ពិធីអាហារសាមគ្គីជូនកងកម្លាំងនគរបាលខេត្តក្រោយពេលបញ្ចប់ការការពារសន្តិសុខ នៃព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ២០២៥
ខេត្តសៀមរាប÷ នៅល្ងាចថ្ងៃទី ១៨ ខែមេសា ឆ្នាំ២០២៥ នៅស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានរៀបចំពិធីអាហារសាមគ្គីជូនកងកម្លាំងនគរបាលខេត្ត ក្រោយពេលបញ្ចប់ការងារការពារសន្តិសុខ នៃព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ២០២៥ នៅលើទឹកដីប្រវត្តិសាស្ត្រខេត្តសៀមរាប ក្រោមការដឹកនាំរៀបចំឡើងដោយលោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្ត ដោយមានវត្តមានអញ្ជើញចូលរួមពីឯកឧត្តម លី សំរិទ្ធ ប្រធានក្រុមប្រឹក្សាខេត្ត ចូលរួម ព្រមទាំងឯកឧត្តម លោកជំទាវ អស់លោក លោកស្រីជាសមាជិកក្រុមប្រឹក្សាខេត្ត អគ្គកុងស៊ុលប្រចាំខេត្ត ថ្នាក់ ដឹកនាំមន្ទីរ អង្គភាព ក្រុមហ៊ុន បងប្អូនអាជីវករ ពាណិជ្ជករ…