Category: ខ្មែរជាពូជអង្គរ ស្លូតហើយត្រង់

សិប្បកម្មកែច្នៃឈើជាច្រើនកន្លែងសង្ស័យគ្មានច្បាប់

ខេត្តឧត្តរមានជ័យ= រោងសិប្បកម្មកែច្នៃឈើជាច្រើនកន្លែង ដែលគេសង្ស័យថា គ្មានច្បាប់កំពុងតែអាជ្រៀក កែច្នៃយ៉ាងគគ្រឹកនៅក្នុងភូមិត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ មិនដែលឃើញមន្ដ្រីជំនាញចុះបង្ក្រាបសោះឡើយ ។ពលរដ្ឋរិះគន់ថាអ្នកដែលអាចបើកសិប្បកម្មបានសុទ្ធសឹងតែជាខ្សែស្រឡៃមន្ដ្រីជំនាញក្រោមការគ្រប់គ្រងរបស់លោកជៀលសុផល នាយសង្កាត់រដ្ឋបាលព្រៃឈើតំបន់នោះ។ ក្រុមការងារសារព័ព៌មានបានចុះទៅថតផ្ដិតយករូបភាពសិប្បកម្មកែច្នៃ ជាច្រើនកន្លែងដោយពិនិត្យឃើញមានម៉ាស៊ីនជ្រៀកឈូសឈើតាប់តូចធំជាច្រើន មានឈើជាច្រើនម៉ែត្រគីប ឈើសន្លឹកមុខកាត់ធំៗជាច្រើនសន្លឹក និងមានក្រុមជាងជាច្រើននាក់ កំពុងអាជ្រៀក លាន់ឮសម្លេងទ្រហឹងស្ទើរបែកត្រចៀក បែរជាមន្ត្រីគ្រាប់ល្ពៅទាំងនោះធ្វើមិនដឹងមិនឮទៅវិញ។ប្រជាពលរដ្ឋសម្ដែងការហួសចិត្តយ៉ាងខ្លាំងចំពោះលោក ជៀល សុផល នាយសង្កាត់រដ្ឋបាលព្រៃឈើ ស្រុកត្រពាំងប្រាសាទ គួរណាស់ចុះបង្ក្រាប ហេតុអ្វីមិនបង្ក្រាប បែរជាទុកបទល្មើស សិប្បកម្មកែច្នៃឈើបំផ្លាញព្រៃឈើនិងធនធានធម្មជាតិបានយ៉ាងរលូនរាប់ឆ្នាំបែបនេះទៅវិញ។ ប្រជាពលរដ្ឋសូមសំណូមពរទៅឯកឧត្តម ឌិតទីណា រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ កុំមើលតែបទល្មើសនេសាទតែមួយជ្រុង…

ពលរដ្ឋជំរុញឲ្យរដ្ឋមន្ត្រីក្រសួងកសិកម្មពិនិត្យមើលបទល្មើសដឹកជញ្ជូនលៀសទៅលក់ក្រៅប្រទេសផង

ខេត្តពោធិ៍សាត់= ពលរដ្ឋរិះគន់មន្ត្រីអត់បានការស៊ីប្រាក់ខែរាស្ត្របម្រើផលប្រយោជន៍បុគ្គល ផ្សំគំនិតបំភ្លេចបំផ្លាញធនធានជីវៈចម្រុះ សូម្បីតែកូនលៀសតូចតាចទើបនឹងញាស់ក៏គ្មានសល់ដែរ ។យោងតាមសេចក្តីរាយការណ៍ពីពលរដ្ឋថា បទល្មើសខាងលើស្ថិតនៅលើការគ្រប់គ្រងរបស់លោក ភុន សុវណ្ណា នាយផ្នែក និងលោក យូរ សុវិចិត្រ នាយសង្កាត់ជលផលស្រុកក្រគរ ។ តើដូចពាក្យពលរដ្ឋរិះគន់ដែរឬទេ? មន្ត្រីទាំងនេះបើកដៃឲ្យក្រុមឈ្មួញដឹកលៀសរាប់សិបតោនទៅលក់ប្រទេសវៀតណាមយ៉ាងរលូនមិនខ្វល់ពីការបាត់បង់ធនធានធម្មជាតិសម្រាប់ពលរដ្ឋខ្មែរឡើយ មិនខុសពីពាក្យគេរិះគន់ថាអ្នកចេះច្បាប់អង្គុយលើច្បាប់រួចស្រែកចង្អល់គេឯងឱ្យគោរពច្បាប់លើបបូរមាត់របស់ខ្លួននោះទេ។យោងតាមប្រភពរាយការណ៍យ៉ាងច្បាស់ថាយប់ឈានចូលថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤ មន្ត្រីនិងឈ្មួញបានបំពានច្បាប់ឃុបឃិតគ្នាដឹកលៀសល្អិតៗខុសច្បាប់យ៉ាងតិចជាង៥០តោន តាមរយៈរថយន្តបែន យកទៅសាងបន្តដាក់រថយន្តធុនធំនៅចំណុចកំពង់ដរមាត់ទឹកបឹងទន្លេសាបស្ថិតនៅភូមិកំពង់ឃ្នៀស ឃុំក្បាលត្រាច ស្រុកក្រគរ ខេត្តពោធិ៍សាត់ ចេញតាមច្រកព្រំដែន(ជ្រៃធំ)ខេត្តកណ្ដាល ឆ្ពោះទៅប្រទេសវៀតណាម ។ ចំពោះ បទល្មើសខាងលើរដ្នមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់…

រដ្ឋមន្ត្រីក្រសួងកសិកម្មចុះជួបសំណេះសំណាលនិងសួរសុខទុក្ខពីជីវភាពពលរដ្ឋតំបន់ទន្លេសាប

ខេត្តសៀមរាប= នៅថ្ងៃទី១៣និង១៤ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តម​ ប្រាក់​ សោភ័ណ​ អភិបាល​ នៃគណៈអភិបាលខេត្តបានអមដំណេីរឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជួបសំណេះសំណាលជាមួយបងប្អូនប្រជានេសាទ នៅតំបន់បឹងទន្លេសាបក្នុងភូមិសាស្រ្តឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង ខេត្តសៀមរាប។ក្នុងឱកាសជួបសំណេះសំណាលនេះ ឯកឧត្តម រដ្ឋមន្រ្តី បានធ្វើការសាកសួរប្រជានេសាទ ដើម្បីស្វែងយល់អំពីជីវភាពប្រចាំថ្ងៃ​ ព្រមទាំងស្ដាប់នូវសំណូមពរផ្សេងៗរបស់បងប្អូនប្រជានេសាទ ដែលធ្លាប់បានថ្លែងជម្រាបជូនសម្ដេចមហាបវរធបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី​ នាឱកាសដែលសម្តេចបានអញ្ជើញមកកាន់តំបន់ទេសចរណ៍កំពង់ភ្លុក កាលពីដើមខែធ្នូ ឆ្នាំ២០២៤កន្លងទៅ…

រដ្ឋមន្ត្រីក្រសួងកសិកម្មជួបសំណេះសំណាលជាមួយប្រជានេសាទនៅភូមិមាត់ខ្លា

ខេត្តសៀមរាប= ឯកឧត្តម ឌិតទីណា រដ្ឋមន្រ្ដីក្រសួងកសិកម្ម រុក្ខប្រមាញ និង នេសាទ អមដំដំណើរ ឯកឧត្តមប៉ែនផល្លីកា ឯកឧត្តម ឃឹមវីណង់ កាលព្រឹកវេលាម៉ោង ១០និង១៥ នាទីថ្ងៃទី១៤ខែធ្នូ ឆ្នាំ២០២៤ បានដឹកនាំក្រុមការងារ ដោយមានកម្លាំងសមត្ថកិច្ចនិងមន្ត្រីជំនាញជលផល បានចូលរួមក្នុងពិធីជួបសំណេះសំណាលសួរសុខទុក្ខនិងចែកអំណោយជូនពលរដ្ឋចំនួន១៣៨នាក់ នៅក្នុងភូមិ មាត់ខ្លា ឃុំអន្លង់សំណរ ស្រុកជីក្រែង !ខេត្តសៀមរាប។ ក្នុងពិធីជួបសំណេះសំណាលនោះឯកឧត្តម បានណែនាំនិងពន្យល់ប្រជាពលរដ្ឋអោយបញ្ឈប់ដាក់បទល្មើសនេសាទដោយប្រើប្រាស់ឧបករណ៍ខុសច្បាប់ដែលធ្វើឲ្យវិនាសហិនហោចមច្ឆាជាតិ ព្រោះការនេសាទឧបករណ៍ខុសច្បាប់មិនខុសពីបំផ្លាញឆ្នាំងបាយខ្លួនឯងនោះទេ ហើយថែមទាំងត្រូវមានទោសល់ខ្លួនទៀតផង។ ក្នុងឱកាសនោះឯកឧត្តមក៏បានជំរុញឱ្យប្រជាពលរដ្ឋនេសាទដោយប្រើប្រាស់ឧបករណ៍នេសាទស្របតាមច្បាប់ ដើម្បីចូលរួមចំណែកធានាបាននូវនិរន្ដរភាពធនធានជលផលធម្មជាតិ ឱ្យស្ថិតស្ថេរគង់វង្ស…

សមត្ថកិច្ចចុះបង្រ្កាបល្បែងស៊ីសងតាមប្រព័ន្ធអនឡាញរបស់ក្រុមហ៊ុនមហាលាភសម្បត្តិឃាត់ខ្លួនមនុស្សចំនួន៣នាក់

កំពង់ធំ=ល្បែងស៊ីសងតាមប្រព័ន្ធអនឡាញនៅតែបន្តសកម្មភាពយ៉ាងសកម្មទោះជាមានការបង្ក្រាបជាបន្តបន្ទាប់យ៉ាងក៏ដោយជាក់ស្ដែងនៅវេលាម៉ោង១៤និង២០នាទីរសៀលថ្ងៃទី៧ខែធ្នូឆ្នាំ២០២៤ នៅចំណុចហាងកាហ្វេមួយកន្លែងដែលមានម្ចាស់ហាងឈ្មោះអ៉ីឡូមានទីតាំងក្បែរផ្សារកំពង់ថ្ម ស្ថិតនៅភូមិព្រៃត្រាវ ឃុំបល្ល័ង្ក ស្រុកបារាយណ៍ ខេត្តកំពង់ធំ បានដាក់ឆ្នោត ឡូតូ តាមប្រព័ន្ធអនឡាញរបស់ក្រុមហ៊ុនមហាលាភសម្បត្តិ។ លោកសុទ្ធម៉ារី អភិបាលរងស្រុកបារាយណ៍បានដឹកនាំកម្លាំងសមត្ថកិច្ចចម្រុះ មានការចូលរួមពីរអធិការនគរបាលស្រុកបារាយណ៍ ប៉ុស្តិ៍រដ្ឋបាលឃុំបល្ល័ង្ក អាវុធហត្ថស្រុកបារាយណ៍ចំបង្ក្រាបនិងឃាត់ខ្លួនមនុស្សចំនួន 3 នាក់ ! ទី១ឈ្មោះ អ៉ីឡូ ភេទប្រុស អាយុ៥៦ឆ្នាំ(ជាម្ចាស់ផ្ទះ)ភូមិព្រៃតាត្រាវ ឃុំបល្ល័ង្កស្រុកបារាយណ៍ ,ទី២ ឈ្មោះ.ញ៉ិប សុខណា ភេទស្រី អាយុ ២៦ឆ្នាំ (ភ្នាក់ងារ)ទីលំនៅភូមិចតុលោក.ឃុំបារាយណ៍,ទី៣ ឈ្មោះ…

រដ្ឋបាលស្រុកតាំងគោកលើកកម្ពស់វិស័យកីឡាដើម្បីសុខភាពនិងសង្គម

ខេត្តកំពង់ធំ៖ រដ្ឋបាលស្រុកតាំងគោក បានរៀបចំកម្មវិធីប្រកួតបាល់ទាត់ ពានរង្វាន់មហាជនស្រុកតាំងគោក ដើម្បីបង្កើនសាមគ្គីភាព និងរឹតបន្តឹងមិត្តភាពរវាងអតីតសិស្សវិទ្យាល័យ និងយុវជនក្នុងស្រុក កម្មវិធីនេះផ្តោតសំខាន់លើការលើកស្ទួយវិស័យកីឡា បង្កើនបទពិសោធន៍ ដើម្បីសុខភាព និងការយល់ដឹងពីច្បាប់វិន័យនៃការលេងបាល់ទាត់។ពិធីនេះព្រឹត្តិការណ៍ធ្វើឡើងនៅថ្ងៃទី ៧ ខែធ្នូ ឆ្នាំ ២០២៤ ក្រោមអធិបតីភាពលោក ហាក់ ម៉ុងហួត អភិបាលស្រុកតាំងគោក ក្នុងទីលានបាល់ទាត់វិទ្យាល័យ ហ៊ុន សែន តាំងគោក។ ដោយមានការអញ្ជើញចូលរួមពី លោក អៀង ប៊ុនហាន ប្រធានការិយាល័យអប់រំ យុវជន និងកីឡាស្រុកតាំងគោក…

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យបាញ់ប្រហារអ្នកកាសែតបានហើយ

ខេត្តសៀមរាប=អ្នកកាសែត កម្ពុជាអភិវឌ្ឍន៍ អនឡាញវ័យចំណាស់ម្នាក់ ត្រូវបានខ្មាន់កាំភ្លើង បាញ់ចំត្រង់ពោះ កាលពីវេលាម៉ោង១៨ និង០០នាទី ល្ងាចថ្ងៃទី០៤ ខែធ្នូ ឆ្នាំ ២០២៤ នៅចំណុចផ្លូវបំបែកត្រពាំងរាំង ស្ថិតភូមិត្រពាំងភ្លោះ ឃុំពង្រលើ ស្រុកជីក្រែង ខេត្តសៀមរាប ត្រូវបានក្រុមគ្រួសារដឹកមកជួយសង្រ្គោះនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ។ ដោយទទួលបាននូវព័ត៌មានលោកឧត្តម សេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្តសៀមរាប ចេញបទបញ្ជាដល់កម្លាំងសមត្ថកិច្ចជំនាញ ដោយមានកិច្ចសម្របសម្រួលនីតិវិធីពីលោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញា នៃអយ្យ ការអមសាលាដំបូងខេត្តសៀមរាប…

ហ្វូងមច្ឆាជាតិនិងរលាយហិនហោចក្រោមស្មាដៃមន្ត្រីគ្រាប់ល្ពៅស្ងោរ

ខេត្តកំពង់ធំ=បទល្មើសនេសាទខុសច្បាប់ប្រើប្រាស់សាច់ក្រឡាញឹកកើតមានយ៉ាងអនាធិបតេយ្យនៅចំណុចបឹង សន្ទូង ចំណុចល្ហាលពាម ចំណុច តាកន ក្បាលប៉ាត ស្ថិតនៅក្នុងឃុំម្សាក្រង និងឃុំប្រឡាយ ស្រុកស្ទោង ខេត្តកំពង់ធំ ក្រោមការគ្រប់គ្រងរបស់លោក កន ចាន់ សីហា នាយសង្កាត់ជលផលឃុំម្ស៉ាក្រង ដែលកំពុងល្បីខាងបំផ្លាញមច្ឆាជាតិ ។ប្រភពពីពលរដ្ឋរស់នៅក្នុង ឃុំម្ស៉ាក្រង និងឃុំប្រឡាយ ស្រុកស្ទោង បានរៀបរាប់ថ្ងៃទី០២ខែធ្នូ ឆ្នំា២០២៤ អោយដឹងថា ឧបករណ៍នេសាទសាច់ក្រឡាញឹកខុសច្បាប់សូម្បីតែកូនត្រីល្អិតទើបញាស់ ក៏មិនអាចចេញរួចផង ត្រូវបានគេដាក់ពង្រាយពេញផ្ទៃទឹកនៅចំណុចខាងលើ ក្រោមការគ្រប់គ្រងរបស់លោក កន ចាន់ សីហា…

កម្លាំងសមត្ថកិច្ចជំនាញចម្រុះចុះបង្រ្កាបបទល្មើសនេសាទក្នុងទឹកដីខេត្តសៀមរាប

ខេត្តសៀមរាប៖ លោក អ៊ឹង គឹម លាង អភិបាលរងខេត្តសៀមរាប នៅថ្ងៃទី២៨ ខែវិច្ឆិការឆ្នាំ២០២៤ បានដឹកនាំកម្លាំងចម្រុះ បន្តចុះបង្ក្រាបបទល្មើសនេសាទ ក្នុងភូមិសាស្ត្រស្រុកពួក និងក្រុងសៀមរាប ដោយមានកម្លាំងសហការចូលរួមពីលោក លោកធិននី សុទ្ធី នាយខណ្ឌរដ្ឋបាលជលផលសៀមរាប លោកទា គឹមសុទ្ធ ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តសៀមរាប លោកសោម សុវណ្ណ នាយរងអធិការដ្ឋានរដ្ឋបាលជលផលខាងជើងបឹងទន្លេសាប លោកថ្លៃ ចិន អភិបាលរងស្រុកពួក លោកខា អុីត អនុប្រធានការិយាល័យវិវាទកម្ម លោកនាយរងខណ្ឌរដ្ឋបាលជលផលសៀមរាបនិងសហការី សហគមន៍នេសាទចុងឃ្នៀស…