ខេត្តកំពង់ឆ្នាំង៖ ពលរដ្ឋរកត្រីបរិភោគស្ទើរតែពុំបានបែរជាឈ្មួញអគតិមួយក្រុមតូចនាំគ្នាដឹកជញ្ជូនត្រីល្អិតៗយកទៅលក់ធ្វើនុយសត្វទៅវិញ ដែលសរបញ្ជាក់ឲ្យឃើញពីទង្វើដ៏ងងឹតងងល់ គិតតែប្រយោជន៍ផ្ទាល់ខ្លួននិងអំណាចទឹកលុយ មិនគិតពីប្រយោជន៍បាត់បង់មច្ឆាជាតិសម្រាប់មនុស្សជាតិឡើយ។

ជាក់ស្ដែងរថយន្ត១គ្រឿងដែលតែងតែធ្វើសកម្មភាពដឹកកូនត្រីល្អិតៗ នាពេលយប់ឆ្លងកាត់ស្រុកជល់គីរី ក្នុងរដូវបិទនេសាទ ត្រូវបានកម្លាំងបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង ធ្វើការបង្ក្រាបបាន បញ្ជូនទៅឲ្យ សមត្ថកិច្ចជំនាញចាត់ការតាមនិតិវិធី  ។

លោកវរសេនីយ៍ឯក ប៊ី រស្មីចន្នី មេបញ្ជាការរង តំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង អោយដឹងថា ការបង្ក្រាបរថយន្តខាងលើ នៅម៉ោង 4 និង25នាទី ទៀបភ្លឺ ថ្ងៃទី20 ខែសីហា ឆ្នាំ2025 នៅចំណុច ថ្នល់តាកុយ ឃុំព្រៃគ្រីជេីង ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង  បន្ទាប់ពី កម្លាំងតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង ចេញល្បាតពេលយប់ តាមបឹងទន្លេសាប ស្ថិតនៅចំណុច ភូមិពាមឆ្កោក ឃុំពាមឆ្កោក ដល់ភូមិក្បាលកន្លង់ ភូមិកោះថ្កូវ ភូមិកំពង់បាស្រូវ ភូមិព្រែកត្រប់ ភូមិអន្លង់ត្រី និងឡូអភិរក្សលេខ១០  ភូមិកំពង់អុស ភូមិគៀនតាម៉ា ភូមិថ្មី ស្រុកជល់គិរី ខេត្តកំពង់ឆ្នាំង ។

ក្នុងនោះសមត្ថកិច្ច បានធ្វើការចុះត្រួតពិនិត្យមើលឡាន និងម៉ូតូដឹងត្រីនៅក្នុងរដូវបិទនេសាទ បានប្រទះឃើញមានរថយន្តមួយគ្រឿងម៉ាកហ៊ីយ៉ាន់ដាយពណ៌ ខៀវសរ ពាក់ផ្លាកលេខភ្នំពេញ(3B-0350)   ចំណុះ2.5តោន បានធ្វើសកម្មភាពដឹងកូនត្រីខុសច្បាប់ចំនួន 1.5តោន។ ឃាត់ខ្លួនមនុស្សចំនួន4នាក់ មួយឈ្មោះ
1.ជៀន ចន្ថា
2.ស៊ុំភាន់
3.ភៅន គក់
4.អៀម ប៉េងស្រង់
នាក់ទាំង4 រស់នៅក្នុងស្រុកបាធាយខេត្ត កំពង់ចាម ក្នុងនោះកម្លាំង សមត្ថកិច្ចសហការណ៍គ្នាបានធ្វើការឃាត់រថយន្ត នឹងជនសង្ស័យទាំង4នាក់ទុក និងរងចាំប្រគល់ជូនទៅមន្ត្រីជំនាញ  រដ្ឋបាលជលផលកសាងសុំណុំរឿងបញ្ជូនបន្តដោះស្រាយតាមនីតីវិធីច្បាប់។

សូបមជញ្ជាក់ផងដែលថាកន្លងមក ការដឹកជញ្ជូនកូនត្រីល្អិតៗ ក្នុងរដូវបិទនេសាទនេះក្រុមឈ្មួញដឹកកូនត្រីល្អិតៗឆ្លងកាត់ស្រុកជលគីរីដោមមិនមានច្បាប់អនុញ្ញាតឡេីយ គ្រាដែលរដូវនេះជារដូវបិទនេសាទ ត្រីពងកូន។

ប្រជាពលរដ្ឋក៏ដូចជាមន្រ្ដីរាជការស្នើសុំឲ្យសមត្ថកិច្ចស៊ើបអង្កេតរកឈ្មួញដែលតែងតែដឹកជញ្ជូននិងអ្នកពាក់ព័ន្ធ ផ្ដន្ទាទោសតាមច្បាប់កុំឲ្យលើកលែង។