ខេត្តសៀមរាប÷ ព្រឹកថ្ងៃពុធ ៥កើត ខែស្រាពណ៍ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹង ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥ លោក បូ ម៉េងទ្រី អភិបាលនៃអភិបាលស្រុកជីក្រែង និងជាប្រធានអនុសាខាកាកបាទក្រហមស្រុកជីក្រែង ព្រមទាំងលោក លោកស្រី គណៈកម្មាធិការអនុសាខាកាកបាទក្រហមស្រុកជីក្រែង បានអមដំណើរ លោកជំទាវ ទុយ ជិ អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប និងសហការី បានអញ្ជើញជួប

សំណេះសំណាល និងនាំអំណោយមនុស្សធម៌ដែលទទួលបានពីសប្បុរសជន ជូនដល់គ្រួសារភៀសសឹក មកពីខេត្តព្រះវិហារ និងខេត្តឧត្តរមានជ័យ មកស្នាក់នៅតំបន់សុវត្ថិភាពក្នុងស្រុកជីក្រែងចំនួន ២៥០គ្រួសារ នៅវត្តពុទ្ធត្ថេរារាម ហៅវត្តខ្នារធ្នង់ ឃុំគោកធ្លកក្រោម ស្រុកជីក្រែង ក្នុងម្នាក់ៗទទួលបាន អង្ករ២៥គីឡូក្រាម មុង១ ភួយ១ កន្ទេល១ មី១កេស ទឹកសុទ្ធ២យួរ ឃីត១កញ្ចប់ (មានទឹកត្រី២ដប ទឹកសុីអុីវ២ដប ត្រីខ៥កំប៉ុង សំឡីអនាម័យ១ដុំ ថ្នាំដុសធ្មេញ១ ច្រាសដុសធ្មេញ១ ធូបមូស១ដុំ នំក្រៀម បាយក្តាំង២កញ្ចប់ ប្រេងកូឡា១ដប សាប៊ូបោកខោអាវ១កញ្ចប់ អំបិលរឺស្ករ១កញ្ចប់ សាប៊ូដុសខ្លួន១) នំបុ័ង ផ្លែចេក ថវិកាចំនួន ៥០,០០០រៀល ហើយបានប្រគេនបច្ច័យជូនវត្តខ្នារធ្នង់ ចំនួន ៤,០០០,០០០រៀល អង្ករចំនួន១០ការ៉ុងស្មើ២៥០គីឡូក្រាម ទឹកសុទ្ធ១០កេស មីយើង ៥កេស ព្រះសង្ឃ៥អង្គ ក្នុង១អង្គប្រគេន សាដក១ បច្ច័យចំនួន ១០០,០០០រៀល ផងដែរ ។