អំណោយរបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ត្រូវបានរដ្ឋបាលខេត្តកំពង់ធំនាំយកទៅចែកជូនប្រជាពលរដ្ឋចំនួន ៨៦គ្រួសារ ដែលទទួលរងគ្រោះដោយជំនន់ទឹកភ្លៀងនៅស្រុកបារាយណ៍
(កំពង់ធំ)៖ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំនិងក្រុមការងារបានចុះសួរសុខទុក្ខនិងនាំយកអំណោយរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាចែកជូនប្រជាពលរដ្ឋចំនួន៨៦គ្រួសារដែលទទួលរងគ្រោះដោយជំនន់ទឹកភ្លៀងនឹងបន្តចុះចែកអំណោយតាមខ្នងផ្ទះបន្ថែមទៀតនៅស្រុកបារាយណ៍ ខេត្តកំពង់ធំ នារសៀលថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២០។ ក្នុងឱកាសនោះឯកឧត្តម សុខ លូ បានផ្តាំផ្ញើរសាកសួរសុខទុក្ខពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាដែលជានិច្ចជាកាលសម្តេចតែងតែផ្តាំផ្ញើរ និងយកចិត្តទុកដាក់ពីជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋជានិច្ចដែលពេលនេះបងប្អូនជួបប្រទះនូវគ្រោះធម្មជាតិ។ ឯកឧត្តមបានបន្តថាបន្ទាប់ពីទទួលបានព័ត៌មានពីអាជ្ញាធរដែនដីភូមិឃុំស្រុកអំពីការរងគ្រោះដោយជំនន់ទឹកភ្លៀងដែលលង់លិចផ្ទះសម្បែងនិងដំណាំកសិកម្មរបស់បងប្អូនភ្លាមឯកឧត្តមបានចុះមកដោយផ្ទាល់ដើម្បីជួយដោះស្រាយសម្រួលការខ្វះខាតចំពោះមុខនិងនាំយកអំណោយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាជាជំនួយផ្គត់ផ្គង់ជីវភាពបងប្អូនប្រជាពលរដ្ឋ លោកយាយ លោកតា បានមួយរយ:ពេលដើម្បីឲ្យបងប្អូនមានឱកាសរកទទួលទានបានបន្ថែមទៀត ។ ឯកឧត្តមបានបន្ថែមទៀតថាថា រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ខ្ពស់ចំពោះប្រជាពលរដ្ឋរងគ្រោះទាំងអស់ដោយមិនទុកឱ្យនរណាម្នាក់ដាច់បាយនិងប៉ះពាល់ដល់អាយុជីវិតឡើយ។…
មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំប្រកាសអាសន្នត្រួតពិនិត្យកម្លាំងត្រៀមចល័តអន្តរាគមន៍ជួយសង្រ្គោះពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់
កំពង់ធំ=នៅព្រឹកថ្ងៃសៅរ៍១កើតខែកត្តិកឆ្នាំជូតទោស័ក ព.ស២៥៦៤ត្រូវនឹងថ្ងៃទី១៧ ខែតុលាឆ្នាំ២០២០ បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករង កំពង់ធំយោធភូមិភាគទី៤នៅភូមិថ្នល់បែក ឃុំត្រពាំងឬស្សី ស្រុកកំពង់ ស្វាយ ខេត្តកំពង់ធំ ឯកឧត្តមឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានធ្វើការប្រកាសអាសន្នត្រួតពិនិត្យ កម្លាំង មធ្យោបាយសម្ភារៈសម្រាប់ត្រៀមបម្រុងចល័តអន្តរាគមន៍ជួយ សង្រ្គោះប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់នៅក្នុងខេត្តកំពង់ធំ។ ឯកឧត្តមឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំបានមានប្រសាសន៍ថា កម្លាំងសរុប៣០០នាក់ ត្រៀមចល័តគ្រប់គោលដៅ ដោយរងចាំបទបញ្ជាដើម្បីចល័តជួយអន្តរាគមន៍ សង្រ្គោះពលរដ្នរងគ្រោះ៕
សិប្បកម្មខុសច្បាប់ធំៗកំពុងលួចកាប់ឈើចេញពីសហគមន៍ក្នុងដែនជម្រកសត្វព្រៃបឹងពែរ ក្រោមខ្សែភ្នែកមន្ត្រីបរិស្ថាន និងមន្ត្រីរដ្ឋបាលព្រៃឈើនៅតាមផ្លូវជាតិលេខ៦២
ខេត្តព្រះវិហារ= ក្រុមអ្នកសារព័ត៌មាន និង ពលរដ្ឋ នៅ ភូមិអូពោធិរិះគន់ អាជ្ញាធរ ពាក់ព័ន្ធ ក្នុងខេត្តព្រះវិហារថា បណ្ដែត បណ្ដោយ ឱ្យ មាន រោង សិប្បកម្ម កែច្នៃ ឈើ ខុស ច្បាប់ ជា ច្រើន កន្លែងនៅតាមដងផ្លូវជាតិលេខ៦២ ចំណុចផ្លូវចូលក្រុមហ៊ុនអានម៉ារ៉ាឌី ស្ថិតក្នុងឧបសម្ព័ន្ធភូមិអូពោធិ ឃុំរមណី ស្រុករវៀង ខេត្តព្រះវិហារ ដែល អ្នកឃើញហេតុការណ៍ទាំងនោះបានចាត់ទុកថា ជាប្រភពនៃវិនាសកម្មព្រៃឈើក្នុងដែនជម្រកសត្វព្រៃបឹងពែរ…
នគរបាលការិយាល័យប្រឆាំងគ្រឿងញៀនឃាត់ខ្លួនជនសង្ស័យ៤នាក់ករណីចែកចាយ និងប្រើប្រាស់គ្រឿងញៀនក្នុងស្រុករលាប្អៀរ
កំពង់ឆ្នាំង;ក្រោមការបញ្ជាពីផ្ទាល់ពី ឯកឧត្តមសេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្ត និងមានការសម្របសំរួលពីឯកឧត្ដម អ៉ិត សុធា ព្រះរាជអាជ្ញាខេត្តកំពង់ឆ្នាំង ដឹកនាំដោយលោកហ៊ុល វាសនា ស្នងការរងទទួលបន្ទុកគ្រឿងញៀន និងលោក ពៅ ស៉ីផាន់ ប្រធានការិយាល័យប្រឆាំងគ្រឿងញៀន សហការជាមួយកំលាំងនគរបាលស្រុករលាប្អៀរ បានបង្ក្រាបការចែកចាយគ្រឿងញៀន ២ករណី នៅឃុំគោកបន្ទាយ និងនៅឃុំស្រែថ្មី ស្រុករលាប្អៀរដោយ ឃាត់ជនសង្ស័យ ០៤នាក់ និងវត្ថុតាងថ្នាំញៀន ១២ កញ្ចប់ រួមនិងសំភារះមួយចំនួនទៀត ។ 1-ឈ្មោះ…
ចាប់វ៉ៃខ្នោះ មន្រ្តីយោធា មន្រ្តីប៉ូលិស និងអ្នកកាសែត ករណី ឈូសឆាយ កាប់រុករានព្រៃឈើរាប់រយហិកតាយកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន
ខេត្តមណ្ឌលគិរី ៖ ទីបំផុត មេខ្លោងរុករានដីព្រៃនៅខេត្តមណ្ឌលគិរី ត្រូវសមត្ថកិច្ចតាមខ្លួនបាននៅឯខេត្តកំពត កាលពីថ្ងៃទី១៣តុលា ឆ្នាំ២០២០ រួចបញ្ជូនទៅសាលាដំបូងខេត្តក្រចេះ ដើម្បីបន្តនីតិវិធី ។ ប្រភពព័ត៌មានក្រៅផ្លូវការបានឲ្យដឹងថា មេខ្លោងរុករានដីព្រៃនោះ ជាមន្ត្រីយោធាម្នាក់ពាក់ស័ក្តិ៥ ជាមេដឹកនាំការទន្ទ្រានដីព្រៃនៅចំណុចភ្នំរហាំ ក្នុងភូមិពូឆបឃុំដាក់ដាំ ស្រុកអូររាំង ខេត្តមណ្ឌលគិរី បានត្រូវចាប់ខ្លួនជាមួយអ្នកពាក់ព័ន្ធ៤នាក់ទៀត ក្រោយពីគណៈកម្មការជាតិដើម្បីទប់ស្កាត់និងបង្ក្រាបបទល្មើសព្រៃឈើ បើកការស៊ើបអង្កេតទ្រង់ទ្រាយធំ និងស្រាវជ្រាវរកឃើញអ្នកពាក់ព័ន្ធជាង១០នាក់ ។ ប្រភពដដែលបន្តថា ក្នុងសំណុំរឿងដ៏កក្រើកនេះ គណៈកម្មការបានរកឃើញមានអ្នកពាក់ព័ន្ធជាង១០នាក់ ឃាត់ខ្លួនបាន៥នាក់ហើយ ឯអ្នកនៅសល់ពីនេះកំពុងគេចខ្លួន ហើយភាគច្រើនពួកគេជាមន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធ។ មេខ្លោង…
ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តកំពង់ធំ សហការជាមួយអភិបាលស្រុកស្ទោងចុះកាយដីរំដោះទឹកដែលកំពុងជន់លិច ផ្ទះសម្បែង ផលដំណាំក្នុងឃុំបន្ទាយស្ទោង
កំពង់ធំ =លោក ជូ កុល្លា ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តកំពង់ធំ សហការជាមួយ លោក ណែត សារីអភិបាលស្រុកស្ទោង ចុះរំដោះទឹកក្នុងឃុំបន្ទាយស្ទោង ដែលកំពុងជន់លិច ផ្ទះសម្បែង ផលដំណាំ និងផ្លូវក្នុងខេត្តលេខ 264d ដោយយកអេស្កាវ៉ាវ៉ាទ័រកាយជីកកន្លែងលូដែលកកស្ទះនៅរសៀលថ្ងៃទី ១៦ ខែតុលាឆ្នាំ២០២០។ លោក ជូ កុល្លាបានមានប្រសាសន៍ថា សុំសំណូមពរដល់បងប្អូនប្រជាពលរដ្ឋ សូមកុំចាក់ដី ខ្ពស់ជាងថ្នល់ និង ចាក់លប់ ប្រពន្ធលូដែលជាផ្លូវបង្ហូរទឹកដ៏សំខាន់ជាហេតុធ្វើអោយកកស្ទះ និងបង្កជាទឹកជន់លិចថ្នល់ជាតិ និងភូមិឋានព្រមទាំងផលដំណាំរបស់បងប្អូន។
ថ្នាក់ដឹកនាំខេត្តកំពង់ធំប្រកាសផ្អាកចរាចរណ៍សម្រាប់រថយន្តដឹកទំនិញធុនធំគ្រប់ប្រភេទនៅលើកំណាត់ផ្លូវខេត្ត និងផ្លូវជាតិចំនួន៦ខ្សែ ដោយសារជំនន់ទឹកភ្លៀងវាយលុក
កំពង់ធំ៖ រដ្ឋបាលខេត្តកំពង់ធំ បានសម្រេចផ្អាក់ការធ្វើចរាចរណ៍រថយន្តដឹកទំនិញធុនធំគ្រប់ប្រភេទ នៅលើកំណាត់ផ្លូវខេត្តលេខ២៦៥បេ, ២៧១៨, ២៦២០, ២៦៤ដេ, ២៦៤៥១ និងផ្លូវជាតិលេខ ៥០សេជាបណ្តោះអាសន្ន ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ រហូតដល់មានការជូនដំណឹងជាថ្មី ក្នុងគោលបំណង ដើម្បីចូលរួមថែរក្សា ផ្លូវ ស្ពាន និងធានាដល់សុវត្ថិភាពបងប្អូនប្រជាពលរដ្ឋ ក្នុងការធ្វើចរាចរផងដែរ។ តាមសេចក្ដីជូនដំណឹងដែលបណ្ដាញព័ត៌មានយេីងទទួលបាននៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២០នេះ បានបញ្ជាក់ថា ការផ្អាកធ្វើការចរាចរណ៍ រថយន្តដឹកទំនិញធុនធំគ្រប់ប្រភេទនេះ ដោយសារស្ថានភាព គ្រោះទឹកជំនន់ទឹកភ្លៀង បាននឹងកំពុងជន់ឡើងយ៉ាងខ្លាំង បណ្តាលឲ្យទឹកលិចកំណាត់ផ្លូវខេត្ត និងផ្លូវជាតិមួយចំនួន នៅក្នុងភូមិសាស្ត្រខេត្តកំពង់ធំ។…
ម្ចាស់ផ្ទះធ្វេសប្រហែសដុតភ្លើងឆ្អើសាច់គោហើយចុះមកដេកនៅផ្ទះបងប្អូន ត្រូវអគ្គីភ័យឆាបឆេះផ្ទះអស់ទាំងស្រុង
(កំពង់ធំ)៖ ផ្ទះពលរដ្ឋ០១ខ្នង ដែលស្ថិតនៅភូមិត្នោត ឃុំកំពង់ចិនជើង ស្រុកស្ទោង ត្រូវអគ្គីភ័យឆាបឆេះអស់ទាំងស្រុង កាលពីវេលាម៉ោង ២ និង ០០នាទីយប់ ថ្ងៃសុក្រ ១៤រោច ខែអស្សុជ ឆ្នាំជូតទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី ១៦ ខែ តុលា ឆ្នាំ ២០២០ មានករណីអគ្គិភ័យឆេះផ្ទះចំនួន០១លើកស្ថិតនៅភូមិត្នោត ឃុំកំពង់ចិនជើង ស្រុកស្ទោង ខេត្តកំពង់ធំ ។ ម្ចាស់ឈ្មោះ ផាន់ ឈាង ភេទប្រុស…
រដ្ឋបាលខេត្តព្រះវិហារ បានប្រកាសអាសន្នដល់ពលរដ្ឋនៅតាមដងស្ទឹងសែន ត្រូវប្រុងប្រយ័ត្ន ព្រោះទឹកស្ទឺឹងឡើងដល់កំរិតដែលត្រូវប្រកាសអាសន្នហើយ
ព្រះវិហារ៖ នៅព្រឹកថ្ងៃ១៦ ខែតុលា ឆ្នាំ២០២០ នេះរដ្ឋបាលខេត្តព្រះវិហារ ដឹកនាំដោយ ឯកឩត្តម ប្រាក់ សុវណ្ណអភិបាលនៃគណ:អភិបាលខេត្ត ចុះត្រួតពិនិត្យ ស្ថានភាពជំនន់ទឹកភ្លៀងដែលកំពុងកើនឡើង ដោយភ្លៀងនៅតែបន្តរធ្លាក់ជារៀងរាល់ថ្ងៃមកលើភូមិសាស្ត្រនៃខេត្តព្រះវិហារ នឹងមួយចំនួនទៀតហូរធ្លាក់មកពីជួរភ្នំដងរែក ដែលធ្វើអោយទឹកតាមដងស្ទឹងសែន ក្នុងខេត្តព្រះវិហារ នៅតែបន្តរឡើងដល់កំរិតដែលត្រូវប្រកាសអាសន្នហើយ។ លោក ចាប កុយ ប្រធានមន្ទីរធនធានទឹក នឹងឩតុនិយមខេត្តព្រះវិហារ បានប្រាប់ឲដឹងថា ៖ ទឹកនៅតាមដងស្ទឹងសែនក្នុងខេត្តព្រះវិហារ នៅព្រឹកថ្ងៃទី១៦ ខែតុលានេះ កម្ពស់ទឹកឡើងដល់កំរិត ១១.៥៨ម៉ែត្រ លើសពីការប្រកាសអាសន្នក្នុងកំរិត១១.៥០ម៉ែត្រ ។…
