(កំពង់ធំ)÷ ដោយអនុវត្តយ៉ាងម៉ឹងម៉ាត់នូវបទបញ្ជា របស់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា កន្លងទៅថ្មីៗនេះ លោកឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្ត បានដឹកនាំកងកម្លាំងចុះសាក
សួរសុខទុក្ខបងប្អូនជនភៀសសឹក បន្ទាប់ពីវិលត្រលប់មកពីព្រះវិហារ និងខេត្តឧត្តរមានជ័យ នាពេលកន្លងទៅថ្មីៗនេះ។

ថ្លែងក្នុងពិធីនោះលោកឧត្តមសេនីយ៍ទោ ហេង សុផល បានពាំនាំប្រសាសន៍ ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់
ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ធំ និងថ្នាក់ដឹកនាំបានយកចិត្តទុកដាក់ អំពីសុខទុក្ខសុខភាព  របស់បងប្អូនសមាជិក គ្រប់មូលដ្ឋានឃុំ-សង្កាត់ទូទាំងខេត្ដ ។

លោកឧត្តមសេនីយ៍ទោស្នងការនគរបាលខេត្តកំពង់ធំ មានប្រសាសន៍ សំណេះសំណាលជាមួយបងប្អូនជនភៀសសឹក ដោយថ្លែងថា÷ សូមបងប្អូនរក្សាភាពស្ងៀមស្ងាត់ នឹងត្រូវមានភាពជឿជាក់ លើរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការដោះស្រាយបញ្ហា
ព្រំដែន រវាងកម្ពុជា-ថៃ។

ឆ្លៀតក្នុងឱកាសនោះដែរលោក បានផ្ដាំផ្ញើអស់បងប្អូនជនភៀសសឹកបន្តយកចិត្តទុកដាក់ថែទាំសុខុមាលភាព ឱ្យបានល្អប្រពៃបន្ថែមទៀត តាមរយៈផ្លាស់ប្ដូរទម្លាប់ថ្មី ការធ្វើអនាម័យ ជាចំបង រួមទាំងការហូបចុក និងការស្នាក់នៅប្រចាំថ្ងៃ បរិភោគម្ហូបអាហារណា ដែលជំនួយ ដល់សុខភាព ចម្អិនឆ្អិនបានល្អ ហូបទឹកស្អាត សម្រាកគ្រប់គ្រាន់ ហាត់ប្រាណពង្រឹងកាយសម្បទា ជាដើម។

ជាកិច្ចចុងក្រោយលោក ហេង សុផល ស្នងការនគរបរខេត្តកំពង់ធំ បានឧបត្ថម្ភសម្ភារៈគ្រឿងឧបភោគបរិភោគ ជូនជនភៀសសឹក ដែលមានជីវភាពខ្វះខាតចំនួន៨៨គ្រួសារ ស្ថិតនៅស្រុកសន្ទុក និងស្រុកកំពង់ស្វាយ ក្នុង១គ្រួសារទទួលបាននូវ÷ អង្ករ២០ គីឡូក្រាម ឃីត០១កញ្ចាប់ ថវិកាមួយចំនួន ព្រមទាំងជំរុញដល់បងប្អូន សូមខិតខំបង្ករបង្កើនផល ដាំដំណាំ បន្លែ ផ្លែឈើ ចិញ្ចឹមសត្វ តាមគ្រួសារនីមួយៗ ដើម្បីជួយសម្រាលចំណាយដោះស្រាយ ជីវភាពឱ្យកាន់តែប្រសើរឡើងមួយកម្រិតទៀត។ អត្ថបទ ស្នងការនគរបរខេត្តកំពង់ធំ