ខេត្តសៀមរាប÷បទល្មើសព្រៃឈើកើតឡើង យ៉ាងអាណាធិបតេយ្យដែលជាការព្រួយបារម្ភរបស់ពលរដ្នដោយសារតែមន្ត្រីជំនាញចាប់តាំងពីថ្នាក់មន្ទីររហូតដល់ថ្នាក់មូលដ្ឋានសង្កាត់ អសកម្មមិនបង្ក្រាបបទល្មើស មិនអនុវត្តតាមតួនាទីរបស់ខ្លួន បណ្ដោយឱ្យមានឡធ្យូង ច្រើនស្អ្អេស្កឹះជាហេតុធ្វើឲ្យជនល្មើសមួយចំនួនកាប់ឈើចម្រុះយកមកដុតធ្វើធ្យូង ជារៀងរាល់ថ្ងៃ។
ភាពអសមត្ថភាពនិងអសកម្មរបស់មន្ត្រីជំនាញចាប់តាំងពីថ្នាក់មន្ទីររហូតដល់សង្កាត់មូលដ្ឋានបានធ្វើឲ្យពលរដ្ឋដាក់ការសង្ស័យថា នេះគឺជាប្រភពចំណូលចិញ្ចឹមឆ្នាំងបាយរបស់មន្ត្រីទាំងនោះបន្ថែមលើប្រាក់ខែទើបពួកគេមិនបង្ក្រាបបទល្មើសព្រៃឈើឲ្យមានប្រសិទ្ធភាព ដូច្នេះគួររដ្ឋាភិបាលឈប់ផ្ដល់ប្រាក់ខែឱ្យមន្ត្រីអត់បានការនេះទៅ។


ជាក់ស្ដែង ឡធ្យូងជាច្រើនកន្លែងនៅក្នុងភូមិក្បាលដំរី និងភូមិត្រពាំងភ្លោះ ឃុំ ពង្រលើ ស្រុកជីក្រែង ខេត្តសៀមរាប ត្រូវបានគេមើលឃើញថាមានរថយន្ត ជាច្រើនគ្រឿងបានចូល មកដឹកធ្យូងដោយមាន គោយន្តកន្រ្តៃជាច្រើនគ្រឿងដឹកជញ្ជូនប្រមូលធ្យូង ឡើងឡាន ឆ្លងកាត់មុខស្នាក់ការបរិស្ថានភូមិក្បាលដំរី និងឆ្លងកាត់មុខស្នាក់ការរដ្ឋាភិបាលព្រៃឈើភូមិគំរូ ឃុំពង្រលើស្រុកជីក្រែង ។
  ជុំវិញបញ្ហាខាងលើនេះ អ្នកសារព័ត៌មាន បានផ្ដល់ព័ត៌មានទាំងនេះជូនលោក លោក ទា គឹមសុទ្ធ ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តសៀមរាប បានត្រឹមតែអរគុណមិនមានវិធានការអ្វីទាំងអស់។
ចំណែកលោកម៉ុងប៊ុនលីម នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តសៀមរាប លោក សូផល្លា នាយផ្នែករដ្ឋបាលព្រៃឈើស្រុកជីក្រែង និងមន្ត្រីជំនាញមួយចំនួនទៀតបានត្រឹមប្រាប់អ្នកសារព័ត៌មាន ថា លោកនឹងប្រាប់ឲ្យ នាយសង្កាត់រដ្ឋបាលព្រៃឈើខ្វាវទៅមើលត្រឡប់ចុះត្រឡប់ឡើងទាំងមន្ត្រីព្រៃឈើនិងមន្ត្រីបរិស្ថាន គ្មានមន្ត្រីជំនាញណាម្នាក់ចុះមកមើលនោះទេ ទោះបីអ្នកសារព័ត៌មានបានរង់ចាំអស់រយៈពេលជាច្រើនម៉ោងក៏ដោយ!ការឆ្លើយយករួចខ្លួនរបស់មន្ត្រីជំនាញស្ដែងចេញពីការមិនទទួលខុសត្រូវនិងអត់បានការ។


សរុបមកបទល្មើសនៅតែកើតឡើងដដែលជាក់ស្ដែងនៅថ្ងៃចន្ទទី២៩ខែកញ្ញាឆ្នាំ២០២៥នេះ មេឈ្មួញធ្យូងមានឈ្មោះឡាក់ និងប្រពន្ធឈ្មោះ លាន,នៅក្នុងភូមិត្រពាំងភ្លោះ ឃុំពង្រលើ ស្រុកជីក្រែង ខេត្តសៀមរាបកំពុងតែប្រមូលទិញធ្យូងស្តុកទុកនិងលក់បន្តទៅឱ្យរថយន្តនៅតាមបណ្ដាខេត្តផ្សេងៗយ៉ាងរលូនមិនរំខានដល់មន្ត្រីជំនាញណាអ្នកឡើយ។
ពលរដ្ឋ មន្ត្រីរាជការ អ្នកតាមដានបទល្មើសសំណូមពរឲ្យរាជរដ្ឋាភិបាល មើលមន្ត្រីអសកម្មស៊ីប្រាក់ខែរាស្រ្ដអត់ធ្វើការនេះផងនិងបង្ក្រាបបទល្មើសកាប់រានទន្ទ្រានព្រៃ បញ្ឈប់ការយកឈើមកធ្វើធ្យូងនេះបន្តទៀតព្រោះព្រៃឈើបានហិនហោចពីមួយឆ្នាំទៅមួយឆ្នាំដោយសារតែការយកឈើទាំងនោះមកធ្វើធ្យូង៕ភ្នាក់ងាររាយការណ៍ដោយ ខៀវដា