ខេត្តឧត្តរមានជ័យៈ រថយន្តក្រុងដឹកភ្ញៀវទៅរាជធានីភ្នំពេញតែបង្កប់ដោយធ្យូងទៅជាមួយបែរជា មិនឃើញមន្ត្រីជំនាញស្រុក អន្លង់វែង ធ្វើការបង្កា ទប់ស្កាត់និងបង្ក្រាបឡើយព្រោះតែចំហរហោប៉ៅដាក់លុយ ទេដឹង បានសំងំស្ងាត់ឈឹងដូចចោរលួចសេះ។


បើយោងតាមសេចក្តីរាយការណ៍មួយបានឲ្យដឹងថា ជាងម្ចាស់ក្រុមហ៊ុនឡានក្រុង លាំងយូអេសនៅកំពុងតែ ដើរប្រមូលមធ្យូងដាក់រថយន្ដ ដើម្បីដឹកជញ្ជូនទៅភ្នំពេញស្ទើររាល់យប់ដោយមិនញញឹមច្បាប់ ព្រោះថាខ្លួនបានបង់លុយជូនសមត្ថកិច្ចនិងមន្ត្រីមួយចំនួនតូចនៅក្នុងស្រុកអន្លង់វែងដើម្បីបិទបាំងនូវការប្រព្រឹត្តបទល្មើសរបស់ខ្លួន ក្នុងការដឹកជញ្ជូនធ្យូងដោយគ្មានច្បាប់អនុញ្ញាត។
ភ្លៀវដែលជិះរថយន្តក្រុង លាំង យូ អេស នាំគ្នារអ៊ូថា ខំទុកចិត្ត ក្រុមហ៊ុននិងការទិញសំបុត្រដើម្បីទៅរាជធានីភ្នំពេញ តែបែរជាងជួបរឿងមួយនេះ ដឹកភ្ញៀវផង ដឹងធ្យូងផង ទម្លាក់ភ្លៀវផង
ទម្លាក់ធ្យូងផង តើពេលវេលាដែលគាត់រំពឹងទុកថានឹងដល់គោលដៅ ក្នុងម៉ោងកំណត់ តែផ្ទុយស្រឡះ បែកជាមិនដូចបំណង។ ព្រោះតែក្រុមហ៊ុនមួយនេះដឹកធ្យូង មិនគិតពីសុវត្ថិភាពដឹកមនុស្ស។


អញ្ចឹងហើយមានតែស្មើសុំដល់មន្ត្រីជំនាញពាក់ព័ន្ធក្នុងស្រុក អន្លង់វែងដាក់ការតាមដាននិងចុះស៊ីបអង្កេតទីតាំង ឡានក្រុង លាំងយូ អេស ផងទាន៕សុខ សាវេត
