ឯកឧត្តម សុខ លូ បានក្រើនរម្លឹងដល់ប្រធានមន្ទីរ អង្គភាពទាំងអស់ត្រូវតែយកចិត្តទុកដាក់កែលម្អ
(កំពង់ធំ)៖ ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំបានក្រើនរម្លឹងដល់ប្រធានមន្ទីរ អង្គភាពទាំងអស់ត្រូវតែយកចិត្តទុកដាក់កែលម្អចំពោះអង្គភាពរបស់ខ្លួន និងមានស្មារតីចេះទទួលខុសត្រូវខ្ពស់ចំពោះការងាររបស់ខ្លូន។ ឯកឧត្តមបានថ្លែងយ៉ាងដូច្នេះក្នុងកិច្ចប្រជុំសាមញ្ញលើកទី១២ របស់ក្រុមប្រឹក្សាខេត្តកំពង់ធំ អាណត្តិទី៣ដោយមានការអញ្ជើញចូលរួមពីសមាជិកក្រុមប្រឹក្សាខេត្ត ឯកឧត្តម លោកជំទាវ ជាសមាជិកក្រុមប្រឹក្សាខេត្ត ប្រធាន អនុប្រធានមន្ទីរជុំវិញខេត្ត នាព្រឹកថ្ងៃព្រហស្បតិ៍ ១៤កើត ខែជេស្ធ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី ០៤ ខែមិថុនា ឆ្នាំ២០២០ នៅសាលាខេត្តកំពង់ធំ។ ឯកឧត្តមបានណែនាំដល់មន្ត្រីថ្នាក់មូលដ្ឋានពង្រឹងនូវការងារ និងបង្កើននូវធនធានមនុស្ស ឲ្យតែមានប្រសិទ្ធភាព…
ប្រជាកសិកររួសរាន់ក្នុងការភ្ជួររាស់ សាបព្រោះឲ្យបានទាន់របបទឹកភ្លៀងនាដើមខែក្នុងរដូវវស្សាឆ្នាំ២០២០
សៀមរាប=សកម្មភាពបង្កបង្កើនស្រូវរដូវវស្សាឆ្នាំ២០២០ ដោយឆ្នាំនេះទឹកភ្លៀងបានធ្លាក់នៅដើមរដូវ បានធ្វើឲ្យបងប្អូនប្រជាកសិករខ្មែរយើង រួសរាន់ធ្វើការភ្ជួររាស់ សាបព្រោះ ឲ្យបានទាន់របបទឹកភ្លៀងកំពុងធ្លាក់ និង ទាន់រដូវទៀតផង ។ ចំពោះស្ថានភាព ទឹកភ្លៀង បានធ្លាក់ស្រោចស្រពជាមធ្យមនៅគ្រប់តំបន់ក្នុងខេត្តសៀមរាប ដែលធ្វើឲ្យប្រជាកសិករយើង មានការមមាញឹកលើការងារបង្កបង្កើនផលរដូវវស្សាឆ្នាំ២០២០នេះ ។ អំពីរដូវនៅប្រទេសកម្ពុជាយើង គឺបានបែងចែកជាពីរយ៉ាងច្បាស់ គឺ៦ខែជារដូវប្រាំង និង ៦ខែជារដូវវស្សា ។ ទោះបីរដូវវស្សាបានចូលមកដល់ចាប់ពីចុងខែ មេសាក៏ពិតមែន តែទឹកភ្លៀង ទើបបានធ្លាក់នា ពាក់កណ្តាលខែឧសភា ដែលបានធ្វើឲ្យប្រជាកសិករប្រញ៉ាប់រួសរាន់ធ្វើការភ្ជួររាស់ សាបព្រោះស្រូវ ។ ក្នុងស្ថានភាពមានភ្លៀងធ្លាក់បានជោគជាំនៅតាមបណ្តាស្រុកមួយចំនួននៅខេត្តសៀមរាប…
ប្រពន្ធនិងកូនទ្រាំលែងបានហើយប្ដឹងនគរបាលចាត់ការលោកប្ដីប្រមុឹកម្ដង
តពោធិ៍សាត់៖ សម្ដីស្រ្តីជាប្រពន្ធក្នុងបណ្ដឹងទៅនគរបាល ប្ដីប្រមុឹកគ្មានចេះអ្វីក្រៅពីផឹកសុីស្រវឹងអ៊ួទីនួចូលផ្ទះម្ដងៗ រករឿងជេ.បញ្ចោ.ប្រមាថ.គំរាម.សម្លាប់គប់ដេញវាយ.កាប់ប្រពន្ធ និងកូនៗ ទ្រាំលែងបានហើយប្ដឹងនគរបាលជំនាញព្រហ្មទណ្ឌចាត់ការម្ដង ព្រោះអប់រំពីអ្នកភូមិផងរបងជាមួយ សមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាល នគរបាលនៃអធិការដ្ឋានស្រុកឡើងសាំអស់ទៅហើយ ។ ក្នុងបណ្ដឹងខាងលើបន្តថា ជាក់ស្ដែងថ្មីនេះ នាព្រឹកថ្ងៃអង្គារ ១២កើត ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២០ សមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលក្បាលត្រាច ទទួលបទបញ្ជាអធិការនគរបាលស្រុកក្រគរ ឃាត់ខ្លួនជនសង្ស័យឈ្មោះ ឡុង វ៉ាត ភេទប្រុស អាយុ ៤៩ឆ្នាំ…
ហាងលក់កាហ្វេ យីហោ ឈុន ហួត ហៅ ទ្រី កំពុងបើកលែងអនឡាញប្រជល់មាន់យ៉ាងរលូន
កំពង់ចាម៖ ទីតាំងអនឡាញប្រជល់មាន់ដ៍ធំមួយកន្លែងទល់មុខផ្សារផ្អាវក្នុងហាងលក់កាហ្វេជ្រកក្រោមស្លាកយីហោ ឈុន ហួត ហៅ ទ្រី អាជ្ញាធរនិងសមត្ថកិច្ចមិនហ៊ានបង្ក្រាប ដែលមានទីតាំងស្ថិតនៅក្នុងភូមិផ្អាវ ឃុំផ្អាវ ស្រុកបាធាយ ខេត្ដកំពង់ចាម។ ប្រជាពលរដ្ឋបានអោយដឹងថាទីតាំងអនឡាញប្រជល់មាន់ដ៍ធំនេះ បានបើកលេងជាយូរណាស់មកហើយ អាជ្ញាធរ និងសមត្តកិច្ចនៅក្នុងមូលដ្ឋានធ្លាប់បានចុះធ្វើការណែនាំនឹងធ្វើកិច្ចសន្យាម្ដងហើយ តែមិនញញើតនោះទេ មានតែគគ្លើលបន្ថែមទៀត។ប្រជាពលរដ្ឋជាច្រើននៅទីនោះ សូមធ្វើការអំពាវនាវទៅដល់ ឯកឧត្ដមអ៊ុន ចាន់ដា អភិបាលខេត្ដកំពង់ចាម និង ឯកឧត្ដម ឧត្ដមសេនីយ៍ទោ ឯម កុសល ស្នងការខេត្ដកំពង់ចាម គួរមានចំណាត់ការណ៍ ចំពោះទីតាំងខាងលើនេះផង ដើម្បីជៀសវាងនូវករណីអំពើចោរកម្ម…
រឿងចាប់អេស្កាវ៉ាទ័រ២គ្រឿងរបស់លោក ថូ គឹមស៊ន កាន់តែក្ដៅឡើងៗហើយ
កំពង់ធំ= ជាក់ស្ដែងនៅថ្ងៃទី ៣ ខែមិថុនាឆ្នាំ ២០២០ នេះលោកស៊ិនវិរៈព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តកំពង់ធំ និងលោកសាយវា សនា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកំពង់ធំ បានដឹកនាំក្រុមការងារចម្រុះចុះទៅត្រួតពិនិត្យទៅលើដីព្រៃដែលលោកថូ គឹមស៊ន ដាក់គ្រឿងចក្រទៅឈូសឆាយនៅចំណុច ភូមិស្រែក្រសាំង ឃុំពពក ស្រុកស្ទោង ខេត្តកំពង់ធំ ការដឹកនាំក្រុមការងារចុះទៅត្រួតពិនិត្យទៅលើផ្ទៃដីដែលឈូសឆាយដីព្រៃនោះ មូលហេតុមកពីលោកថូ គឹមស៊នដែលជាប្រធានការិយាល័យអន្តរវិស័យស្រុកស្ទោងបានសរសេររបាយការណ៍លាបពណ៌នឹងវាយប្រហាយ៉ាងចាស់ដៃរិះគន់ទៅដល់ស្ថាប័នចុះអនុវត្តច្បាប់ និងស្ថាប័នកងរាជអាវុធហត្ថខេត្តកំពង់ធំ ដែលចុះបង្ក្រាបគ្រឿងចក្ររបស់លោកកាលពីថ្ងៃទី ២៩ឧសភាឆ្នាំ ២០២០កន្លងមក។ នៅក្នុងរបាយការណ៍ដែលលោកថូ គឹមស៊នធ្វើជូនទៅក្រុមការងារថ្នាក់ជាតិចុះជួយស្រុកស្ទោង សុទ្ធតែរបាយការណ៍លាបពណ៌និងវាយប្រហារទៅលើស្ថាប័នអនុវត្តច្បាប់ដោយគ្មានការពិតទាំងអស់ចំណុចនេះហើយដែលធ្វើឲ្យលោកស៊ិន វិរៈព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តកំពង់ធំបាន ដឹកនាំក្រុមការងារចុះទៅផ្ទាល់នៅកន្លែងដីព្រៃដែលឈូសឆាយនោះ រួចហើយនៅពេលត្រឡប់មកវិញលោកសាយវាសនាព្រះរាជអាជ្ញារងបានដឹកនាំការប្រជុំជាមួយក្រុមការងារនៅសាលាស្រុកស្ទោងដើម្បីឲ្យក្រុមការងារឡើងមានយោបល់ម្ដងម្នាក់ម្ដងម្នាក់ពាក់ព័ន្ធនិងដីព្រៃចំនួនជាង ២០០…
ឈើប្រណិតច្រើនជាង៩០០ដុំ ត្រូវបាននាយខណ្ឌរដ្ឋបាលព្រៃឈើព្រះវិហារ រឹបអូសពីរោងសិប្បកម្មអត់ច្បាប់ពីរកន្លែង
ព្រះវិហារ៖ លោក នួន សុខុម នាយខណ្ឌរដ្ឋបាលព្រៃឈើព្រះវិហារ បានដឹកនាំកម្លាំងផ្នែករដ្ឋបាលព្រៃឈើឆែប សហការជាមួយកម្លាំងកងរាជអាវុធហត្ថខេត្ត ចុះបង្ក្រាបការដឹកជញ្ជូនឈើតាមរថយន្តសាំងយ៉ុង១គ្រឿង និងការស្តុកទុកឈើនៅក្នុងរោងសិប្បកម្មល្មើសច្បាប់ពីរកន្លែង រឹបអូសឈើប្រណិត និងឈើលេខ១ ចំនួន ៣ប្រភេទ មានជាង ៩៤០ដុំ និងសន្លឹក ប្រតិបត្តិការបង្រ្កាបនេះ បានធ្វើឡើងកាលពីថ្ងៃទី០២ខែមិថុនាឆ្នាំ២០២០ នៅចំណុចភូមិសាស្ត្រ ភូមិចំរើន ឃុំច្រាច ស្រុកជ័យសែន ។ លោក នួន សុខុម នាយខណ្ឌរដ្ឋបាលព្រៃឈើព្រះវិហារ បានប្រាប់ឲ្យដឹង នៅរសៀលថ្ងៃទី០៣ខែមិថុនាឆ្នាំ២០២០នេះថា បន្ទាប់ពីទទួលបានការអនុញ្ញាត…
រដ្ឋបាលខេត្តកំពង់ធំ សម្រេចចុះរុះរើសម្ភារសំណង់ និងសម្ភារអគ្គិសនីរបស់សេវាករ តាំងក្រសាំង
កំពង់ធំ៖ ដោយយោងលើការចាំបាច់ ផ្តល់ដីរបស់រដ្ឋដើម្បីធ្វើការវិនិយោគឲ្យក្រុមហ៊ុន សម្រាប់ជាប្រយោជន៍រួម និងជាចំណូលស្របច្បាប់ជូនរាជរដ្ឋាភិបាល, រដ្ឋបាលខេត្តកំពង់ធំ សម្រេចចុះរើសម្ភារសំណង់ និងសម្ភារអគ្គិសនីរបស់សេវាករ តាំងក្រសាំង ដែលបានសុំដីរបស់រដ្ឋធ្វើជាទីតាំងបណ្តុះអាសន្នអស់រយៈពេលជិត២០ឆ្នាំកន្លងមក។ នៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២០, រដ្ឋបាលខេត្តកំពង់ធំ ដឹកនាំដោយលោក សុក ហៃ អភិបាលរងខេត្តកំពង់ធំ ចុះធ្វើកិច្ចសន្យាឲ្យសេវាករតាំងក្រសាំង ស្ថិតស្រុកស្ទុក ខេត្តកំពង់ធំ រុះរើសម្ភារ សំណង់ និងសម្ភារអគ្គិសនី របស់លោក គ្រឹង សាន ចេញពីទីតាំងចាស់ ទៅដាក់ទីតាំងថ្មី។ លោក…
យុវតីម្នាក់តូចចិត្តខ្លួនមានជំងឺប្រចាំកាយសម្រេចចិត្តចងករសម្លាប់ខ្លួនក្នុងបន្ទប់ស្លាប់យ៉ាងអាណោចអាធ័ម
កំពង់ធំ៖ យុវតីម្នាក់មានជំងឺប្រចាំកាយ ឈឺ ក្បាលរ៉ាំរ៉ៃ សម្រេចចិត្តបញ្ចប់ជីវិតខ្លួនឯង ដោយធ្វើអត្តឃាត ចងករសម្លាប់ខ្លួន នឹងខ្សែរគោនៅនឹងធ្នឹមផ្ទះក្នុងបន្ទប់ បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៤ និង ០០ នាទីព្រឹក ថ្ងៃទី ០៣ ខែមិថុនា ឆ្នាំ ២០២០ នៅភូមិទៀមចាស់ ឃុំកំពង់ស្វាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។ សមត្ថកិច្ចបានអោយដឹងថាសពឈ្មោះ ខ្វាច ស្រីល័ក្ខ ភេទស្រី អាយុ ២២ ឆ្នាំ…
ប្រជាពលរដ្ឋងាយរងគ្រោះចំនួន៦១គ្រួសារ នៅស្រុកកំពង់ស្វាយបានទទួលអំណោយមនុស្សធម៌ ពីសាខាកាកបាទក្រហមកម្ពុជា
កំពង់ធំ ៖ លោក សុខ លូ អភិបាលខេត្តកំពង់ធំ និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្ត និងលោកស្រី បានដឹកនាំក្រុមការងារ ចុះសួរសុខទុក្ខ និងនាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជាជនងាយរងគ្រោះមានជីវភាពខ្វះខាត ទីទាល់ក្រចំនួន ៦១គ្រួសារ ការចុះចែកអំណោយជូនប្រជាពលរដ្ឋនោះបានធ្វេីនាវេលាព្រឹកថ្ងៃទី០១ខែមិថុនាឆ្នាំ២០២០ នេះ ស្ថិតនៅ ក្នុងឃុំចំនួន២ គឺឃុំដំរីស្លាប់ និងឃុំនីពេជ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។ ទន្ទឹមនឹងនោះដែរ លោក សុខ លូ…