លោកប្រធានពេទ្យសត្វខេត្តកំពង់ធំចុះណែនាំដល់អាជីវករអោយអនុវត្តន៍ច្បាប់សត្វឃាតដ្នានក្រោយពីរកឃើញកន្លែងពិឃាតសត្វខុសច្បាប់៣កន្លែង

លោកប្រធានពេទ្យសត្វខេត្តកំពង់ធំចុះណែនាំដល់អាជីវករអោយអនុវត្តន៍ច្បាប់សត្វឃាតដ្នានក្រោយពីរកឃើញកន្លែងពិឃាតសត្វខុសច្បាប់៣កន្លែង កំពង់ធំ= រកឃើញភាពមិនប្រក្រតីខ្លះពាក់ព័ន្ធនិងអាជីវករដែលទំលាប់យកសត្វទៅពិឃាតនៅក្រៅសត្វឃាតដ្ឋានដែលជាដើមហេតុធ្វើអោយ មានជនកំហួចខ្លះហ៊ានលួច គោ ក្របី អ្នកភូមិ មកកាប់យកសាច់ កាលពីកន្លងទៅត្រូវបានសមត្ថកិច្ចចាប់ក្របួចបាន កត្តាទាំងនេះក៏ដោយសារតែភាពធូររឡុងរបស់មន្រ្ដីជំនាញមុនៗ ដែលបណ្ដោយអោយមានពិឃាតសត្វតាមផ្ទះ ​។ តាមការអោយដឹងពីលោក តាន់ ម៉េងឆាង ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាលនៃមន្ទីរកសិកម្មខេត្តកំពង់ធំនៅថ្ងៃល្ងាចថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២០ បានអោយដឹងថាបន្ទាប់ពីថ្នាក់ដឹកនាំខេត្ត គឺ លោក សុខ លូ អភិបាលនៃគណះអភិបាលខេត្តកំពង់ធំ លោក ប៉ែន វណ្ណរិទ្ធ ប្រធានមន្ទីកសិកម្មរុក្ខាប្រម៉ាញនិងនេសាទខេត្តកំពង់ធំ និង​…

លោក វ៉ាន់ក្ដេ មេគយច្រកទ្វាអន្តរជាតិអូរស្មាច់រងការរឹះគន់ថាបើកដៃអោយឈ្មួញដឹកមាន់ងាប់ចូលស្រុក ខណះគេកំពុងព្រួយបារម្ភជំងឺCOVID19

លោក វ៉ាន់ក្ដេ មេគយច្រកទ្វាអន្តរជាតិអូរស្មាច់រងការរឹះគន់ថាបើកដៃអោយឈ្មួញដឹកមាន់ងាប់ចូលស្រុក ខណះគេកំពុងព្រួយបារម្ភជំងឺCOVID19 ឧត្ដរមានជ័យ= មានសេចក្ដីរាយការណ៍ពីច្រកទ្វាអន្តជាតិអូស្មាច់មកថាលោកវ៉ាន់ក្ដេ ប្រធានស្នាក់ការគយនិងរដ្ឋាករច្រកទ្វាអន្តរជាតិអូរស្មាច់ខេត្តឧតុដរមានជ័យ កំពុងតែព្រួយបារម្ភជំងឺCOVID19 ស្រាប់តែមេគយច្រកទ្វាអន្តរជាតិអូរស្មាច់ លោកវ៉ាន់ ក្ដេ បើកអោយក្រុមហ៊ុនS2​V(ឆាយណា)នាំសត្វមាន់ងាប់ដែលជាប្រភពមេរោគជិត២តោនមកពីប្រទេសថៃយកទៅចែកចាយដល់ក្រុងភ្នំពេញ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១២និង២៣នាទីថ្ងៃទី២៦ខែមីនាឆ្នាំ២០២០តាមច្រកទ្វាអន្តរជាតិអូស្មាច់ ក្រុងសំរោង ខេត្តឧត្ដរមានជ័យ។ ប្រជាពលរដ្ឋបានអោយដឹងថាពួកគាត់សំដែងការហួសចិត្ត និងស្រឡាំងកាំង តក់ស្លុតជាខ្លាំង នៅពេលអាជ្ញធរប្រកាសបិតច្រកទ្វា ការពារជំងឺCOVID១៩ ស្រាប់តែឃើញក្រុមហ៊ុនS2V(ឆាយណា)ដឹកមាន់ងាប់ពេញមួយរថយន្ដរបស់ថៃនាំចូលស្រុកខ្មែរតាមច្រកទ្វាអន្តរជាតិអូរស្មាច់យ៉ាងរលូនដោយគ្មានមន្រ្ដីណាម្នាក់មកធ្វើការត្រួតពិនិត្យឡើយ។ដោយពលរដ្ឋ មានការព្រួយបារម្ភមានផ្ទុកមេរោគរាតត្បាត។ ឈ្មួញរកស៊ីដឹកមាន់ម្នាក់បានអោយដឹងថា មាន់ងាប់ទាំងអស់ខាងលើត្រូវបានក្រុមហ៊ុន S2V(ឆាយណា)យកទៅចែកចាយរហូតដល់ទីក្រុងភ្នំ ពេញអស់ទៅហើយ។ សូមបញ្ជាក់ផងដែថា ក្រោយពីប្រមុខរាជរដ្ឋាភិបាលដកមន្រ្ដីនៅតាមច្រកទ្វាចេញទុកតែស្ថាប័ណ្ណគយនិងនគរបាលអន្តោប្រវេសន៍ គឺស្ថាប័ណ្ណគយជាអ្នកទទួលខុសត្រូវចំពោះគុណភាពទំនិញគ្រប់ប្រភេទដែលធ្វើការដឹកជញ្ជូនឆ្លងដែន។បែរជាលោកវ៉ាន់ ក្ដេ…

រដ្ឋបាលក្រុងស្ទឹងសែនរៀបចំឧបករណ៍រំពងសម្លេង១៨ គ្រឿង និងឧបករណ៍វាស់កំដៅនៅគ្រប់សង្កាត់ទាំង៨

រដ្ឋបាលក្រុងស្ទឹងសែនរៀបចំឧបករណ៍រំពងសម្លេង១៨ គ្រឿង និងឧបករណ៍វាស់កំដៅនៅគ្រប់សង្កាត់ទាំង៨ កំពង់ធំ៖ ដើម្បីបង្កើនការយកចិត្តទុកដាក់ទប់ស្កាត់នូវការរីករាលដាលនៃជំងឺ កូវីដ១៩ ក្នុង ភូមិសាស្រ្តក្នុងស្ទឹងសែន ខេត្តកំពង់ធំ រដ្ឋបាលក្រុងស្ទឹងសែនរៀបចំឧបករណ៍រំពងសម្លេងចំនួន ១៨ គ្រឿង និងឧបករណ៍ស្ទង់កំដៅ ចំនួន៨គ្រឿងដល់សាលាសង្កាត់ និងមណ្ឌលសុខភាពក្នុងក្រុង។ នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០, លោក ម៉ាក់ ប៊ុនហុង អភិបាលក្រុងស្ទឹងសែន រៀបចំឧបករណ៍រំពងសម្លេងប្រមាណ១៨គ្រឿង ដែលបំពាក់លើម៉ូតូ និងរថយន្ត ដើម្បីចុះផ្សព្វផ្សាយ នូវសេចក្តីណែនាំរបស់ក្រសួងសុខាភិបាល អំពីនីតិវិធីដាក់ខ្លួនដាច់ដោយឡែកក្នុងរយៈពេល ១៤ថ្ងៃ ដើម្បីបង្ការ…

ក្រសួងអប់រំ​ហាម​ផ្តាច់​មិន​ឲ្យ​មាន​ការ​បង្រៀន​គួរ​ក្នុង​ពេល​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺកូវីដ​១៩

ក្រសួងអប់រំ​ហាម​ផ្តាច់​មិន​ឲ្យ​មាន​ការ​បង្រៀន​គួរ​ក្នុង​ពេល​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺកូវីដ​១៩ ក្រសួងដាក់​ឲ្យ​ប្រើប្រាស់​ប្រព័ន្ធអនឡាញ​គ្រប់គ្រងវត្តមាន​ស្នាក់នៅ​របស់អ្នកទេសចរណ៍ ដើម្បី​ទប់ស្កាត់​ការរាល​ដាលជីងឺកូវីដ​១៩ តាម​រយៈ​សេចក្តីណែនាំ​ស្តីពី​វិធានការ​បន្ថែម​ក្នុង​ការ​បង្ការ និង​ទប់ស្កាត់​ការ​រាតត្បាត​ នៃជំងឺកូវីដ​១៩ ដែល​ចេញផ្សាយ​នៅ​ថ្ងៃនេះ ក្រសួងអប់រំ​ យុវជន និង​កីឡា បាន​ហាម​ផ្តាច់​មិន​ឲ្យ​មាន​ការ​​បង្រៀន​គួរ​ក្នុង​ពេល​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺកូវីដ​១៩​នេះ​ឡើយ។ ក្នុងនោះ ករណី​គ្រូ​បង្រៀន​ណា​ដែល​ល្មើស ក្រសួង​នឹង​ចាត់វិធានការ​រដ្ឋបាល​ចំពោះ​គ្រូបង្រៀន​នោះ។ ជាមួយ​គ្នា​នេះ ក្រសួងអប់រំ​ក៏​បានអនុញ្ញាតឲ្យ​មន្រ្តីអប់រំ​ធ្វើ​ការ​នៅ​ផ្ទះ​រៀងៗ​ខ្លួន​តាម​ប្រព័ន្ធអនឡាញ ដោយ​ផ្អាក​ការ​ត្រួតពិនិត្យ​វត្ត​មាន​តាម​រយៈ​ការ​ស្កែន​កាត ឬ​ក្រយៅដៃ​មួយ​រយៈសិន ហើយ​គ្រប់​អង្គភាព​ត្រូវ​រៀបចំ​វេន​ការងារ ដើម្បី​ធានា​កិច្ច​ការ​នៅ​ការិយាល័យ​នីមួយៗ​មាន​ដំណើរ​ការ និង​មិន​រាំង​ស្ទះ​ការងារ​របស់​ស្ថាប័ន។ ចំពោះ​ការ​ដាក់ឆ្លង​ឯកសារ និង​ការ​បែងចែក​ឯកសារ គឺ​ត្រូវ​ធ្វើ​ឡើង​តាម​រយៈ​ប្រព័ន្ធឌីជីថល ដូចជា Telegram, WhatsApp ជាដើម៕យោងតាមប្រភពព័ត៏មានann

អាជ្ញាធរខេត្តគោរពតាមសេចក្តីណែនាំរបស់ក្រសួងសុខាភិបាលបាញថ្នាំការពារទប់ស្កាត់ជំងឺកូវីដ១៩

អាជ្ញាធរគោរពតាមសេចក្តីណែនាំរបស់ក្រសួងសុខាភិបាលបាញថ្នាំការពារទប់ស្កាត់ជំងឺកូវីដ១៩ សៀមរាប៖ ផ្សារទាំងអស់នៅក្នុងក្រុងសៀមរាប ត្រូវបានបាញថ្នាំសម្លាប់មេរោគដើម្បីការពារទប់ស្កាត់ជំងឺកូវីដ១៩ តាមសេចក្តីណែនាំ របស់ក្រសួងសុខាភិបាល ទើបរដ្ឋបាលខេត្តសៀមរាបបានដាក់ចេញនូវសេចក្តីជូនដំណឹងដល់ ក្រុង/ស្រុកទាំង១២និងឃុំទាំង១០០នៅទូទាំងខេត្ត បាញ់ថ្នា នៅតាមកន្លែងធ្វើការនិងនៅតាមផ្សារនីមួយៗ ទូទាំងក្រុង/ស្រុកទាំង១២។ លោកពិន ប្រាកដ អភិបាលរងខេត្ត បានប្រាប់ថា តាមទីផ្សារលោកបានប្រជុំប្រធានគណៈកម្មាការផ្សារទាំងអស់ នៅក្នុងទីរួមខេត្តមិនថាផ្សារទំនើបឬផ្សារសាមញ្ញធម្មតាទេគឺបានធ្វើការណែនាំពួកគាត់ធ្វើការបាញ់ថ្នាំដោយខ្លួនឯងហើយធុងសម្រាប់បាញ់ពួកគាត់អាចរកទិញដោយខ្លួនឯងបានប្រសិនបើគាត់អត់មានលទ្ធភាពទិញទេ ពួកគាត់អាចខ្ចីពីមន្ទីរសុខាភិបាល ហើយយកថ្នាំនិងបច្ចេកទេសនៃការលាយថ្នាំ គឺខាងមន្ទីរសុខាភិបាលគឺគេជាអ្នកផ្តល់ឱ្យយើងបានអនុវត្តបាញថ្នាំគ្រប់ទីកន្លែងទាំងអស់នៅក្នុងខេត្ត។ លោកបញ្ជាក់ថាចំពោះប្រជាពលរដ្ឋដែលបានត្រឡប់មកពីប្រទេសថៃ វិញអភិបាល ក្រុង/ស្រុកទាំង១២ត្រូវដាក់ពួកគាត់ឱ្យនៅដាច់ដោយឡែកពីគ្នា នៅផ្ទះរបស់ពួកគាត់ចំនួន១៤ថ្ងៃដើម្បីថែរក្សានិងតាមដានសុខភាពរបស់ពួកគាត់ បើឈឺឆ្កាត់ឬ មានបញ្ហាសុខភាពអ្វីចំណែកអាច ទាក់ទងមកភូមិឃុំសង្កាត់ជាពិសេសពេទ្យដែលនៅក្នុងភូមិ។ លោក ពិន ប្រាកដ…

សមត្ថកិច្ចឃាត់ខ្លួនស្ត្រីម្នាក់សង្ស័យបន្លំលួចចិញ្ចៀនផ្លាកទីនមួយវង់ទម្ងន់១ជី ៩ហ៊ុន នៅផ្សារស្ទឹងសែន

សមត្ថកិច្ចឃាត់ខ្លួនស្ត្រីម្នាក់សង្ស័យបន្លំលួចចិញ្ចៀនផ្លាកទីនមួយវង់ទម្ងន់១ជី ៩ហ៊ុន នៅផ្សារស្ទឹងសែន កំពង់ធំ៖ ស្ត្រីម្នាក់សមត្ថកិច្ចឃាត់ខ្លួនករណីបន្លំលួចចិញ្ចៀនផ្លាកទីនមួយវង់ទម្ងន់១ជី ៩ហ៊ុន នៅផ្សារស្ទឹងសែនកាលពីវេលាម៉ោង ១០ និង ៣០នាទីព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០ នៅចំណុចតូបលេខ ២២ តូបលក់គ្រឿងអលង្ការ ផ្សារស្ទឹងសែន ស្ថិតនៅភូមិស្ទឹងសែន សង្កាត់កំពង់ក្របៅ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ។ សមត្ថកិច្ចបានឲ្យដឹងថាជនសង្ស័យមានឈ្មោះ បូង ណៃ ភេទស្រី អាយុ ៥៧ឆ្នាំ រស់នៅភូមិសាលាវិស័យ ឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្គ…

សមត្ថកិច្ចឃាត់ខ្លួនជនបង្កម្នាក់បន្ទាប់ពីវាយជនរងគ្រោះរឿងលួចទូរស័ព្ទ

សមត្ថកិច្ចឃាត់ខ្លួនជនបង្កម្នាក់បន្ទាប់ពីវាយជនរងគ្រោះរឿងលួចទូរស័ព្ទ កំពង់ធំ = សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ បន្ទាប់ពីបានយកដុំថ្មនិងដងអំបោសឬស្សីវាយទៅលើជនរងគ្រោះចំក្បាលនិងចំថ្ពាល់លើផ្ទៃមុខបណ្តាលអោយរបួសជាទម្ងន់ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១៩ និង ៥១នាទី ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០ នៅចំណុចភូមិកំពង់ធំ សង្កាត់កំពង់រទេះ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ។ សមត្ថកិច្ចបានអោយដឹងថាជនសង្ស័យឈ្មោះ កា ច្រឹក ភេទប្រុសអាយុ ៥១ឆ្នាំ នៅភូមិកំពង់ធំ សង្កាត់កំពង់រទេះ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ដែលមានមុខជារបរកម្មករ ( ឃាត់ខ្លួននៅអធិការដ្ឋាននគរបាលក្រុងស្ទឹងសែន)បានវាយទៅលើជនរងគ្រោះម្នាក់ឈ្មោះ នួន…

ស្ថានីយ៍ប្រេងឥន្ធនះលោកសួន បឿន កំពុងសាងសងគ្មានច្បាប់ដោយមានការឃុបឃឹតពីមន្រ្ដីជំនាញ​ថ្នាក់ខេត្តនិងស្រុក

ស្ថានីយ៍ប្រេងឥន្ធនះលោកសួន បឿន កំពុងសាងសងគ្មានច្បាប់ដោយមានការឃុបឃឹតពីមន្រ្ដីជំនាញ​ថ្នាក់ខេត្តនិងស្រុក សៀមរាប = ពលរដ្ននិងមន្រ្ដីរាជការស្នើរសុំអោយក្រសួងដែនដីនគរនីយ៍កម្មនិងសំណង់ចុះមកពិនិត្យមើលស្ថានីយ៍ប្រេងឥន្ធនះលោក សួន បឿន កំពុងសាងសងគ្មានច្បាប់ដោយមានអ្នករត់ការធ្វើច្បាប់ឈ្មោះ សូ ពិសិទ្ធិ មន្រ្ដីទទួលផែនខាងរ៉ែថាមពលស្រុកជីក្រែង ជាអ្នកអះអាងថារត់ការដល់ក្រសួងហើយ តែក្រសួងមិនទាន់ធ្លាក់ច្បាប់អោយទេ តែលោកអោយសាងសងទាំងបំពាននៅក្បែរផ្លូវជាតិលេខ០៦ ក្នុងភូមិ​ថ្នល់កែង ឃុំត្រពាំងត្នោត ស្រុកជីក្រែង ខេត្តសៀមរាប​។ លោក សួន បឿន ម្ចាស់ស្ថានីយ៍ប្រេងប្រាប់ថាមិនសូវដឹងពីច្បាប់ទេទើបអោយ លោក សូ ពិសិទ្ធិ មន្រ្ដីទទួលផែនខាងរ៉ែថាមពលស្រុកជីក្រែង ជាអ្នកយកលុយរត់ការធ្វើច្បាប់ទៅក្រសួង តែមិនទាន់បាន លោកក៏អោយសាងសងបណ្ដើររហូតជិតរួចជាស្ថាពរ!…

រថយន្តបាឡែនលួចដឹកឈើប្រណិតត្រូវបានកម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តក្របួចបាន

សៀមរាប៖ កម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃស្នងការដ្ឋានខេត្តសៀមរាបបង្ក្រាបរថយន្តដឹកឈើមួយគ្រឿង ហេតុការណ៍នេះធ្វើឡើងនៅវេលាម៉ោង១៥និង០០នាទីថ្ងៃទី២២ខែមីនាឆ្នាំ២០២០នេះ ជិតវត្តប្រាសាទត្រាំនាគ ក្នុងភូមិធ្លកអណ្តូង សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប។ សមតិកិច្ចបានអោយដឹងថា រថយន្តបាឡែននេះពាក់ស្លាកលេខ ភ្នំពេញ ២S.២៤៣២ ឈើប្រភេទលេខ១ មានចំនួន២២ដុំស្មើនិង១ម៉ែត្រគូប២ផ្លានក្រោយឃាត់រថយន្ដបានហើយម្ចាស់និងបក្សពួកបានរត់គេចខ្លួនបាត។ លោកវរសេនីយ៍ទោ ម៉េង សំណាង នាយរងការិយាល័យ ប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃស្នងការដ្ឋានខេត្តសៀមរាប បានឲ្យដឹងថា រថយន្តដឹកឈើនេះត្រូវបានកម្លាំងរបស់លោក អូសយកមកស្នងការដ្ឋានខេត្តសៀមរាប រង់ចាំកម្លាំងរដ្ឋបាលព្រៃឈើ មកទទួលយកទៅរក្សាទុកដើម្បីស្វែកម្ចាស់ឈើចាត់ការតាមផ្លូវច្បាប់៕ប៊ុនរិទ្ធី