Month: October 2025

បិទសិក្ខាសាលាថ្នាក់តំបន់ ស្តីពីសកម្មភាពមីន នៅក្នុងតំបន់មេគង្គ.ឡានឆាងដើម្បីបង្កើនកិច្ចសហប្រតិបត្តិការ រួមគ្នាឆ្ពោះទៅសម្រេចបានតំបន់មេគង្គ-ឡានឆាង

ខេត្តសៀមរាប÷ អង្គសិក្ខាសាលាថ្នាក់តំបន់ ស្តីពីសកម្មភាពមីន នៅក្នុងតំបន់មេគង្គ. ឡានឆាង ដែលបានប្រព្រឹត្តទៅអស់រយៈពេលបីថ្ងៃ ចាប់ពីថ្ងៃទី ២៧ ដល់ថ្ងៃទី២៩ តុលា ឆ្នាំ២០២៥ នៅសណ្ឋាគារអង្គរភែលេសរីហ្សត និង ស៉្បា ខេត្តសៀមរាប ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការ រួមគ្នាឆ្ពោះទៅសម្រេចបានតំបន់មេគង្គ-ឡានឆាង ដែលមិនមានផលប៉ះពាល់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ត្រូវបានបិទកាលនៅរសៀលថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៥ ក្រោមអធិបតីភាព ឯកឧត្តម លី បញ្ញារិទ្ធិ៍ អគ្គលេខាធិការអាជ្ញាធរមីន តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមបណ្ឌិត លី ធុជ…

មន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាល ក្រើនរំលឹកដល់គណៈគ្រូពេទ្យទាំងអស់ត្រូវប្រកាន់ភ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈ ក្នុងការបម្រើសេវាសុខភាពជូនប្រជាពលរដ្ឋ

ខេត្តសៀមរាប÷ ថ្លែងក្នុងទិវាអភិវឌ្ឍវិជ្ជាជីវៈវេជ្ជសាស្ត្របន្តលើកទី១៩ នៅខេត្តសៀមរាប នាថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥នេះ ឯកឧត្តមសាស្ត្រាចារ្យមហាបរិញ្ញា ឡឹម តារា រដ្ឋលេខាធិការក្រសួងសុខាភិបាលនិងជាប្រធានក្រុមប្រឹក្សាគណៈ គ្រូពេទ្យជាតិ បានក្រើនរំលឹកដល់គណៈគ្រូពេទ្យទាំងអស់ ត្រូវពង្រឹងអភិបាលកិច្ច អភិវឌ្ឍវិជ្ជាជីវៈបន្តឲ្យមានគុណភាពនិងប្រសិទ្ធភាពខ្ពស់ ប្រកាន់ភ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈក្នុងការបម្រើសេវាសុខភាពជូនប្រជាពលរដ្ឋប្រកប ដោយកិត្តិយស។ ឯកឧត្តមសាស្ត្រាចារ្យ ឡឹម តារា មានប្រសាសន៍ថា ក្នុងនាមជាគ្រូពេទ្យ ត្រូវខិតខំធ្វើយ៉ាងណាជួយព្យាបាលអ្នកជម្ងឺប្រកបដោយប្រសិទ្ធភាព និងស្មើភាព ព្រោះថាគ្រូពេទ្យជាអ្នកព្យាបាលអ្នកជំងឺដោយមិនគិតពីអ្វីផ្សេងពីនេះឡើយ។ ការប្រកបរបរវិជ្ជាជីវៈសុខាភិបាលនេះ មានបញ្ហាប្រឈមច្រើនណាស់ ដូច្នេះការគោរពបាននូវក្រមសីលធម៌វិជ្ជាជីវៈ នឹងជួយឱ្យគ្រូពេទ្យរួចផុតពីការប្រឈមទាំងនោះ នឹងជួយឲ្យគ្រូពេទ្យទទួលបាននូវគោរពប្រកបដោយកិត្តិយស និងសេចក្ដីថ្លៃថ្នូរ។…

ខេត្តសៀមរាប ជម្រុញអនុវត្តគម្រោងទីក្រុងឆ្លាតវៃដំណាក់កាលទី២ ដល់ឆ្នាំ២០២៨

ខេត្តសៀមរាប ជម្រុញអនុវត្តគម្រោងទីក្រុងឆ្លាតវៃដំណាក់កាលទី២ ដល់ឆ្នាំ២០២៨ដោយមានការបន្តគាំទ្រពី JICAនៅព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៥ រដ្ឋបាលខេត្តសៀមរាប បានបើកកិច្ចប្រជុំគណៈកម្មការសម្របសម្រួលរួម (JCC) លើកទី១ នៃគម្រោងអនុវត្តវិធីសាស្ត្រទីក្រុងឆ្លាតវៃ ដើម្បីដោះស្រាយបញ្ហាទីក្រុងក្នុងខេត្តសៀមរាប ដំណាក់កាលទី២ ដែលគ្រោងនឹងអនុវត្តបន្តពីខែកញ្ញា ឆ្នាំ២០២៥ រហូតដល់ខែសីហា ឆ្នាំ២០២៨ ដោយមានការបន្តគាំទ្រពីទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA)។ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប បានគូសបញ្ជាក់ពីលទ្ធផលផ្លែផ្ការបស់ដំណាក់កាលទី១ ដែលបានបញ្ចប់កាលពីខែឧសភា ឆ្នាំ២០២៥។ នៅក្នុងដំណាក់កាលទី១ JICA បានជួយរៀបចំ “ផែនទីបង្ហាញផ្លូវ”…

ឧត្ដមសេនីយ៍​ទោ​ សោម​ ស៊ុន​ ប្រគល់​ថវិកា​បេឡាមរណ​សង្គ្រោះ​ និង​អំណោយ​មនុស្ស​ធម៌​របស់​សម្តេច​ធិបតី​ ហ៊ុន​ ម៉ាណែត​ និង​លោក​ជំទាវ​ ជូន​គ្រួសារ​សព​អតីត​យុទ្ធ​ជន​ពិការ​

ឧត្ដមសេនីយ៍​ទោ​ សោម​ ស៊ុន​ ប្រគល់​ថវិកា​បេឡាមរណ​សង្គ្រោះ​ និង​អំណោយ​មនុស្ស​ធម៌​របស់​សម្តេច​ធិបតី​ ហ៊ុន​ ម៉ាណែត​ និង​លោក​ជំទាវ​ ជូន​គ្រួសារ​សព​អតីត​យុទ្ធ​ជន​ពិការ​ នៅក្រុងស្ទឹងសែន​ ខេត្ត​កំពង់ធំ​ ។ ខេត្តកំពង់ធំ៖ នៅព្រឹកថ្ងៃទី១៤​ ខែ​តុលា​ ឆ្នាំ​២០២៥​ ឧត្ដមសេនីយ៍​ទោ​ សោម​ ស៊ុន​ មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​ តំណាង​ឲ្យ​គណៈ​កម្មាធិការ​សមាគម​អតីត​យុទ្ធ​ជន​ និង​និវត្តន៍ជន​កម្ពុជា​ ខេត្ត​កំពង់​ធំ​ បាន​ដឹកនាំ​សហការី​ នៃ​សមាគម​អតីត​យុទ្ធ​ជន​ និង​និវត្តន៍​ជន​កម្ពុជា​ ខេត្ត​កំពង់​ធំ​ និងក្រុងស្ទឹងសែន​ រួម​ជាមួយ​អាជ្ញាធរ​ដែនដី​ បាន​ទៅ​ចូលរួម​រំលែក​ទុក្ខ​ដ៏ក្រៀមក្រំ​ជាមួយ​ក្រុម​គ្រួសារ​សព​អតីត​យុទ្ធ​ជន​ពិការ​…

រដ្ឋបាលខេត្តសៀមរាប ទទួលអំណោយពីក្រុមមេធាវី ពិស្សុតសម្រាប់ផ្ដល់ជូនបន្តដល់សមរភូមិមុខ និងបងប្អូនជនភៀសសឹក

រដ្ឋបាលខេត្តសៀមរាប ទទួលអំណោយពីក្រុមមេធាវី ពិស្សុតសម្រាប់ផ្ដល់ជូនបន្តដល់សមរភូមិមុខ និងបងប្អូនជនភៀសសឹកអង្គរ ៥០០គីឡូក្រោម, ត្រីខរកំប៉ុង ១កេសធំ, ទឹកសុទ្ធ ១០កេស, ទឹកស៊ីអ៉ី ១០យួរ, ទឹកត្រី ១០យួរ, មីជាតិ ៣០កេស និង ថវិកា ១លានរៀល ដែលជាអំណោយ ក្រុមមេធាវី ពិស្សុត ត្រូវបានឯកឧត្តម ហាក់ សុភារិទ្ធ ទីប្រឹក្សាក្រុមប្រឹក្សាអ្នកច្បាប់ នៃទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមមេធាវីពិស្សុត និងសហការី នាំយកមកប្រគល់ជូនរដ្ឋបាល ខេត្តសៀមរាប…

អភិបាលរងខេត្តកំពង់ធំ ជំរុញមន្ត្រីសុខាភិបាលត្រូវបង្កើនគុណភាពប្រសិទ្ធភាព និងការផ្ដល់សេវាជូនពលរដ្ឋប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈ

(កំពង់ធំ)÷ ឯកឧត្តម អ៊ុង វុទ្ធី អភិបាលរងខេត្តកំពង់ធំបានជំរុញលើកទឹកចិត្តដូច្នេះ នៅក្នុងឱកាសដែលឯកឧត្តមបានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខមន្ត្រីសុខាភិបាលនៃមន្ទីរពេទ្យបង្អែកស្ទោង ប្រធានមណ្ឌលសុខភាព ព្រមទាំងសំណេះសំណាលជាមួយអ្នកជំងឺដែលកំពុងសម្រាប់ព្យាបាលនៅមន្ទីរពេទ្យបង្អែកស្ទោង កាលពីព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៥។ ឯកឧត្តមបានសង្កត់ធ្ងន់ថា ការគោរពនិងអនុវត្តបាននូវក្រមសីលធម៌ និងព្យាបាលជំងឺជូនពុកម៉ែបងប្អូនប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ជាពិសេសនៅតាមមណ្ឌលសុខភាព គឺជាការផ្ដល់សេវាដល់ជណ្ដើរផ្ទះ ពុកម៉ែបងប្អូនប្រជាពលរដ្ឋប្រកបដោយការទទួលខុសត្រូវក្នុងការផ្ដល់សេវាដោយឥតគិតថ្លៃដល់គ្រួសារពលី និងគ្រួសារកងទ័ពដែលបានតស៊ូប្រយុទ្ធប្រឆាំងក្នុងការការពារជាតិមាតុភូមិពីការឈ្លានពានរបស់បច្ចាមិត្ត ។ ឯកឧត្តមក៏បានជំរុញបន្ថែមទៀតដល់ គ្រូពេទ្យនៅមន្ទីរពេទ្យបង្អែកស្ទោង និងគ្រប់មណ្ឌលសុខភាពត្រូវចូលរួមអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាលយុទ្ធសាស្ត្រក្រសួងសុខាភិបាលក្នុងការទប់ស្កាត់ប្រយុទ្ធប្រឆាំង លុបបំបាត់ជំងឺគ្រុនឈាម ជំងឺគ្រុនចាញ់ឱ្យអស់ពីលទ្ធផលភាពសំដៅលើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋ និងចូលរួមកាត់បន្ថយភាពក្រីក្ររបស់មូលដ្ឋានផងដែរ។ ជាចុងបញ្ចប់ឯកឧត្តម អ៊ុង វុទ្ធី អភិបាលរងខេត្តកំពង់ធំ បានកោតសរសើរខ្ពស់ដល់មន្ទីរពេទ្យបង្អែកស្ទោង…

ក្រុមវេជ្ជបណ្ឌិតមកពីសហរដ្ឋអាមេរិកធ្វើការចុះពិនិត្យ ព្យាបាលជូនបងប្អូនប្រជាពលរដ្ឋនៅស្រុកតាំងគោក ដោយឥតគិតថ្លៃ

(កំពង់ធំ)៖ ដើម្បីចូលរួមលើកកម្ពស់ និងគាំទ្រលើវិស័យសុខាភិបាលនៅកម្ពុជា នៅថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៥ ក្រុមវេជ្ជបណ្ឌិតមកសហរដ្ឋអាមេរិករបស់អង្គការ Medical Mission Outreach តាមរយ:លោក ហ្វីលីព កាស្រ្តូ ជាប្រធានអង្គការ ប៊ីលេគ អភិវឌ្ឍន៍សហគមន៍អន្តរជាតិ សហការជាមួយការិយាល័យ សុខាភិបាលស្រុកប្រតិបត្តិបារាយណ៍-សន្ទុកធ្វើការចុះពិនិត្យ ព្យាបាលជូនបងប្អូនប្រជាពលរដ្ឋនៅស្រុកតាំងគោក ខេត្តកំពង់ធំដោយពុំគិតថ្លៃ។ សកម្មភាពរបស់ក្រុមវេជ្ជបណ្ឌិតបានធ្វើការពិនិត្យនិងព្យាបាលជាច្រើនប្រទេសមកហើយ លើកនេះដោយមានកិច្ចសហការបានល្អរបស់លោក ហ្វីលីព កាស្រ្តូ លោកបានអញ្ជើញក្រុមវេជ្ជបណ្ឌិតមកពិនិត្យ និងព្យាបាលជូនបងប្អូននៅប្រទេសកម្ពុជា។ លោកក៏មានការចាប់អារម្មណ៏ស្រុកតាំងគោក និងបានសន្យាអញ្ជើញក្រុមគ្រូពេទ្យដែលជាមិត្តភក្តិបរទេសរបស់គាត់ ចំនួន២ក្រុមផ្សេងទៀតមកពិនិត្យព្យាបាលនៅកំឡុងពាក់កណ្តាលខែមករា ឆ្នាំ២០២៦។…

ពលរដ្ឋសំណូមពរអោយអាជ្ញាធរស្រុកត្រពាំងប្រាសាទជួសជុលស្ពានចាស់មួយកន្លែងដែលកំពុងបាក់ទ្រ!ទ្រោម

ខេត្តឧត្ដរមានជ័យ=ស្ពានឈើចាស់មួយកន្លែងបាក់ទ្រុឌទ្រោម ជាច្រើនឆ្នាំអាជ្ញាធរភូមិឃុំ ស្រុកមិនឃើញជួសជុលស្ពាននោះទេធ្វើឲ្យពលរដ្ឋរអ៊ូរទាំ ពិបាកធ្វើដំណើរ ទៅមកឬប្រាស្រ័យទាក់ទងគ្នា ក្នុងការដឹកជញ្ជូនកសិផលជាដើម។ដែលមានទីតាំងស្ថិតនៅចំណុចជិតផ្លូវបំបែកអង់តែន011 ចូលតាមផ្លូវលំឆ្ពោះទៅវត្តត្រពាំងប្រាសាទ ភូមិត្រពាំងប្រាសាទ ឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ ។ តាមការបញ្ជាក់ពីប្រជាពលរដ្ឋបាននៅដឹងថាស្ពានវ័យចំណាស់នេះបានបាក់ផុងជាខ្លាំង អស់រយៈពេលជាច្រើនឆ្នាំកន្លងមកហើយ ធ្វើឲ្យបងប្អូនប្រជាពលរដ្ឋ មានការត្អូញត្អែរជាខ្លាំងថា ពិបាកក្នុងការធ្វើដំណើរឆ្លងកាត់ទៅរកស៊ី និងអាស្រ័យផលផ្សេងៗខ្លាំងណាស់។ សូមបញ្ជាក់ផងដែរថាៈ រយៈពេលជិត 10ឆ្នាំកន្លងមកហើយ ដែលស្ពានឈើមួយកន្លែងនេះ បានទ្រុឌទ្រោមបាក់ស្រុតផុង ធ្វើឲ្យបងប្អូនប្រជាពលរដ្ឋមានការលំបាក ក្នុងការធ្វើដំណើរឆ្លងកាត់ ពោលគឺជិះឆ្លងបានតែម៉ូតូនិងកង់ស្រាលៗ តែប៉ុណ្ណោះ ហើយពេលជិះឆ្លងកាត់ម្ដងៗទាំងផិតភ័យស្ទើរលស់ព្រលឹង ចំណែករថយន្ដតូចធំវិញ គឺមិនអាចឆ្លងកាត់បានទេ ដោយសារតែមានផលលំបាកខ្លាំងពេក…

មន្ត្រីជំនាញតាំងពីថ្នាក់មន្ទីរដល់នាយសង្កាត់មូលដ្ឋានអសមត្ថភាពក្នុងការបង្ក្រាបបទល្មើសព្រៃឈើ

ខេត្តសៀមរាប÷បទល្មើសព្រៃឈើកើតឡើង យ៉ាងអាណាធិបតេយ្យដែលជាការព្រួយបារម្ភរបស់ពលរដ្នដោយសារតែមន្ត្រីជំនាញចាប់តាំងពីថ្នាក់មន្ទីររហូតដល់ថ្នាក់មូលដ្ឋានសង្កាត់ អសកម្មមិនបង្ក្រាបបទល្មើស មិនអនុវត្តតាមតួនាទីរបស់ខ្លួន បណ្ដោយឱ្យមានឡធ្យូង ច្រើនស្អ្អេស្កឹះជាហេតុធ្វើឲ្យជនល្មើសមួយចំនួនកាប់ឈើចម្រុះយកមកដុតធ្វើធ្យូង ជារៀងរាល់ថ្ងៃ។ភាពអសមត្ថភាពនិងអសកម្មរបស់មន្ត្រីជំនាញចាប់តាំងពីថ្នាក់មន្ទីររហូតដល់សង្កាត់មូលដ្ឋានបានធ្វើឲ្យពលរដ្ឋដាក់ការសង្ស័យថា នេះគឺជាប្រភពចំណូលចិញ្ចឹមឆ្នាំងបាយរបស់មន្ត្រីទាំងនោះបន្ថែមលើប្រាក់ខែទើបពួកគេមិនបង្ក្រាបបទល្មើសព្រៃឈើឲ្យមានប្រសិទ្ធភាព ដូច្នេះគួររដ្ឋាភិបាលឈប់ផ្ដល់ប្រាក់ខែឱ្យមន្ត្រីអត់បានការនេះទៅ។ ជាក់ស្ដែង ឡធ្យូងជាច្រើនកន្លែងនៅក្នុងភូមិក្បាលដំរី និងភូមិត្រពាំងភ្លោះ ឃុំ ពង្រលើ ស្រុកជីក្រែង ខេត្តសៀមរាប ត្រូវបានគេមើលឃើញថាមានរថយន្ត ជាច្រើនគ្រឿងបានចូល មកដឹកធ្យូងដោយមាន គោយន្តកន្រ្តៃជាច្រើនគ្រឿងដឹកជញ្ជូនប្រមូលធ្យូង ឡើងឡាន ឆ្លងកាត់មុខស្នាក់ការបរិស្ថានភូមិក្បាលដំរី និងឆ្លងកាត់មុខស្នាក់ការរដ្ឋាភិបាលព្រៃឈើភូមិគំរូ ឃុំពង្រលើស្រុកជីក្រែង ។ ជុំវិញបញ្ហាខាងលើនេះ អ្នកសារព័ត៌មាន បានផ្ដល់ព័ត៌មានទាំងនេះជូនលោក លោក ទា…