អភិបាលខេត្តស្ទឹងត្រែង ជម្រុញឲ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវយកចិត្តទុកដាក់ និងផ្តល់ឱកាសការងារដល់ស្ត្រី ពង្រឹងសមត្ថ ភាព លើកកម្ពស់សមភាពយេនឌ័រ ដើម្បី អភិវឌ្ឍន៍សង្គម!

ខេត្តស្ទឹងត្រែង៖រដ្ឋបាលខេត្តស្ទឹងត្រែងប្ររាព្ធពិធីអបអរសាទរខួបលើកទី១០៩ ទិវានារីអន្តរជាតិ៨មីនា ក្រោមអធិបតីភាព ឯក
ឧត្តម ម៉ុម សារឿន អភិបាល នៃគណអភិ
បាលខេត្ត ឯកឧត្តម ឈាងឡាក់ ប្រធានក្រុមប្រឹក្សាខេត្ត លោកជំទាវ កែវ សាវឿន អភិបាលរងខេត្ត ព្រមទាំងមានការចូលរួម ពីសំណាក់ លោក លោកស្រី មន្ត្រីរាជការ
គ្រប់មន្ទីរអង្គភាពជុំវិញខេត្តផងដែរ ។
ដោយមានកិច្ចសហការពីរដ្ឋបាលខេត្តកាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០២០ កន្លង
ទៅ ។

លោកស្រី សន សុខា ប្រធានមន្ទីរកិច្ចការនារីខេត្តស្ទឹងត្រែង បានបញ្ជាក់ថា:ការប្រារព្ធទិវានារីអន្តរជាតិ៨មីនា ខួបលើកទី
១០៩ ក្រោមប្រធានបទ (មានសន្តីភាព មានកាលើកកម្ពស់សមភាពយេនឌ័រ) ក្នុងគោលបំណងធំពីរគឺ:បន្តរំលេចពីតម្លៃដែលមិនអាចកាត់ថ្លៃបាននៃសន្តិភាព ដែលនាំ
ឲ្យប្រជាពលរដ្ឋមានក្តីសុខដុម្យរម្យនា មាន
ការអភិវឌ្ឍន៍ផ្នែកសេដ្ឋកិច្ច និងសង្គមហើយជាពិសេសនោះ គឺកាលើកកម្ពស់សមភាពយេនឌ័រ ត្រូវបានរីកចម្រើនជាបន្ត បន្ទាប់ ។

លោកស្រីប្រធានមន្ទីរបន្តថា: ដោយឈរលើមូលដ្ឋាននេះ រាជរដ្ឋាភិបាល និងដៃគូពាក់ព័ន្ធ ត្រូវរួមគ្នាលើកកម្ពស់នូវសិទ្ធិស្រ្តី និងសមភាពយេនឌ័រ នៅគ្រប់វិស័យ! ជាពិសេសវិស័យអប់រំ សេដ្ឋកិច្ច នយោបាយ សុខភាព រួមទាំងអភិបាលកិច្ចល្អ ដើម្បីចូលរួមចំណែកសម្រេចបាននូវចក្ខុវិស័យរបស់រាជរដ្ឋាភិបាល ។

ឯកឧត្តម ម៉ុម សារឿន អភិបាលខេត្ត បានមានប្រសាសន៏ថា:ដើម្បីចូលរួមចំណែកសម្រេចបាននូវចក្ខុវិស័យរបស់រាជរដ្ឋាភិ
បាលកម្ពុជា ក៏ដូចជាការកំណត់នូវក្រប
ខ័ណ្ឌ ប្រកបដោយចីរភាព (មិនទុកឲ្យនរ
ណាម្នាក់នៅឯកោ) ត្រូវមានការចូលរួមបន្តទៀតក្នុងការផ្តល់តម្លៃ ជម្រុញការលើកកម្ពស់សមភាពយេនឌ័រ ដោយត្រូវការ ការ
ចូលរួមពីបុរស និងដៃគូពាក់ព័ន្ធ ដើម្បីរំលេចចេញពីតម្លៃនៃសន្តិភាព ស្របតាមគោលនយោបាយ ដែលសម្តេចតេជោនាយករដ្ឋមន្រ្តី បានដាក់ចេញគឺ (អរគុណសន្តិភាព) ។

ឯកឧត្តមអភិបាលខេត្ត បានជម្រុញឲ្យអា
ជ្ញាធរគ្រប់លំដាប់ថ្នាក់ ក្នុងខេត្តស្ទឹងត្រែងត្រូវយកចិត្តទុកដាក់ និងផ្តល់ឱកាសការ
ងារដល់ស្ត្រី ចូលរួមពង្រឹងសមត្ថភាពតាមរយ:ការគាំទ្រជម្រុញ និងលើកទឹកចិត្តដល់ពួកគាត់ក្នុងគោលបំណងលើកកម្ពស់សម
ភាពយេនឌ័រ ក្នុងការធានាបាននូវចីរភាពប្រកបដោយបរិយាប័ន្ន និងនិរន្តភាពយូរ
អង្វែងនៃសន្តិភាព និងកិច្ចអភិវឌ្ឍន៍សង្គម៕