Month: September 2025

រដ្ឋបាលខេត្តសៀមរាបទទួលអំណោយលោកជំទាវបណ្ឌិតពេជ ចន្ទមុន្នី

រដ្ឋបាលខេត្តសៀមរាបទទួលអំណោយលោកជំទាវបណ្ឌិតពេជ ចន្ទមុន្នី មុងចំនួន ៦០ការ៉ុង ស្មើ ៣ពាន់មុង ទឹកស៊ីអ៊ីវ ៥០កេស និង ទឹកត្រី ៧៥យូរ ដែលជាអំណោយដ៏ថ្លៃថ្លា របស់លោកជំទាវទី១ បណ្ឌិតពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អគ្គស្នងការសមាគមន៍កាយឬទ្ធិនារីកម្ពុជាអម បានផ្តល់ជូនដល់ រដ្ឋបាលខេត្តសៀមរាប កាលពីព្រឹកថ្ងៃទី ២៩ ខែកញ្ញា ឆ្នាំ ២០២៥ ដើមី្បយកទៅធ្វើការចែកជូនដល់បងប្អូនប្រជាពលរដ្ឋ ភៀសសឹកដោយសង្គ្រាមឈានពានរបស់កងទ័ពថៃ នៅតាមមណ្ឌលភៀសសឹកក្នុងភូមិសាស្ត្រខេត្តសៀមរាប ក្រោមវត្ត មានរបស់លោក…

អាជ្ញាធរខេត្តកំពង់ធំ សំណូមពរដល់បងប្អូនប្រជាពលរដ្ឋបញ្ឈប់ការសាងសង់លំនៅដ្ឋានខុសច្បាប់តាមដងស្ទឹងសែន

អាជ្ញាធរខេត្តកំពង់ធំ សំណូមពរដល់បងប្អូនប្រជាពលរដ្ឋបញ្ឈប់ការសាងសង់លំនៅដ្ឋានខុសច្បាប់តាមដងស្ទឹងសែន និងបញ្ឈប់ការបង្ហូរទឹកកខ្វក់ខុសច្បាប់ចូលក្នុងទឹកស្ទឹងសែន ដែលបណ្ដាលឱ្យខូចគុណភាពទឹក និងប៉ះពាល់ដល់វិស័យទេសចរណ៍ (រដ្ឋបាលខេត្តកំពង់ធំ): ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋដែលរស់នៅតាមបណ្ដោយដងស្ទឹងសែន ក្នុងក្រុងស្ទឹងសែន សូមបញ្ឈប់ការសាងសង់លំនៅដ្ឋានខុសច្បាប់តាមដងស្ទឹងសែន និងបញ្ឈប់ការបង្ហូរទឹកកខ្វក់ខុសច្បាប់ចូលក្នុងទឹកស្ទឹងសែន ដែលបណ្ដាលឱ្យខូចគុណភាពទឹក និងប៉ះពាល់ដល់វិស័យទេសចរណ៍។ ប្រសាសន៍នេះត្រូវបានឯកឧត្តមលើកឡើងនៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវបេតុងអាមេមួយខ្សែប្រវែង ១.៣១៥ម៉ែត្រ និងទទឹង៦ម៉ែត្រ ស្ថិតនៅក្នុងភូមិបល្ល័ង្កកើត សង្កាត់ដំរីជាន់ខ្លា ក្រុងស្ទឹងសែន ខេត្តកំពង់ធំ នាព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៥។ ឯកឧត្តម នួន ផារ័ត្ន បន្តថាបច្ចុប្បន្ននេះ…

ពលរដ្នស្នើរអោយអាជ្ញាធរស្រុកត្រពាំងប្រាសាទជួសជុលស្ពានឈើបាក់ទ្រុឌទ្រោម ជាច្រើនឆ្នាំនេះផង

ខេត្តឧត្តរមានជ័យៈ ស្ពានឈើចាស់មួយកន្លែងបាក់ទ្រុឌទ្រោម ជាច្រើនឆ្នាំអាជ្ញាធរភូមិឃុំ ស្រុកមិនឃើញជួសជុលស្ពាននោះទេធ្វើឲ្យពលរដ្ឋរអ៊ូរទាំ ពិបាកធ្វើដំណើរ ទៅមកឬបាស្រ័យទាក់ទង ក្នុងការដឹកជញ្ជូនកសិផលជាដើមដែលមានទីតាំងស្ថិតនៅចំណុចភូមិទួលតាសេក និងភូមិឈូកស ឃុំត្រពាំងប្រាសាទ ស្រុក ត្រពាំងប្រាសាទ ។ តាមការបញ្ជាក់ពីប្រជាពលរដ្ឋបាននៅដឹងថាស្ពានវ័យចំណាស់នេះបានបាក់ផុងជាខ្លាំង អស់រយៈពេលជាច្រើនឆ្នាំកន្លងមកហើយ ធ្វើឲ្យបងប្អូនប្រជាពលរដ្ឋ មានការត្អូញត្អែរជាខ្លាំងថា ពិបាកក្នុងការធ្វើដំណើរឆ្លងកាត់ទៅរកស៊ី និងអាស្រ័យផលផ្សេងៗខ្លាំងណាស់។ដោយសារតែមានផលលំបាកខ្លាំងពេក ទើបប្រជាពលរដ្ឋជាច្រើន រស់នៅក្នុងស្រុក ត្រពាំងប្រាសាទ បានធ្វើការអំពាវនាវស្នើសុំដល់ អាជ្ញាធរក្នុងមូលដ្ឋាន ជាងពិសេស លោក អភិបាលស្រុក សូមជួយជួសជុលស្ពានមួយកន្លែងនេះឡើងវិញផង ដើម្បីជួយសម្រួលដល់ប្រជាពលរដ្ឋក្នុងការធ្វើដំណើរទៅប្រកបមុខរបររកស៊ី៕

អភិបាលស្រុកតាំងគោក ដឹកនាំក្រុមការងាររចុះពិនិត្យមើលស្ថានភាពជំនន់ទឹកទន្លេ ឡើងលិចនៅឃុំស្រឡៅ និងបានណែនាំឱ្យពលរដ្ឋបង្កើនការប្រុងប្រយ័ត្ន

(កំពង់ធំ)៖លោក ហាក់ ម៉ុងហួត អភិបាលស្រុកតាំងគោក នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៥នេះ បានដឹកនាំក្រុមការងារចុះពិនិត្យស្ថានភាពជំនន់ទឹកទន្លេ បានឡើងលិចនៅតាមបណ្តាភូមិមួយចំនួន នៅក្នុងឃុំស្រឡៅ ស្រុកតាំងគោក ខេត្តកំពង់ធំ ដែលកំពុងឡើងដោយសារមានភ្លៀងធ្លាក់ជាប់ៗគ្នាជាបន្តបន្ទាប់ធ្វើឱ្យមានទឹកកើនឡើង ជាពិសេសប្រជាពលរដ្ឋដែលរស់នៅបែកខាងក្រោម នៅតំបន់ទួលតាមុំ ក្នុងភូមិគោកត្របែក។ នាឱកាសនោះលោក ហាក់ ម៉ុងហួត ក៏បានប្នផ្ដល់ដំណឹងដល់ប្រជាពលរដ្ឋទាំងអស់ ដែលរស់នៅតំបន់នោះសូមមានការប្រុងប្រយ័ត្នខ្ពស់ នៅពេលដែលមានភ្លៀងធ្លាក់ច្រើនថ្ងៃជាប់ៗគ្នា ហើយបើមានបញ្ហាអ្វីកើតឡើង ត្រូវរាយការណ៍មកកាន់អាជ្ញាធរមូលដ្ឋានឱ្យបានឆាប់រហ័ស។ ជាពិសេសត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះសត្វអសិរពិសផ្សេងៗ និងកូនចៅតូចៗចៀសវាងលង់ ទឹកជាយថាហេតុ ព្រមទាំងយកចិត្តទុកដាក់ទៅលើបញ្ហាសុខភាព ដោយត្រូវរក្សាអនាម័យក្នុងការរស់នៅជាប្រចាំដូចជា៖…

ឯកឧត្តមអភិបាលខេត្តសៀមរាប ជម្រុញឲ្យអាជ្ញាធរមូលដ្ឋាន ត្រូវប្រើឲ្យអស់គ្រប់វិធានការក្នុងការដោះស្រាយជូនប្រជាពលរដ្ឋពេលមានគ្រោះមហន្តរាយ

ខេត្តសៀមរាប÷ឯកឧត្តមអភិបាលខេត្តសៀមរាប ជម្រុញឲ្យអាជ្ញាធរមូលដ្ឋាន ត្រូវប្រើឲ្យអស់គ្រប់វិធានការក្នុងការដោះស្រាយជូនប្រជាពលរដ្ឋពេលមានគ្រោះមហន្តរាយកើតឡើងដោយស្ថានភាពអាកាសធាតុមានសម្ពាធទាប ធ្វើឲ្យមានភ្លៀងធ្លាក់ជាប់ៗគ្នាក្នុងឱកាសបុណ្យភ្ជុំបិណ្ឌជាច្រើនថ្ងៃមកបានបណ្តាលឲ្យ ក្រុង ស្រុក មួយចំនួន រងគ្រោះជំនន់ទឹកភ្លៀង ។ ក្រោមការយកចិត្តទុកដាក់ខ្ពស់របស់ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលនៃគណៈអភិបាលខេត្តសៀមរាប បានដឹកនាំមន្ត្រីជំនាញចុះពិនិត្យស្ថានភាពផលប៉ះពាល់ដោយសាជំនន់ទឹកភ្លៀងតាមក្រុង ស្រុកមួយចំនួន ក្នុងភូមិសាស្ត្រខេត្តសៀមរាប នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៥ ។ ក្នុងឱកាសចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀងនោះ ឯកឧត្តម ប្រាក់ សោភ័ណ បានជម្រុញឲ្យអាជ្ញាធរមូលដ្ឋាន ត្រូវមានភាពម្ចាស់ការ ក្នុងពេលមានគ្រោះមហន្តរាយធម្មជាតិកើតមានក្នុងភូមិសាស្ត្រខ្លួន ដោយធ្វើយ៉ាងណាកុំឲ្យមានផលប៉ះពាល់ដល់ប្រជាពលរដ្ឋ ដោយត្រូវប្រើប្រាស់ឲ្យអស់គ្រប់វិធានការចាំបាច់នានា ក្នុងការដោះស្រាយបញ្ហាជូនបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន…

អង្ករជាង១៦តោន ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ប្រគេនជូនដល់វត្តដែលមានការខ្វះខាតចំនួន៥៣វត្ត ក្នុងខេត្តកំពង់ធំ

(កំពង់ធំ)÷ ពិធីប្រគល់-ទទួលអំណោយអង្ករនេះ បានប្រព្រឹត្តទៅនារសៀលថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៥ នៅបរិវេណវត្តឥន្ទ្រីយ័សំវរៈ(ហៅវត្តកំពង់ធំ) ក្រោមអធិបតីភាពលោកជំទាវ នួន ប៊ុនណា រដ្ឋលេខាធិការក្រសួងធម្មការនិងសាសនា តំណាដ៏ខ្ពង់ខ្ពស់ឯកឧត្តម បណ្ឌិត ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា ព្រះទេពសត្ថា សៀង សុខ ព្រះរាជាគណ:ថ្នាក់ចត្វានៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះសត្ថាបារមីព លោកជំទាវ លំ គន្ធារី អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម នួន ផារ័ត្ន អភិបាល នៃគណ:អភិបាលខេត្ត…

ផ្ទះអតីតយុទ្ធជន​ នៅ​លើ​ដី​សម្បទាន​សង្គម​កិច្ច​ ចំនួន​ ៣៥​ ខ្នង​ នៅ​ឃុំ​ក្រយា​ ស្រុក​សន្ទុក​ ខេត្ត​កំពង់​ធំ​ ត្រូវបានរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង 

(កំពង់ធំ)៖ ភ្លៀងបានធ្លាក់ជាបន្តបន្ទាប់ជាប់ៗគ្នាក្នុងរយៈពេល ៤ថ្ងៃ​ បួន​យប់​ កន្លងមកនេះ បណ្ដាលឱ្យផ្ទះក្រុមគ្រួសារអតីតយុទ្ធជន ដែលកំពុងរស់នៅលើដីសម្បទានសង្គមកិច្ច ស្ថិតនៅឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ ត្រូវបានលិចលង់​រង​ផល​ប៉ះពាល់​ ដោយសារជំនន់ទឹកភ្លៀង មិនអាចហូរតាមប្រព័ន្ធលូ និងប្រឡាយ ដែលមានស្រាប់ទាន់ពេលវេលា បណ្ដាលឲ្យផ្ទះក្រុមគ្រួសារតីតយុទ្ធជនចំនួន ៣៥ខ្នង រងផលប៉ះពាល់ផលដំណាំផ្សេងៗ ដោយជំនន់ទឹកភ្លៀងនេះ។ ដោយទទួលបានព័ត៌មាននេះ នៅព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៥ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ បានដឹកនាំសហការី…

ឯកឧត្តម នួន ផារ័ត្ន អញ្ជើញបើកបញ្ជីលទ្ធផលប្រឡងបាក់ឌុបឆ្នាំសិក្សា២០២៤-២០២៥ ក្នុងខេត្តកំពង់ធំ

(កំពង់ធំ)៖ នាព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ បានអញ្ជើញបើកកញ្ចប់បញ្ជីលទ្ធផលប្រឡង សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ២៨ សីហា ២០២៥ នៅវិទ្យាល័យកំពង់ធំ​ និងដើម្បីធ្វើការប្រគល់ជូនដល់ មណ្ឌលប្រឡងទាំង១១ មណ្ឌលក្នុងខេត្តកំពង់ធំ ដើម្បីធ្វើការបិទផ្សាយជូនបេក្ខជនផងដែរ ។ ឯកឧត្តម នួន ផារ័ត្ន សូមចូលរួមអបអរសាទរដល់ក្មួយៗជាបេក្ខជនទាំងអស់គ្នា ដែលទទួលបានលទ្ធផលជោគជ័យ ក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ២៨ សីហា ២០២៥…

ឯកឧត្តម អ៊ិន ចន្ថា ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំត្រីមាសទី៣ និងលើកទិសដៅការងារបន្តត្រីមាសទី៤ ឆ្នាំ២០២៥ របស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ធំ

(ខេត្តកំពង់ធំ)÷ មន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ធំ បើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំត្រីមាសទី៣ និងលើកទិសដៅការងារប្រចាំត្រីមាសទី៤ ឆ្នាំ២០២៥ ក្រោមអធិបតីភាពឯកឧត្តម អ៉ិន ចន្ថា រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទអមដំណើរដោយ ឯកឧត្តម ព្រឹម រដ្ឋា អភិបាលរងខេត្តកំពង់ធំ ឯកឧត្តម តេ យ៉ូស៊ូ សមាជិកក្រុមប្រឹក្សាខេត្ត ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់ ថ្នាក់ដឹកនាំ មន្ត្រីរាជការមន្ទីរ ប្រធាន អនុប្រធានមន្ទីរពាក់ព័ន្ធ អភិបាលរងក្រុង/ស្រុក ប្រធានការិយាល័យអភិវឌ្ឍន៍ក្រុង/ស្រុក និងអង្គការដៃគូក្នុងខេត្តសរុបចំនួន៥០នាក់ ស្រី០៧នាក់…