្ទីយ៉ាងរលូនក្មុងដីសហគមន៍ ក្បាលតាគង់ក្រោមការគ្រប់គ្រងរបស់លោក ហេងលីហួរ នាយសង្កាត់រដ្ឋបាលព្រៃឈើសណ្ដាន់។ បើមើលតាមចំណុច យូធីអឹម 48P534887 1461861បានបញ្ជាក់ច្បាស់ថាដីនេះស្ថិតនៅក្នុងសហគមន៍ក្បាលតាគង់ ដែលគ្រប់គ្រងដោយរដ្ឋបាលព្រៃឈើ។


អ្នកឃ្លាំមើលនិងអ្នកសារព័ត៌មានស្នើរឲ្យថ្នាក់ដឹកនាំ មន្ត្រីជំនាញចុះចុច utm បញ្ជាក់គោលដៅឲ្យបានច្បាស់លាស់ តើហេតុអ្វីបានជាបុគ្គលខាងលើមានសិទ្ធិចូលកាន់កាប់ឈូសឆាយទន្ទ្រានហើយដាំដំណាំយ៉ាងរលូនដូច្នោះ?។
តាមប្រជាពលរដ្ឋដែលរស់ក្នុងភូមិឃុំខាងលើបានរាយការណ៍ថា គ្រួសារមួយនេះស៊ីឈ្នួលឈូសឆាយទន្ទ្រានបំផ្លាញព្រៃឬអាចនិយាយថាជាឧក្រិដ្ឋកម្មព្រៃឈើស្ទើរគ្រប់ទីកន្លែងអោយតែមានដីព្រៃកន្លែងណាគឺរមែងតែងតែឃើញក្រុមគ្រួសារមួយនេះយកត្រាក់ទ័រមួយគ្រឿងស៊ីឈ្នួសឈូសឆាយដីព្រៃយកមកធ្វើជាកម្មសិទ្ធផ្ទាល់ខ្លួនផងនិងអ្នកដទៃផង។


ពាក់ព័ន្ធនឹងដីមិនប្រក្រតីខាងលើអ្នកសារព័ត៌មានបានទំនាក់ទំនងទៅលោក ហេងលីហួរ នាយសង្កាត់រត់ដល់ព្រៃឈើស្រុកសណ្ដាន់តាមទូរសព្ទ លោកបានឆ្លើយតបថាលោកមិនបានដឹងទេចាំលោកចុះទៅមើល។

ពាក់ព័ន្ធនឹងការផ្ដល់ព័ត៌មានពីប្រជាពលរដ្ឋនិងអ្នកឃ្លាំមើលបទល្មើសព្រៃឈើអង្គភាពយើងមិនទាន់សុំបានសាកសួរអ្នកពាក់ព័ន្ធនៅឡើយទេប៉ុន្តែអង្គភាពយើងរង់ចាំការបំភ្លឺពីរនាក់ទាំងនោះប្រាប់មកធ្វើការ។ព័ត៌មានបឋម