Month: September 2024

ល្បែងស៊ីសងខុសច្បាប់តាមប្រព័ន្ធអនឡាញកំពុងតែបើកលេងយ៉ាងរលូនសមត្ថកិច្ចមិនហ៊ានបង្ក្រាប

ខេត្តស្វាយរៀង=ល្បែងស៊ីសងតាមប្រព័ន្ធអនឡាញកំពុងតែពង្វក់ស្មារតីពលរដ្ឋអោយវក់វង្វេងស្ទើរភ្លេចបាយភ្លេចទឹកនិងធ្វើឲ្យភូមិឃុំគ្មានសុវត្ថិភាពទៀតផង។យោងតាមសម្ដីរបស់ពលរដ្ឋបានប្រាប់ថាល្បែងស៊ីសងជល់មាន់ខុសច្បាប់តាមប្រព័ន្ធអនឡាញកំពុងបើកលេងយ៉ាងរលូននៅក្នុងភូមិខ្នងជ្រួក ឃុំត្រពាំងស្ដៅ ស្រុករមាសហែក ខេត្តស្វាយរៀង ។ ពលរដ្ឋបានរឹះគន់ថា តើល្បីស៊ីសងជល់មាន់ខុសច្បាប់តាមប្រពន្ធអនឡាញជាប្រភពចំណូលរបស់មន្ត្រីប៉ុស្តិ៍រដ្ឋបាលនិងមន្ត្រីមានសមត្ថកិច្ចនៅក្នុងមូលដ្ឋានមែនដែរឬទេ? បានជាមិនឃើញចុះបង្ក្រាបទាល់តែសោះទុកឲ្យល្បែងស៊ីសងរីករាលដាលស្ទើរគ្រប់ភូមិឃុំដូច្នោះ។ ទោះបីកន្លងទៅថ្មីៗសារាចរណ៍ណែនាំពី សម្ដេច បវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ឲ្យធ្វើយ៉ាងណាត្រូវបង្រ្កាបល្បែងស៊ី សងនេះ ដេីម្បីពង្រឹងនូវគោលនយោបាយ ភូមិឃុំ សង្កាត់ មានសុវត្ថិភាព ទាំង៧ ចំណុចជូនប្រជាពលរដ្ឋ តែផ្ទុយទៅវិញល្បែងស៊ីសងតាមអនឡាញដែលមានទីតាំងក្នុងភូមិខ្នងជ្រួក ឃុំត្រពាំងស្ដៅ ស្រុករមាសហែក ខេត្ដស្វាយរៀង បានបើកដំណើរការលេងយ៉ាងរលួនទៅវិញ ៕ព័ត៌មានបឋម

ឯកឧត្តម លី សំរិទ្ធ ,ឯកឧត្តម ប្រាក់ សោភ័ណ និង ឯកឧត្តមឧត្តមសេនីយ៍ឯក ពៅ ហេង អញ្ជើញចូលរួមកាន់បិណ្ឌវេនទី២ នៅវត្តរាជបូណ៌ និង វត្តទេពពោធិវង្ស

ខេត្តសៀមរាប=នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤នេះ ជាពិធីបុណ្យកាន់បិណ្ឌវេនទី២ ដែលប្រជាពុទ្ធបរិស័ទកាន់សាសនាព្រះពុទ្ធ បានប្រារព្ធធ្វើនៅតាមវត្តអារាមក្នុងរដូវកាលចូលមកដល់ ។ ជាក់ស្តែនៅវត្ត រាជបូណ៌ ស្ថិតក្នុងភូមិ វត្តបូណ៌ សង្កាត់សាលាកំរើក និង នៅវត្តទេពពោធិវង្ស ស្ថិតក្នុងភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុង ខេត្តសៀមរាប ត្រូវបានឯកឧត្តម លី សំរិទ្ធ ប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្តម ប្រាក់ សោភ័ណវ អភិបាលនៃគណៈអភិបាលខេត្ត រួមទាំងឯកឧត្តម ឧត្តមសេនីយ៍ឯក ពៅ…

កម្លាំងសមត្ថកិច្ចចម្រុះចុះត្រួតពិនិត្យដេប៉ូឈើលោក ហេងលីនៅស្រុកបារាយណ៍

ខេត្តកំពង់ធំ=កម្លាំងសមត្ថកិច្ចចម្រុះសហការចុះត្រួតពិនិត្យដេប៉ូឈើមួយកន្លែងនៅស្រុកបារាយណ៍ រយៈពេល ២ថ្ងៃគឺ ថ្ងៃទី១៨និងថ្ងៃទី ១៩ ខែ កញ្ញា ឆ្នាំ២០២៤នៅក្នុង ភូមិត្រពាំងឈូក ឃុំបេង ស្រុកបារាយណ៍ ខេត្តកំពង់ធំ! ដោយមានកម្លាំងរាជអាវុធហត្ថដឹកនាំដោយលោកវរ:សេនីយ៍ទោ ឃុន ប៊ុនហួរ មេបញ្ជាការស្រុកបារាយណ៍ ! កម្លាំងមេព្រៃដឹកនាំដោយលោកប៊ុន សុធី នាយខណ្ឌរដ្ឋបាលព្រៃឈើកំពង់ធំ និងដឹកនាំដោយសឿ ឡុងឌី ព្រះរាជអាជ្ញារងខេត្តកំពង់ធំ។ក្នុងប្រតិបត្តិការចុះពិនិត្យ ដេប៉ូឈើថ្ងៃទី ១៨ មានកម្លាំងកងរាជអាវុធហត្ថកម្លាំងមូលដ្ឋានស្រុកបារាយណ៍ចំនួន ៣ នាក់ រថយន្ត ១…

បទល្មើសនេសាទខុសច្បាប់កើនឡើងនៅព្រំប្រទល់ស្រុកស្ទោងនិងស្រុកជីក្រែង

សៀមរាប កំពង់ធំ= បទល្មើសនេសាទក្នុងរដូវបិទនេសាទក្នុងតំបន់គ្រប់គ្រងរបស់លោក កនសីហា សង្កាត់រដ្ឋបាលជលផលស្ទោងកើតមានយ៉ាងព្រងព្រាតគ្មានសមត្ថកិច្ចចូលបង្ក្រាប។ យោងតាមសេចក្តីរាយការណ៍ពីភ្នាក់ងារនិងប្រជាពលរដ្ឋបានប្រាប់អោយដឹងថាជាក់ស្ដែងបទល្មើសសាច់ក្រឡាញឹកមាននៅតំបន់ព្រំប្រទល់ស្រុកស្ទោងនិងស្រុកជីក្រែង ត្រង់ចំណុច ត្រពាំងកែងរហាលព្រួល ត្រពាំងកំផ្លៀង ត្រពាំងទ័ពធំ ចំណុចថ្នល់ស្ទឹងជ្រៅរហូតដល់កាត់ចិន មានបទល្មើសសាច់ក្រឡាញឹក ច្រើនស្អេកស្កេះ ពុំទាន់មានមន្ត្រីពាក់ព័ន្ធឬសមត្ថកិច្ចជំនាញចុះបង្ក្រាបនៅឡើយទេ។តើចំណុចខាងលើនេះជាប្រភពចំណូលចិញ្ចឹមឆ្នាំងបាយរបស់មន្ត្រីសមត្ថកិច្ចមែនទេបានជាបណ្ដោយឲ្យមានបទល្មើសនេសាទប្រើប្រាស់ឧបករណ៍ខុសច្បាប់យ៉ាងច្រើនបែបនេះ?។ ពាក់ព័ន្ធនឹងបទល្មើសនេសាទខុសច្បាប់ខាងលើអង្គភាពសារព័ត៌មានរិទ្ធីដាវដែកមិនសុំការបំភ្លឺពីមន្ត្រីជំនាញពាក់ព័ន្ធទេតែសុំឱ្យមន្ត្រីជំនាញចុះបង្ក្រាបចំណុចខាងលើនេះផង។ព័ត៌មានបឋម

ក្រសួងទេសចរណ៍បង្កើតកម្មវិធីបង្ហាញរថយន្តស៊េរីទំនើប៣០០គ្រឿង

ខេត្តសៀមរាប=ក្រសួងទេសចរណ៍នៅព្រឹកថ្ងៃទី១៦និង១៧ ខែកញ្ញា ឆ្នាំ ២០២៤ បានបង្កើតព្រឹត្តការដ៏អធឹកអធ័ម ដែលបានបង្ហាញនូវភាពអស្ចារ្យនៅលើទឹកដីមហានគរដ៏បឋរ ក្នុងកម្មវិធី Gumball 3000 ឆ្នាំ២០២៤នៅមុខប្រាសាទអង្គរ ខេត្តសៀមរាបដែលបានដាក់តាំងបង្ហាញរថយន្តស៊េរីទំនើបក្នុងប្រទេសកម្ពុជា ដែលបាននាំយកមកពីបណ្តាប្រទេសមួយចំនួន នៅលើពិភពលោក។ ក្រសួងទេសចរណ៍បង្កើតកម្មវិធីនេះក្នុងបំណងបង្កើនភ្ញៀវទេសចរណ៍ជាតិនិងអន្តរជាតិ និងចង់ឱ្យមនុស្សក្នុងពិភពលោកស្គាល់កម្ពុជាកាន់តែច្រើនឡើង។ក្នុងព្រឹត្តិការណ៍បង្ហាញរថយន្តសេរីទំនើបនៅមុខប្រាសាទអង្គរមានការអញ្ជើញចូលរួមពី ឯកឧត្តម សុខ សូកេន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ព្រមទាំងមានមន្ត្រីជាច្រើនរូប ឯកឧត្តមក៏បានជួបសំណេះសំណាលជាមួយ ម្ចាស់រថយន្ត ដោយកិច្ចស្វាគមន៍ប្រកបដោយភាពស្និតស្នាលរាក់ទាក់យ៉ាងកក់ក្តៅ។ក្នុងកម្មវិធីបង្ហាញក្បួនរថយន្តស៊េរីទំនើបក្នុងខេត្តសៀមរាបបានរៀបចំចំនួន២ថ្ងៃ គឺថ្ងៃទី១៦និង១៧ ខែ កញ្ញាឆ្នាំ២០២៤= សម្រាប់ថ្ងៃ១៦ក្បួនរថយន្តបានតាំងបង្ហាញនៅមុខសួនច្បារព្រះរាជដំណាក់ លុះពេលយប់បានរំកិលខ្លួនមួយចំនួន ចូលផ្សារាត្រីផប់ទ្រីត និងទីតាំងមួយចំនួននៅក្នុងទីរួមខេត្តសៀមរាប…

សមត្ថកិច្ចចម្រុះចុះបង្គ្រាបបទល្មើសព្រៃឈើទ្រង់ទ្រាយធំខេត្តកំពង់ធំ

ខេត្តកំពង់ធំ=នៅវេលាម៉ោង ១៥:០០នាទី ថ្ងៃទី ១៥ ខែកញ្ញាឆ្នាំ ២០២៤កម្លាំងកងរាជអាវុធហត្ថស្រុកបារាយណ៍ចំនួន១២នាក់រថយន្ត០៣គ្រឿង ដឹកនាំដោយលោកវរៈសេនីយ៍ទោ ឃុនប៊ុនហួរ មេបញ្ជាការ កងរាជអាវុធហត្ថស្រុកបារាយណ៍ សហការជាមួយរដ្ឋបាលខេត្ត កំពង់ធំ ដឹកនាំដោយលោក ជា វ៉ាន់ចាន់ អភិបាលរងខេត្តកំពង់ធំ លោក ពៅ សំបូរ ព្រះរាជអាជ្ញារងខេត្តកំពង់ធំ លោកអ៊ិត ភូមិរា អនុប្រធាននាយកដ្ឋានរដ្ឋបាលព្រៃឈើថ្នាក់ជាតិ ចុះបង្ក្រាបបទល្មើសព្រៃឈើចំនួន(០៣)កន្លែង១./នៅចំណុចភូមិទួលដំណាក់ ឃុំចុងដូង ស្រុកបារាយណ៍ដកហូត ឈើប្រណិតចំនួន៦១ដុំ ប្រភេទសុក្រម មិនទាន់វាស់វែងនឹងឃាត់ខ្លួនបណ្តោះអាសន្ន មនុស្ស០១នាក់…

កម្លាំងសមត្ថកិច្ចចម្រុះចុះបង្ក្រាបបទល្មើសនេសាទខុសច្បាប់ក្នុងភូមិសាស្ត្រស្រុកជីក្រែង

ខេត្តសៀមរាប = លោក សរ ម៉ាប់ នាយផ្នែករដ្នបាលជលផល គ្រប់គ្រងបួនស្រុក សូទ្រនិគម ស្វាយលើ បន្ទាយស្រី និង ស្រុកជីក្រែង នៅព្រឹកថ្ងៃច័ន្ទទី១៦ ខែកញ្ញា ឆ្នាំ២០២៤ បានដឹកនាំកម្លាំងចម្រុះចេញប្រតិបត្តិការត្រួតពិនិត្យ និងបង្រ្កាបបទល្មើសនេសាទជលផលក្នុង រដូវបិទនេសាទក្នុងភូមិសាស្រ្ដ ឃុំអន្លង់សំណរ និង ឃុំស្ពានត្នោត ស្រុកជីក្រែង ខេត្តសៀមរាបដោយមានកម្លាំងសហការណ៍ចូលរួមមាន សង្កាត់រដ្ឋបាលជលផលអន្លង់សំណរ ,សង្កាត់រដ្ឋបាលជលផលកំពង់ក្តី ,សហគមន៍នេសាទអន្លង់សំណរ, សហគមន៍ឃុំជីក្រែង , ឧទ្យានុបរិស្ថានតំបន់ប្រើប្រាសច្រើនយ៉ាងបឹងទន្លេសាប ,…

កម្លាំងសមត្ថកិច្ចចម្រុះនៃមន្ត្រីជំនាញជលផលស្រុកជីក្រែងចុះបង្ក្រាបបទល្មើសនេសាទក្នុងរដូវបិទនេសាទ

ខេត្តសៀមរាប= ក្រោយពីមានសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋនិងអ្នកឃ្លាំមើលបទល្មើសនេសាទក្នុងរដូវបិទនេសាទ លោក អ៊ុយ សុវណ្ណនី នាយសង្កាត់រដ្ឋបាលជលផលអន្លង់សំណរ និង លោក ជុំ ភាព នាយសង្កាត់ រដ្ឋបាលជលផលកំពង់ក្តី សហការជាមួយ លោក ស៊ីន គក់ ប្រធានមន្ត្រី ឧទ្យានុរក្ស បរិស្ថានតំបន់ប្រើប្រាស់ច្រើនយ៉ាងនៃ បឹងទន្លេសាបស្នាក់ការអន្លង់សំណរ ព្រមទាំងមានកម្លាំងចូលរួមពីសហគមន៍នេសាទ អន្លង់សំណរ និងជីក្រែង នៅព្រឹកថ្ងៃព្រហស្បតិ៍ទី ១២ខែកញ្ញា ឆ្នាំ ២០២៤ បានចុះបង្ក្រាបបទល្មើសនេសាទ នៅចំណុច ត្រពាំងធំ…

បទល្មើសនេសាទខុសច្បាប់ពេញផ្ទៃបឹងទន្លេសាបនារដូវបិតនេសាទ ក្នុងស្រុកជីក្រែង

ខេត្តសៀមរាប: របាំងលបណររ៉ាវសាច់ក្រហមខៀវ ក្រឡាញឹកដែលមានប្រវែង វែងៗរាប់រយខ្សែបណ្ដែតខ្លួនលើផ្ទៃបឹងទន្លេសាបយ៉ាងព្រោងព្រាតក្នុងរដូវបិទនេសាទស្ថិត នៅក្នុងភូមិសាស្ត្រ ឃុំស្ពានត្នោតស្រុកជីក្រែង ។តើហេតុអ្វីបានមន្ត្រីជំនាញពាក់ព័ន្ធ ក្នុងដែនគ្រប់គ្រងរបស់ខ្លួនរក្សាភាពស្ងាត់ស្ងៀមមិនមានចំណាត់ការ ឬក៏ត្រូវរ៉ូវគ្នាជាប្រព័ន្ធអស់ហើយ ។ ជាក់ស្ដែងបទល្មើសនេសាទកើតមាននៅ ចំណុចត្រពាំងធំ ចំណុចអូរកេះ ចំណុចត្រស់ធំ ចំណុចអូរពិល និងចំណុចដាច់ជៀក។យោងតាមប្រភពព័ត៌មានពីប្រជានេសាទនៅតំបន់នោះប្រាប់ថា បើគ្មានការឃុបឃិតពីមន្ត្រីជំនាញទេ បទល្មើស ទាំងនោះ ពុំអាចដាក់បានយ៉ាងរលូននោះទេ ជាពិសេសលោក ជុំភាព នាយសង្កាត់រដ្ឋបាលជលផល ស្ពានត្នោត គ្រាន់តែកាត់យកលបតែប៉ុណ្ណោះ ពុំមានការទប់ស្កាត់ឬបង្ក្រាប ៊នោះឡើយ ពលរដ្ឋជាអ្នកនេសាទលក្ខណៈគ្រួសារបានដាក់ការសង្ស័យថា ឬមួយនេះគ្រាន់តែជាយុទ្ធសាស្ត្រ វាយទឹកបង្អើលត្រីឲ្យចូលស៊ូងែ?។…