ពលរដ្នស្នើរអោយអាជ្ញាធរស្រុកត្រពាំងប្រាសាទជួសជុលស្ពានឈើបាក់ទ្រុឌទ្រោម ជាច្រើនឆ្នាំនេះផង
ខេត្តឧត្តរមានជ័យៈ ស្ពានឈើចាស់មួយកន្លែងបាក់ទ្រុឌទ្រោម ជាច្រើនឆ្នាំអាជ្ញាធរភូមិឃុំ ស្រុកមិនឃើញជួសជុលស្ពាននោះទេធ្វើឲ្យពលរដ្ឋរអ៊ូរទាំ ពិបាកធ្វើដំណើរ ទៅមកឬបាស្រ័យទាក់ទង ក្នុងការដឹកជញ្ជូនកសិផលជាដើមដែលមានទីតាំងស្ថិតនៅចំណុចភូមិទួលតាសេក និងភូមិឈូកស ឃុំត្រពាំងប្រាសាទ ស្រុក ត្រពាំងប្រាសាទ ។ តាមការបញ្ជាក់ពីប្រជាពលរដ្ឋបាននៅដឹងថាស្ពានវ័យចំណាស់នេះបានបាក់ផុងជាខ្លាំង អស់រយៈពេលជាច្រើនឆ្នាំកន្លងមកហើយ ធ្វើឲ្យបងប្អូនប្រជាពលរដ្ឋ មានការត្អូញត្អែរជាខ្លាំងថា ពិបាកក្នុងការធ្វើដំណើរឆ្លងកាត់ទៅរកស៊ី និងអាស្រ័យផលផ្សេងៗខ្លាំងណាស់។ដោយសារតែមានផលលំបាកខ្លាំងពេក ទើបប្រជាពលរដ្ឋជាច្រើន រស់នៅក្នុងស្រុក ត្រពាំងប្រាសាទ បានធ្វើការអំពាវនាវស្នើសុំដល់ អាជ្ញាធរក្នុងមូលដ្ឋាន ជាងពិសេស លោក អភិបាលស្រុក សូមជួយជួសជុលស្ពានមួយកន្លែងនេះឡើងវិញផង ដើម្បីជួយសម្រួលដល់ប្រជាពលរដ្ឋក្នុងការធ្វើដំណើរទៅប្រកបមុខរបររកស៊ី៕
