Category: Uncategorized

ល្បែងស៊ីសង(ជល់មាន់)តាមអនឡាញកំពុងពង្វក់ស្មារតីពលរដ្នក្នុងស្រុកត្រពាំងប្រាសាទ

ខេត្តឧត្តរមានជ័យ÷ មានសេចក្ដីរាយការណ៍មកថា ទីតាំងល្បែងស៊ីសងជល់មាន់តាមអនឡាញខុសច្បាប់ ជាច្រើនកន្លែង ស្ថិតនៅស្រុក ត្រពាំងប្រាសាទ កំពុងឃុបឃិតគ្នាជាប្រព័ន្ធដាក់ពង្រាយទីតាំងជាច្រើនកន្លែងក្នុងនោះមានក្រុមញៀនល្បែងចូលលេងយ៉ាងអនាធិបតេយ្យ អាជ្ញាធរនិងសមត្ថកិច្ច មូលដ្ឋានមិនបង្ក្រាប ផ្គើនទៅនិងបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយរដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា។ ជាក់ស្ដែងនៅ ថ្ងៃសៅរ៍ ទី6 ខែកក្កដា ឆ្នាំ2024នេះ សារព័ត៌មានបានចុះទៅយកព័ត៌មានដល់ទីតាំងថតផ្ដិតយករូបភាពចំនួន៤កន្លែងទី1/ នៅចំណុចផ្ទះម្ចាស់ឈ្មោះ ញ៉ាញ់ ទី2/ នៅចំណុចផ្ទះម្ចាស់ឈ្មោះ រិទ្ធ លក់កាហ្វេ (វឌ្ឍនា កាហ្វេមណ្ឌលគិរី ទី3/ ស្ថិតនៅចំណុចផ្ទះម្ចាស់ឈ្មោះខេង…

បទល្មើសឈូសឆាយដីព្រៃ នៅឃុំនគភាស បន្តកើតមានយ៉ាងពេញបន្ទុក អាជ្ញាធរនិងសមត្ថកិច្ចមិនឃើញបង្ក្រាប

ខេត្តសៀមរាប៖ បទល្មើសឈូសឆាយដីព្រៃ នៅឃុំនគភាស ជាច្រើនហិកតា កំពុងកើតមានយ៉ាងពេញបន្ទុក មិនទាន់មានអាជ្ញាធរជំនាញពាក់ព័ន្ធធ្វើការទប់ស្កាត់នៅឡើយ មិនដែលបណ្ដោយឲ្យមានបទល្មើសខ្ជូតថៃព្រៃជាច្រើនហិចតា។ តាមសេចក្ដីរាយការណ៍បានដឹងថា ការទន្ទានឈូសឆាយដីព្រៃនៅតែបន្តកើតមាននៅក្នុងទឹកដីភូមិ ទុំពូង ឃុំនគភាស ស្រុកអង្គរជុំ បានកើតមានយ៉ាងអាណាធិបតេយ្យបំផុត គេនៅពុំទាន់ដឹងថាមានលិខិតអនុញ្ញាតឬយ៉ាងណានោះឡើយ ។ យកតាមប្រភពច្បាស់ការបានឲ្យដឹងថាការឈូសឆាយដីព្រៃខាងលើត្រូវបានគេស្គាល់បុគ្គលឈ្មោះ រ៉ាត់ ដែលជាម្ចាស់គ្រឿងចក្រ ធ្វើសកម្មភាពឈូសឆាយដីព្រៃ នៅក្នុងតំបន់ខាងលើដោយមិនខ្លាចមិនខ្វល់មិនញញើតនិងច្បាប់បន្តិចឡើយ។ បែរមកមើលអាជ្ញាធរសមត្ថកិច្ចជំនាញពាក់ព័ន្ធក្នុងខេត្តសៀមរាបវិញ រក្សាភាពស្ងប់ស្ងាត់ បណ្ដោយឲ្យមានការកាប់ទន្ទ្រានឈូសឆាយដីព្រៃម្ដងហើយម្ដងទៀតអត់ឈប់ឈរ។ ពាក់ព័ន្ធនឹងករណីឈូសឆាយដីព្រៃអ្នកសារព័ត៌មានរិទ្ធីដាវដែកមិនទាន់ទទួលបានការបំភ្លឺពីអាជ្ញាធរជំនាញពាក់ព័ន្ធនៅឡើយទេជុំវិញការឈូសឆាយដីព្រៃយ៉ាងអាណាធិបតេយ្យ រហូតដល់ម៉ោងផ្សាយនេះ។ ទោះបីកន្លងទៅថ្មីៗនេះ អាជ្ញាធរខេត្តសៀមរាបបានបើកកិច្ចប្រជុំដើម្បីចាត់វិធានការបង្ក្រាបទប់ស្កាត់ការឈូសឆាយសង្រ្គានដីព្រៃ ធនធានធម្មជាតិខុសច្បាប់ នៅក្នុងខេត្តសៀមរាបក៏ដោយ បុគ្គលមួយចំនួននៅតែមិនកោតខ្លាចហើយនៅតែអាចឈូសឆាយដីព្រៃបានដោយរលូនមិនញញើតអាជ្ញាធរ…

ព្រៃឈើនឹងរលាយបើមន្រ្ដីជំនាញតែគ្មានឆន្ទៈ ទប់ស្កាត់ ថែរក្សា ការពារនិងបង្ក្រាប

ខេត្តសៀមរាប=បទល្មេីសកាប់បំផ្លាញព្រៃឈេីដឹកជញ្ជូនចូលរោងសិប្បកម្មអត់ច្បាប់នៅតែបន្តសកម្មភាពឥតឈប់ឈរ រីឯអាជ្ញាធរនិងសមត្ថកិច្ចជំនាញក្នុងមូលដ្ឋានរក្សាភាពស្ងៀមស្ងាត់ ទង្វើបែបនេះធ្វើឱ្យពលរដ្ឋដាក់ការសង្ស័យថាមន្ត្រីគ្រាប់ល្ពៅក្នុងមូលដ្ឋានមិនហ៊ានបង្ក្រាបព្រោះជាចំណូលចិញ្ចឹមឆ្នាំងបាយរបស់ពួកគាត់ !ផ្ទុយទៅវិញបើមន្ត្រីជំនាញហ៊ានចាប់នោះក្រុមអ្នកដឹកជញ្ជូនឈើនឹងប្ដឹងមន្ត្រីជំនាញជាមិនខាន។ យោងតាមប្រភពច្បាស់ការពីរអ្នកដឹកជញ្ជូនឈើបានអោយដឹងថាក្រុមពួកគាត់បានបង់លុយឲ្យមន្ត្រីជំនាញរួចស្រេចទើបអាចដឹកជញ្ជូនបានយ៉ាងរលូន។ជាក់ស្ដែងឈើមូលស្រស់ និងឈើមូលងាប់ បានចរាចរណ៍ដឹកជញ្ជូនចូលរោងសិប្បកម្មកែច្នៃឈើខុសច្បាប់ជាច្រើនកន្លែងស្ថិតនៅភូមិប៉ាតត និងភូមិខ្លាឃ្មុំ ឃុំគោកធ្លកក្រោម ខេត្តសៀមរាប យ៉ាងអនាធិបតេយ្យពុំឃើញមានអាជ្ញាធរនិងសមត្ថកិច្ចជំនាញនៅមូលដ្ឋានទប់ស្កាត់បង្ក្រាបសោះឡើយ។ ជុំវិញការលើកឡើងពីបទល្មើសព្រៃឈើក្រុមអ្នកសារព័ត៌មានបានទំនាក់ទំនងទៅលោក សូ ផល្លា នាយផ្នែករដ្ឋបាលព្រៃឈើស្រុកជីក្រែងលោកបានឆ្លើយតបថាចំពោះទីតាំងសប្បិកម្ម ទាំងអស់នោះ កន្លែងខ្លះមានច្បាប់ កន្លែងខ្លះអត់ច្បាប់និងកន្លែងខ្លះកំពុងតែបន្តច្បាប់។ ជុំវិញការលើកឡើងរបស់លោកសូផល្លា ពាក់ព័ន្ធនិង ច្បាប់បើកសិប្បកម្មត្រូវបានពលរដ្ឋរិះគន់និងសួរថាតើច្បាប់កាប់បំផ្លាញព្រៃឈើនិងដឹកជញ្ជូនឈើមានដែរឬទេ?តើសិប្បកម្មដែលមានច្បាប់មានប៉ុន្មាន?អត់ច្បាប់មានប៉ុន្មាន?ចុះពេលដែលម្ចាស់សិប្បកម្មបង់លុយតើចូលជាថវិកាជាតិឬចូលហោប៉ាវមន្ត្រីគ្រាប់ល្ពៅពុករលួយ។ នៅថ្ងៃអង្គារ៍ទី០២ខែកក្កដាឆ្នាំ២០២៤ក្រុមការងារសារព័ត៌មានបានថតផ្តិតយករូបភាពសិប្បកម្មជាច្រើនកន្លែងដែលមិនស្គាល់ឈ្មោះពិនិត្យឃើញមានសម្ភារៈសិប្បកម្ម មានម៉ាស៊ីនអារជ្រៀកឈើស្នូរលឺលាន់រំពងពេញភូមិមិនរំខានដល់មន្ត្រីជំនាញដែលឈរជើងនៅតំបន់នោះឡើយ។ ក្រុមអ្នកឃ្លាំមើលនិងប្រជាពលរដ្ឋសំណូមពរដល់ឯកឧត្ដម ប្រាក់សោភ័ណ អភិបាលខេត្តសៀមរាប សូមមេត្តាចាត់វិធានការបង្ក្រាបឬទប់ស្កាត់អោយបានដើម្បីចូលរួមថែរក្សានិងការពារសម្បត្តិជាតិរបស់យើងទាំងអស់គ្នា !ព្រោះបើសង្ឃឹមលើមន្ត្រីគ្រាប់ល្ពៅក្នុងមូលដ្ឋានគ្មានឆន្ទៈថែរក្សា ការពារ ទប់ស្កាត់បទល្មើសនិងបង្ក្រាបបទល្មើសបំផ្លាញព្រៃឈើនោះទេ។…

ប្រកួតកីឡាបាល់ទាត់មិត្តភាព អបអរសាទរទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ២៦ មិថុនា ២០២៤

ដើមី្បអបអរសាទរទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ២៦ មិថុនា ២០២៤ រដ្ឋបាលខេត្តសៀមរាប បានរៀបចំធ្វើការប្រកួតកីឡាបាល់ទាត់មិត្តភាព រវាងក្រុមកីឡាបាល់ទាត់សៀមរាប យូណាក្លីប និងក្លីបបាល់ទាត់ផ្ការីកគ្រប់រដូវ U១២និង១៦ឆ្នាំ និង ក្រុមកីឡាបាលទាត់ រដ្ឋបាលខេត្តសៀមរាប និង ក្លីបបាល់ទាត់ ផ្ការីកគ្រប់រដូវ នៅកីឡាដ្ឋាន ហនុមាន ខេត្តសៀមរាប នៅរសៀលថ្ងៃទី ៣០ ខែ មិថុនា ឆ្នាំ២០២៤ ក្រោមវត្តមានដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលនៃគណៈអភិបាលខេត្តសៀមរាប និង លោកជំទាវ…

មច្ឆាជាតិក្នុងរដូវបិទនេសាទនិងរលាយហិនហោចក្រោមស្នារដៃមន្ត្រីគ្រាប់ល្ពៅស៊ីសំណូកពុករលួយ

ខេត្តកំពង់ធំ =យោងតាមសេចក្ដីរាយការណ៍ពីពលរដ្ឋបានប្រាប់ថា មានបទល្មើសជលផលជាច្រើនក្នុងរដូវបិតនេសាទនេះ! ក្រុមការងារអ្នកសារព័ត៌មានយើងបានចុះផ្ដិតយករូបភាពជាក់ស្ដែងនៅវេលាម៉ោង ៨.៣០នាទីយប់ថ្ងៃទី ២៩ ខែមិថុនាឆ្នាំ២០២៤បានប្រទះឃើញមានល្មើសនេសាទ ស៊ីបយន្ដបំពាក់ដោយឧបករណ៍ឆក់ត្រជាក់ចំណុចនៅមុខព្រែកទាល់ បាក់ដាវ ក្រឡុកព្រះរាម ស្ថិតក្នុងភូមិព្រែកទាល់ ឃុំពាមបាង ស្រុកស្ទោង ខេត្តកំពង់ធំដោយគ្មានមន្រ្ដីជំនាញឬសមត្ថកិច្ចពាក់ព័ន្ធចុះបង្រ្កាបឡើយ។ យោងតាមការសួរផ្ទាល់ជាមួយនឹងអ្នករុញស៊ីប ៦ នាក់នឹង ៦ បាឡាស្មាច់ប្រើម៉ាស៊ីនធំ ទី១.ឈ្មោះ លោក ខុម /ទី២.ឈ្មោះ ចាន់ណា/ ទី៣.ឈ្មោះ ព្រីង/ ទី៤.ឈ្មោះ វែង /ទី៥ឈ្មោះ លាក់…

ឈ្មួញឈើដុះស្លែរឈ្មោះចាន់ណាប្រើឡានបែនដឹកដីមកដឹកឈើបំភាន់ភ្នែកសមត្ថកិច្ច

ខេត្តសៀមរាប= យោងតាមប្រភពរាយការណ៍បានឲ្យដឹងថាឈ្មួញឈើដុះស្លែរឈ្មោះចាន់ណា គឺជាឈ្មួញឈើប្រចាំខេត្តសៀមរាបក្រោយពីស្ងប់ស្ងាត់មួយរយៈធំ ឥឡូវនេះចាប់ផ្ដើមរកស៊ីឈើវិញហើយជាក់ស្ដែងនៅថ្ងៃទី ៣០ខែ មិថុនាឆ្នាំ ២០២៤ រថយន្តរបស់ឈ្មួញឈើឈ្មោះចាន់ណា បានប្រើប្រាស់រថយន្ដបែនដឹកដីបន្លំភ្នែកមហាជន បានដឹកថ្មពីលើឈើពីក្រោម ចេញពីខេត្តព្រះវិហារឆ្លងកាត់ស្រុកស្វាយលើខេត្តសៀមរាបឆ្ពោះមកក្រុងសៀមរាបតាមផ្លូវព្រលានយន្តហោះថ្មីយ៉ាងរលូនដោយពុំរំខានដល់សមត្ថកិច្ចជំនាញរដ្ឋបាលព្រៃឈើនោះឡើយ។ យោងតាមប្រភពច្បាស់ការបានឲ្យដឹងថារថយន្ត មេឈ្មួញដុះស្លែរឈ្មោះចាន់ណា បានប្រើប្រាស់រថយន្តហ៊ីយិនដាយ ប្រភេទឡានបែនដឹកដី បានដឹកថ្មពីលើឈើពីក្រោម ដោយមានរថយន្តហ្វតពណ៌ប្រផេះ ពាក់ផ្លាកលេខ 2BQ5588 ត្រូវបានគេដឹងថាជារថយន្តរបស់លោក ចាន់ណា ថៅកែឈើចាស់ដុះប្រចាំខេត្តសៀមរាបបានរត់ផ្លូវមុនដើម្បីត្រួសត្រាយយកឈើទៅដាក់ក្នុងដេប៉ូឈើរបស់ខ្លួននៅក្បែរបុរីសៀងណាំ។ ពាក់ព័ន្ធនឹងបទល្មើសដឹកជញ្ជូនផលព្រៃឈើទាំងនេះអង្គភាពសារព័ត៌មានរិទ្ធីដាវដែក បានទំនាក់ទំនងទៅលោក ចាន់ណា លោកក៏បានបកស្រាយថាបើមានឈើមួយដុំឬមួយចម្រៀកឲ្យចាប់យកទៅ។ប៉ុន្តែលោកបានទទួលស្គាល់ថាឡានបែនដឹកដីនេះគឺជាឡានរបស់លោកមែន ! លោកបានដឹកថ្មពីខេត្តព្រះវិហារយកមកខេត្តសៀមរាបប៉ុន្តែដោយសាររថយន្តខូចលោកក៏បានឡើងយកគ្រឿងទៅជួសជុលឡាននោះរួចហើយក៏ត្រឡប់មកខេត្តសៀមរាបវិញ។

គោក្របី ចំនួន ២៥០ ក្បាលក្នុងស្រុកកំពង់ស្វាយត្រូវបានចាក់ថ្នាំការពារជំងឺសារទឹក

ខេត្តកំពង់ធំ= មន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តកំពង់ធំ នាព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៤ បានបើកយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺសាទឹក ដល់គោ ក្របីប្រជាពលរដ្ឋនៅភូមិ សំរោង ឃុំត្រពាំងឫស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ដឹកនាំដោយ លោក ប៉ែន វណ្ណរិទ្ធ ប្រធានមន្ទីរកសិកម្ម លោក ចាន់ បញ្ញវ័ន្ត ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្ត ព្រមទាំងមន្ត្រីជំនាញការិយាល័យ មានការចូលរួមពីរលោក អ៊ុត វណ្ណរ៉ា អភិបាលស្រុកកំពង់ស្វាយ។ លោក ចាន់ បញ្ញវ័ន្តបាន…

ពលរដ្ឋរងចាំមើលល្បែងស៊ីសងទូរទស្សន៍អនឡាញជល់មាន់បិទប៉ុន្មានដង្ហើមចង្រិត

ខេត្តសៀមរាប= ល្បែងស៊ីសងទូរទស្សន៍អនឡាញជល់មាន់ជាច្រើនទីតាំងដែលលោកមេខ្លាជាអ្នកគ្រប់គ្រងក្នុងក្រុងសៀមរាបនិងស្រុកជនបទកំពុងតែបិទសម្ងំឈឹងក្រោយពីសាព័ត៌មានមានបានចុះផ្សាយព្រោងព្រាត ខណៈមិនទាន់ឃើញមានសមត្ថកិច្ចចុះបង្ក្រាបនៅឡើយផង។ យោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋបានជជែកគ្នាឲ្យដឹងថា មេកញ្ច្រែងឈ្មោះមេខ្លាម្ចាស់កញ្ច្រែងគឺជាអ្នកឲ្យផ្អាកមួយរយៈរង់ចាំស្ងប់ស្ងាត់សិនទើបឲ្យបើកឡើងវិញ ! ទន្ទឹមនិងនោះជាពលរដ្ឋទូទៅក៏រង់ចាំមើលចំណាត់ការរបស់សមត្ថកិច្ចនិងចាំឃ្លាំមើលតើបទល្មើសទូរទស្សន៍អនឡាញជល់មាន់ចាប់ផ្ដើមបើកពីថ្ងៃណាឡើងវិញ ! តើអ្នកណាជាអ្នកឱ្យបើក?។ព័ត៌មានបឋម

ល្បីមេកញ្ច្រែងរហ័សនាម មេខ្លាមានអំណាចគ្របសមត្ថកិច្ចខេត្តសៀមរាបមិនឲ្យបង្ក្រាបល្បែងស៊ីសង

ខេត្តសៀមរាប÷ល្បែងស៊ីសងបំផ្លាញទ្រព្យសម្បត្តិ បង្កើតជម្លោះក្នុងគ្រួសារ បំផ្លាញសន្តិសុខក្នុងសង្គម មានដូចជាទូរទស្សន៍អនឡាយ មាន់ជល់ មានទាំងមានច្បាប់និងគ្មានច្បាប់អនុញ្ញាតកំពុងរីកដុះដាល់ដូចផ្សិតក្នុងក្រុងសៀមរាបនិងតាមបណ្ដាស្រុកជនបទបានពង្វក់ស្មារតីប្រជាពលរដ្ឋទូទៅឲ្យ ងប់ងល់វឹកវរនិងល្បែងស៊ីសងពុំដឹងយប់ពុំដឹងថ្ងៃ។តើលោក ហួត សុធី ស្នងការនគរបាលខេត្តសៀមរាប បានជ្រាប់ឬទេ?ឬមួយដឹងហើយលោកមិនបង្ក្រាប? យោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋបានលើកឡើងថាតើលោក ហួត សុធី ស្នងការខេត្តសៀមរាបមានភាគហ៊ុនជាមួយលោក ខ្លា ដែលជាម្ចាស់កញ្ជ្រែងដ៏ធំនិងកំពុងល្បីឈ្មោះក្នុងក្រុងសៀមរាបមែនដែរឬទេ?ទើបលោកមិនដាក់កម្លាំងដើម្បីទប់ស្កាត់និងចាត់វិធានការល្បែងស៊ីសងខាងលើនេះ។យោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋាន តាមសង្កាត់នីមួយៗរអ៊ូរទាំថា តើពេលណាទើបអាជ្ញាធរមានសមត្ថកិច្ចចុះបោសសំអាតនិងទប់ស្កាត់ល្បែងស៊ីសងទាំងអស់នេះឬទុកជាចំណូលចិញ្ចឹមឆ្នាំងបាយ?។ ជាក់ស្ដែងនៅថ្ងៃទី២២ខែមិថុនាឆ្នាំ២០២៤ក្រុមសារព័ត៌មានយើងបានចុះយកព័ត៌មានដល់កន្លែងទីតាំងល្បែងស៊ីសងជល់មាន់តាមអនឡាញនៅក្នុងសង្កាត់មួយចំនួនដូចជា÷១ សង្កាត់គោកចក មានទូរទស្សន៍អនឡាញជល់មាន់ បីរកន្លែង។២ សង្កាត់ស្លកក្រាម មានទូរទស្សន៍អនឡាញជល់មាន់ ពីកន្លែង។៣ សង្កាត់សាលាកំរើក មានទូរទស្សន៍អនឡាញជល់មាន់ ពីរកន្លែង។ នៅមានរាប់សិបកន្លែងទៀតបើតាមប្រភពព័ត៌មានពីពលរដ្ឋ…