ព័ត៌មានថ្មីៗ

ឧត្ដមសេនីយ៍​ទោ​ សោម​ ស៊ុន​ ប្រគល់​ថវិកា​បេឡាមរណ​សង្គ្រោះ​ និង​អំណោយ​មនុស្ស​ធម៌​របស់​សម្តេច​ធិបតី​ ហ៊ុន​ ម៉ាណែត​ និង​លោក​ជំទាវ​ ជូន​គ្រួសារ​សព​អតីត​យុទ្ធ​ជន​ពិការ​ រដ្ឋបាលខេត្តសៀមរាប ទទួលអំណោយពីក្រុមមេធាវី ពិស្សុតសម្រាប់ផ្ដល់ជូនបន្តដល់សមរភូមិមុខ និងបងប្អូនជនភៀសសឹក អភិបាលរងខេត្តកំពង់ធំ ជំរុញមន្ត្រីសុខាភិបាលត្រូវបង្កើនគុណភាពប្រសិទ្ធភាព និងការផ្ដល់សេវាជូនពលរដ្ឋប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈ ក្រុមវេជ្ជបណ្ឌិតមកពីសហរដ្ឋអាមេរិកធ្វើការចុះពិនិត្យ ព្យាបាលជូនបងប្អូនប្រជាពលរដ្ឋនៅស្រុកតាំងគោក ដោយឥតគិតថ្លៃ ពលរដ្ឋសំណូមពរអោយអាជ្ញាធរស្រុកត្រពាំងប្រាសាទជួសជុលស្ពានចាស់មួយកន្លែងដែលកំពុងបាក់ទ្រ!ទ្រោម

ផ្ទះមួយខ្នងត្រូវអគ្គិភ័យឆាបឆេះស្ទើរគ្នានសល់

សៀមរាប៖ ផ្ទះប្រជាពលរដ្នមួយខ្នងត្រូវបានអគ្គិភ័យលេបត្របាក់កាលពី វេលាម៉ោង ០៩និង០០នាទី ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២០នៅភូមិសាលាកកោះ ឃុំកៀនសង្កែ ស្រុកសូទ្រនិគម ខេត្តសៀមរាប។ សមត្ថកិច្ចនគរបាលបានឲ្យដឹងថា ជនរងគ្រោះជាម្ចាស់ផ្ទះឈ្មោះ ហែម លួន ភេទស្រី អាយុ ៨៣ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ ។ សមត្ថកិច្ចបានបន្តទៀតថាអគ្គិភ័យខាងលើនេះបណ្តាលអោយរងការខូចខាត:ផ្ទះទំហំប្រវែង៥ម៉ែត្រ x ៨ម៉ែត្រ ១ខ្នងដំបូលប្រក់ស័ង្កសី ជញ្ជាំងក្តារ ប្រាក់ដុល្លារចំនួន៣០០ ដុល្លារ និងសំភារៈប្រើប្រាស់ខូចខាតទាំងស្រុង។ កម្លាំងសមត្ថកិច្ចបានចេញជួយអន្តរាគមន៍ពន្លត់ ប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យ អធិការដ្ឋាននគរស្រុកសូទ្រនិគមចំនួន១គ្រឿង…

លោក គន់ បូណាន មន្រ្ដីស្នាក់ការបរិស្ថានរងការរឹះគន់ថាជំរិតទាប្រាក់ពីអ្នកឆក់ត្រី

កំពង់ធំ = មានសេចក្ដីរាយការណ៍ពីប្រធានសហគមន៍និងពលរដ្នបានបង្ហើបរឿងលោក គន់ បូណាន នៅព្រឹកថ្ងៃទី១៨ខែកុម្ភះឆ្នាំ២០២០មកថា កាលពីថ្ងៃទី៣ និងទី៤ ខែ កុម្ភះ ឆ្នាំ២០២០ កន្លងទៅជាង១ខែមកហើយ លោក គន់ បូណាន មន្រ្ដីស្នាក់ការបរិស្ថានឈរជើងនៅភូមិ ពៅវើយ ឃុំបាមបាង ស្រុកស្ទោង ខេត្តកំពង់ធំ ប្រើប្រជាសហគមន៍ម្នាក់កាន់កាំភ្លើងភ្ជុងអ្នកឆក់ត្រីដោយជំរិតទាប្រាក់ក្នុងម្នាក់ ២លានរៀល ក្រោយពីសម្របសម្រួលគ្នារួចចុះត្រឹម១ លាន ៥០ម៉ឺនរៀល ហេតុការណ៍នេះបានកើតឡើងនៅតំបន់តាកន នឹងតំបន់ផ្សេងៗទៀត នៅក្នុងភូមិពៅវើយ និងឃុំម្សាក្រង ស្រុកស្ទោង…

អភិបាលខេត្តស្ទឹងត្រែង ជម្រុញឲ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវយកចិត្តទុកដាក់ និងផ្តល់ឱកាសការងារដល់ស្ត្រី ពង្រឹងសមត្ថ ភាព លើកកម្ពស់សមភាពយេនឌ័រ ដើម្បី អភិវឌ្ឍន៍សង្គម!

ខេត្តស្ទឹងត្រែង៖រដ្ឋបាលខេត្តស្ទឹងត្រែងប្ររាព្ធពិធីអបអរសាទរខួបលើកទី១០៩ ទិវានារីអន្តរជាតិ៨មីនា ក្រោមអធិបតីភាព ឯកឧត្តម ម៉ុម សារឿន អភិបាល នៃគណអភិបាលខេត្ត ឯកឧត្តម ឈាងឡាក់ ប្រធានក្រុមប្រឹក្សាខេត្ត លោកជំទាវ កែវ សាវឿន អភិបាលរងខេត្ត ព្រមទាំងមានការចូលរួម ពីសំណាក់ លោក លោកស្រី មន្ត្រីរាជការគ្រប់មន្ទីរអង្គភាពជុំវិញខេត្តផងដែរ ។ដោយមានកិច្ចសហការពីរដ្ឋបាលខេត្តកាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០២០ កន្លងទៅ ។ លោកស្រី សន សុខា ប្រធានមន្ទីរកិច្ចការនារីខេត្តស្ទឹងត្រែង បានបញ្ជាក់ថា:ការប្រារព្ធទិវានារីអន្តរជាតិ៨មីនា…

តិចច្រឡំ ថាបណ្តាលមកពី កូរូណា សិស្សនៃវិទ្យាល័យប៊ុនរ៉ានី ហ៊ុនសែន ដួលសន្លប់នៅសាលារប្អៀរ

កំពង់ឆ្នាំង÷នៅព្រឹកថ្ងៃទី១០ខែមីនាឆ្នាំ 2020សិស្សសាលានៃវិទ្យាល័យប៊ុនរ៉ានីហ៊ុនសែនរលាប្អៀរ បានដួលសន្លប់ជាបន្តបន្ទាប់ ស្ទេីតែជារៀងរាល់ថ្ងៃប្រហែលដោយសារតែអាកាសធាតុក្តៅខ្លាំង ពីព្រោះថាបើតាមប្រភពពីលោកគ្រូអ្នកគ្រូ បង្រៀននៅសាលានោះបានបញ្ជាក់ថា នៅព្រឹកថ្ងៃទី១០ខែមីនានេះមានសិស្ស ៤នាក់សន្លប់ ហេីយកាលពីថ្ងៃទី ៩ ក៏មានសិស្សចំនួន ៥ នាក់ដួលសន្លប់ដូចគ្នា ដែរ ហើយសន្លប់នៅតែអាគាកម្ពស់ ពីរជាន់សង់បណ្ដោយថ្ងៃតែមួយគត់ចំពោះអគារផ្សេងៗមិនមានសិស្សរូបណា សន្លប់នោះទេ។ ចំពោះបញ្ហាសិស្សដួលសន្លប់ជាបន្តបន្ទាប់នៅបន្ទប់មួយនៃអាគារ វិទ្យាល័យប៊ុនរ៉ានីហ៊ុនសែនរលាប្អៀរត្រូវបានលោក ស៊ឹម ប្រឹមប្រធានមន្ទីរអប់រំយុវជននិងកីឡាខេត្តកំពង់ឆ្នាំងបញ្ជាក់ថា មន្ទីរបានរៀបចំផ្លាស់ប្តូរអាគារសិក្សានោះមួយរយៈពេលសិនដោយឲ្យសិស្សទៅរៀននៅអាគារតេជោ ថ្មីដែលទើបនឹងសាងសង់រួចបណ្ដោះអាសន្ន រហូតដល់អាកាសធាតុធម្មតាមកវិញនិងឲ្យត្រឡប់មករៀនអាគារចាស់ធម្មតា ម្យ៉ាងទៀតលោកប្រធានមន្ទីរ សូមអំពាវនាវដល់មហាជនកុំឱ្យមានការភ្ញាក់ផ្អើលនិងយកព័ត៌មាននេះទៅផ្សព្វផ្សាយខុសពីការពិត។ ក្នុងនោះដែរ លោក យង់ សៅវុឍ្ឍី…

លោក ម៉ុម សារឿន៖ទីក្រុងស្អាត នាំមកនូវសុខភាពល្អ និងការរស់នៅប្រកបដោយផាសុខភាព !!

ខេត្តស្ទឹងត្រែង៖ ទិវាជាតិទីក្រុងស្អាតលើកទី៨ នៅខេត្តស្ទឹងត្រែង ត្រូវបានរៀបចំឡើងដោយមន្ទីរទេសចរណ៍ខេត្ត ក្រោមប្រធានបទ “ ទីក្រុងស្អាត៖ទីក្រុងដែលមានវិថីម្ហូបអាហារស្អាត” ។ កម្មវិធីនេះប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី១១មីនានេះ នៅឯខាងមុខទីធ្លារដ្ឋបាលខេត្តស្ទឹងត្រែង ក្រោមវត្តមានចូលរួមជាកិត្តិយសពីសំណាក់ លោកម៉ុម សារឿន អភិបាលខេត្ត ក្រុមប្រឹក្សាខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ មន្រ្តីរាជការ គ្រប់អង្គភាពជុំវិញខេត្ត លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស និងនិសិត្ស ព្រមទាំងប្រជាពលរដ្ឋ យ៉ាងច្រើនកុះករផងដែរ ។ ក្នុងឱកាសនោះលោក ម៉ុម សារឿន អភិបាលខេត្ត បានសម្តែងការអបអរសាទរ ចំពោះបេក្ខភាពក្រុងស្ទឹងត្រែង…

កងកម្លាំងបញ្ជាការដ្ឋានតតំបន់ប្រតិបត្តិការសឹករងកំពង់ធំត្រៀមការពារសន្តិសុខសុវត្ថិភាពក្នុងពិធីបុណ្យសំខាន់ៗនៅក្នុងខេត្ត

កំពង់ធំ៖ បញ្ជាការដ្ឋានតតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានបើកកិច្ចប្រជុំកងកម្លាំង ដើម្បីត្រៀមកិច្ចការពារសន្តិសុខសុវត្ថិភាព និងការចូលរួមការពារក្នុងពិធីបុណ្យសំខាន់ៗនៅខេត្តកំពង់ធំ កិច្ចប្រជុំនេះ បាន ធ្វើឡើងនៅ ព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ ២០២០ ។ ថ្នាក់ដឹកនាំស្ថាប័ន និងកងឯកភាពមួយចំនួនក៏បានលើកឡើងអំពីការប្រុងប្រៀបរបស់ស្ថាប័ន និងអង្គភាពខ្លួនទាំងកងកម្លាំង រួមទាំងអាវុធគ្រាប់ និង មធ្យោបាយគ្រប់គ្រាន់ដើម្បីធានាបានសន្តិសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ តាមការដឹកនាំរបស់ឯកឧត្តមសុខ លូ អភិបាលខេត្ត ប្រធាន គណបញ្ជាការឯកភាពរដ្ឋបាលខេត្ត កំពង់ធំ រៀបចំពិធីបុណ្យសំខាន់ៗរបស់ខេត្ត និងពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិដែលនឹងឈានមកដល់នៅពេលខាងមុខនេះផងដែរ។ ឯកឧត្តម ឧត្តមសេនីយ៍ទោ សោម…